ខ្ពស់ខ្លាំង! មកស្គាល់ប្រទេសចំនួន៥ ដែលមានប្រា.ក់ខែជាមធ្យម ខ្ពស់បំផុតនៅតំបន់អាស៊ី ឆ្នាំ២០២៤
Ping Chou EngMAY 7 2024938 views

យោងតាមប្រភពពី Insider Monkey ចុះផ្សាយថ្ងៃទី០៦ ខែឧសភានេះបានឱ្យដឹងថា នៅឆ្នាំ២០២៤​ប្រទេសចំនួន៥​នេះ ជាប្រទេសដែលមានប្រាក់ខែជាមធ្យមខ្ពស់បំផុត នៅតំបន់អាស៊ី​។

.កោះតៃវ៉ាន់៖ ប្រាក់ខែជាមធ្យមចន្លោះ ៤៨,៣០៩ដុល្លារ/១ឆ្នាំ

ប្រាក់បៀវត្សរ៍នៅតៃវ៉ាន់ត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ២ ទៅ ៥% នៅឆ្នាំ២០២៤នេះ។ ជាពិសេសនៅក្នុងទីផ្សារពាណិជ្ជកម្ម ការដំឡើងប្រាក់បៀវត្សរ៍អាចមានចាប់ពី ១២% ទៅ ២០% ខណៈដែលនៅក្នុងវិស័យបច្ចេកវិទ្យា ត្រូវបានគេរំពឹងថានឹងមានពី ១០ ទៅ ២០%។

.គុយវ៉ែត៖ ប្រាក់ខែជាមធ្យមចន្លោះ​ ៤៩,៦៤០ដុល្លារ/១ឆ្នាំ

នៅក្នុងប្រទេសនេះ ប្រាក់បៀវត្សន៍បុរសជនជាតិគុយវ៉ែត ដែលបម្រើសេវាកម្មនៅក្នុងវិស័យសាធារណៈអាចទទួលបានប្រាក់ខែជាមធ្យមខ្ពស់បំផុតប្រចាំខែនៅ ៦,២៧៧ ដុល្លារ។  នៅក្នុងវិស័យឯកជន អាចទទួលបាន៥,១៦៩ដុល្លារ ខណៈជាមធ្យម ប្រជាពលរដ្ឋក្នុងស្រុកអាចរកលុយបានច្រើនជាងជនបរទេស។

.ប្រទេសកាតា៖ ប្រាក់ខែជាមធ្យមចន្លោះ៥០,៨៦៨ដុល្លារ/១ឆ្នាំ

ប្រទេសកាតានេះត្រូវបានវាយតម្លៃនិងធ្វើសិ្ថតិដោយ Spectator Index ថាអត្រាដែលគ្មានការងារធ្វើ គឺមានចំនួនទាបគឺ 0.1%។ ក្នុងនោះកាតាមានយុទ្ធសាស្ត្រ ដូចជាការផ្តល់ទុនលើការប្រកួតបាល់ទាត់ពិភពលោកក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ និងពង្រីកសេដ្ឋកិច្ច ដើម្បីបង្កើតការងារផងដែរ។

.អារ៉ាប់រួម៖ ប្រាក់ខែជាមធ្យមចន្លោះ៥១,៣៩០ដុល្លារ/១ឆ្នាំ 

ទោះបីជាតម្លៃនៃការរស់នៅ ក្នុងប្រទេសអារ៉ាប់រួម មានតម្លៃថៃ្ល ក្រុមហ៊ុនថាមពល និងទំនិញប្រើប្រាស់កំពុងរំពឹងថានឹងកើនឡើង ៤.៣% និង៤.១រៀងគ្នា ដែលជាកត្តាជំរុញឱ្យតម្លៃ ជួលឡើងខ្ពស់ក៏ដោយ ក៏អារ៉ាប់រួមនៅតែជាគោលដៅទាក់ទាញសម្រាប់ វិស័យដែលមានតម្រូវការខ្ពស់។

.ប្រទេសសិង្ហបុរី៖ ប្រាក់ខែជាមធ្យមចន្លោះ៥១,៩២១ដុល្លារ/១ឆ្នាំ

សិង្ហបុរីត្រូវបានគេស្គាល់ជាទូទៅសម្រាប់ប្រទេសដែលមានប្រាក់ខែខ្ពស់នៅឆ្នាំ២០២៣ ប៉ុន្តែប្រទេសនេះបានឃើញពីការធ្លាក់ចុះនៃប្រាក់ខែក្នុងវិស័យបច្ចេកវិទ្យា តែបានមើលឃើញពីការដំឡើងប្រាក់ឈ្នួលនៅក្នុងវិស័យសំខាន់ៗផ្សេងទៀត ដូចជា អ្នកវិទ្យាសាស្ត្រទិន្នន័យ មានការកើនឡើង ១១.៣% វិស្វករសុវត្ថិភាពតាមអ៊ីនធឺណិត ៨.២៤% និងអ្នកជំនាញផ្នែកធានាគុណភាព ៨.០១%៕

អត្ថបទដោយ៖  ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia