ទង្វើតូចផលធំ! នេះជាទម្លាប់តូចៗទាំង៧​ អាចធ្វើឱ្យអ្នកមានជីវិតស្រស់ថ្លា ត្រឹមរយៈពេល៦ខែ​
Ping Chou EngOCTOBER 31 20231 K views

“ថ្ងៃស្អែកអ្នកចង់ក្លាយជានរណា គឺត្រូវចាប់ផ្តើមពីថ្ងៃនេះ”! ផ្នត់គំនិត សកម្មភាព ទង្វើ អាប្បកិរិយា ពាក្យសម្តី និងទំនាក់ទំនងពិតជាអាចជះឥទ្ធិពលដល់ការរស់នៅរបស់មនុស្សយើងម្នាក់ៗស្ទើររាល់ថ្ងៃ។ ដូច្នេះហើយប្រសិនបើអ្នកចង់ឱ្យខ្លួនឯងមើលទៅស្រស់ថ្លាជាងមុន អ្នកត្រូវផ្លាស់ប្តូរផ្នត់គំនិត សកម្មភាព ទម្លាប់ឱ្យបានល្អជាងមុន និងមានភាពជាប់លាប់ជាងមុន។

 

យ៉ាងណាមិញខាងក្រោមនេះគឺជាទម្លាប់តូចៗទាំង៧ ដែលអាចធ្វើឱ្យជីវិតរបស់អ្នកស្រស់ថ្លា មានកម្លាំងកាយ កម្លាំងចិត្តខ្លាំងជាងមុន មិនងាយស្រ្តេស បើអ្នកធ្វើវាបាន អ្នកនឹងផ្លាស់ប្តូរត្រឹមរយៈពេល៦ខែ៖

 

. រំលឹកគោលដៅ

 

នៅពេលដែលអ្នកមានអារម្មណ៍ថាធុញថប់តប់ប្រមល់ចូររំលឹកគោលដៅដែលអ្នកបានសរសេរទុកក្នុងក្រដាស រំលឹកខ្លួនឯងថាអ្នកបានដើរដល់ណាហើយលើវិថីជីវិតមួយនេះ ដើម្បីឱ្យកាន់តែមានកម្លាំងចិត្ត។

 

បើពុំបានសរសេរគោលដៅជាក់លាក់របស់ខ្លួនដាក់លើក្រដាសទេ បងប្អូនត្រូវដឹងថា១៤% នៃមនុស្សដែលមានគោលដៅគឺមានអត្រាសម្រេចជោគជ័យ ជាងអ្នកដែលមិនមានចំនួន១០ដង តែអ្នកដែលបានសរសេរគោលដៅយ៉ាងច្បាស់លាស់គឺអាចជោគជ័យលើសអ្នកដែលមិនសរសេរចំនួន៣ដងបន្ថែមទៀត។​

 

.  សរសេរផែនការ 3x3x3

 

ដើម្បីឱ្យអារម្មណ៍ស្រស់ថ្លា​ មានផលិតភាពការងារនៅថ្ងៃបន្តបន្ទាប់ បងប្អូនគួរតែសរសេរផែនការ3x3x3 មុនចូលគេង។ ក្នុងផែនការនោះគួរតែបែងចែកនូវការងាររបស់បងប្អូនដែលមានរយៈពេល៨ម៉ោងបាន ឱ្យបានជា៣ចំណែក ចំនួន៣ដង ដោយទីមូយចាយពេល៣ម៉ោងលើការងារសំខាន់បំផុត ទី២ចាយពេល៣ម៉ោង ធ្វើការងារដែលខ្លីៗ ទី៣ចាយពេល៣ម៉ោងធ្វើសកម្មភាពថែទាំផ្លូវចិត្តខ្លួនឯង ឬធ្វើអ្វីដែលអ្នកចូលចិត្ត និងផ្តល់គុណប្រយោជន៍ដល់ខ្លួនឯង។

 

. រៀបចំសម្លៀកបំពាក់សម្រាប់ស្លៀកថ្ងៃបន្ទាប់

 

រឿងដែលមិនគួរឱ្យជឿមួយ​ អារម្មណ៍ដែលល្អបំផុតគឺក្រោកពីគេងមកមានសម្លៀកបំពាក់ត្រៀមស្លៀករួចជាស្រេច​ មានពេលគ្រប់គ្រាន់រៀបចំខ្លួន ព្រោះថាការស្លៀកពាក់ស្អាតបាត សមរម្យ អាចផ្តល់ភាពស្រស់ថ្លា ភាពជឿជាក់ និងទំនុកចិត្តដល់អ្នក។ ជាឧទាហរណ៍ដូចលោក Mark Zuckerberg គឺចូលចិត្តស្លៀកពាក់អាវដូចៗគ្នាដដែលៗ ព្រោះលោកយល់ថាវាមិនខាតពេលច្រើន ផ្តល់ទំនុកចិត្ត និងងាយស្រួលដឹងថាត្រូវស្លៀកពាក់អ្វីក្នុង១ថ្ងៃៗ។

 

. Block គំនិតគិតតែរឿង១នៅពេលយប់

 

មុនពេលចូលគេងគួរតែសួរខ្លួនឯងបន្តិចថាអ្នកចង់បានអ្វីជាងគេ សំខាន់ជាងគេក្នុង១ខែៗ។ ឧទាហរណ៍ដូចជាអ្នកចង់បានប្រាក់ខែ១ពាន់ដុល្លារក្នុង១ខែ​ ដូច្នេះចូលគិតរឿង១នេះតាមសម្រួល គិតចេញអ្វីកត់ត្រាវាទុក រហូតដល់យើងអាចបង្កើតគំនិត១​ឱ្យចេញជារូបរាង អាចទទួលយកបាន ឬអាចធ្វើបានសម្រាប់អ្នកខ្លួនឯង។

 

.  សាកថ្មទូរស័ព្ទនៅឱ្យឆ្ងាយពីគ្រែគេង

 

សាកថ្មទូរស័ព្ទឆ្ងាយពីដៃ នៅកន្លែងគេងមិនត្រឹមតែកាត់បន្ថយសារជាតិវិទ្យុសកម្មមិនល្អដល់សុខភាពប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យអ្នកមិនលូកដៃបិទម៉ោងរោទ៍នៅពេលព្រឹកថែមទៀត។ ដូច្នេះដើម្បីជួយឱ្យអារម្មណ៍ស្រស់ថ្លា កាត់បន្ថយការពន្យារពេល គឺដាក់ទូរស័ព្ទឱ្យឆ្ងាយពីគ្រែគេង ភ្ញាក់ពីគេងកុំស្រវ៉ាទូរស័ព្ទកាន់ភ្លាមៗ។ បើតាមលោក Mark Zuckerberg លោកពិតជាមិនចូលចិត្តទម្លាប់ភ្ញាក់ដឹងខ្លួនភ្លាមចាប់កាន់ទូរស័ព្ទភ្លាមនោះទេ ព្រោះវាធ្វើឱ្យលោកមានអារម្មណ៍ឆ្អល់ពោះ។

 

. រៀបចំគ្រែគេង

 

បន្ទាប់ក្រោកភ្លាមៗ​ ទម្លាប់ទទួលទានទឹកមួយកែវ ហើយរៀបចំគ្រែគេងឱ្យមានរបៀបរៀបរយជារៀងរាល់ថ្ងៃនោះ ជាជោគជ័យដ៏ធំមួយនៅពេលព្រឹករបស់អ្នកបាត់ទៅហើយ ព្រោះវាជាទម្លាប់មួយដែលជួយដល់សុខភាពនិងចលនាដៃជើងឱ្យមានភាពរស់រវើក​នៅពេលព្រឹក។

 

. ស្រូបពន្លឺព្រះអាទិត្យ

 

នៅពេលព្រឹកទោះមិនបានហាត់ប្រាណប្រើកម្លាំងខ្លាំង បងប្អូនអាចធ្វើការដើរឬរត់តិចៗ ដើម្បីជំនួសឱ្យការហាត់ប្រាណជាមួយឧបករណ៍ឬម៉ាស៊ីន និងបានស្រូបពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹមបានទៀតផង។ ដោយឡែកសម្រាប់លោក Tim Cook ដែលជា CEO របស់ Apple បានឱ្យដឹងថាលោកចូលចិត្តដើរឬរត់តិចៗនៅពេលល្ងាចបន្ទាប់ពីចេញពីធ្វើការពេលល្ងាចវិញ ព្រោះវាក៏ជួយឱ្យលោករំលាយស្រ្តេសបានមួយកម្រិតធំដែរ។

 

ជាការពិតណាស់ជីវិតមួយនេះជារបស់យើង ហើយយើងជាអ្នកបង្កើតរូបភាពជាច្រើនឱ្យជីវិតមួយនេះ​យើងចង់ក្លាយជានរណា ចង់ធ្វើអ្វីគឺយើងគ្រប់គ្នាសុទ្ធតែអាចធ្វើវាបាន តាមរយៈការកំណត់គោលដៅ សកម្មភាព និងទង្វើតូចៗចំពោះខ្លួនឯង ភ្ជាប់ជាមួយការងារពីមួយថ្ងៃទៅមួយថ្ងៃទៅតាមកម្លាំងនិងពេលវេលាដែលយើងកំណត់យក​៕

 

អត្ថបទដោយ៖ ពីង​ ជូអេង

 

 

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia