ឈប់បន្តកន្ទុយគ្នា! បុគ្គលិ.កលាឈប់ច្រើនគ្នា ក្នុងពេលតែមួយ ថ្នាក់ដឹកនាំត្រូវធ្វើរឿងធំៗ៣នេះ ជាបន្ទាន់
Ping Chou EngMAY 7 20241.6 K views

ការផ្លាស់ប្តូរបុគ្គលិករបស់ស្ថាប័ន និងការប្តូរការងាររបស់បុគ្គលិកពីកន្លែងមួយទៅកន្លែងមួយ ដើម្បីទទួលបានបទពិសោធន៍ថ្មី គឺជារឿងធម្មតា។ ប៉ុន្តែការឈប់បន្តគ្នាម្តងម្នាក់ៗរបស់បុគ្គលិក នៅក្នុងក្រុមហ៊ុនមួយ ក្នុងពេលតែមួយឬចន្លោះៗគ្នានោះ អាចធ្វើឱ្យក្រុមហ៊ុនតូចឬុមធ្យម ដែលមានបុគ្គលិកតិចស្រាប់ត្រូវខាតពេលវេលាច្រើន ក្នុងការស្វែងរកមនុស្សថ្មីមកធ្វើការ។

ទន្ទឹមនឹងបញ្ហានេះដែរ តាមការសិក្សារបស់ SCG ភ្នាក់ងាររើសបុគ្គលិកដ៏ធំនៅចក្រភពអង់គ្លេសបានបង្ហាញថា ការលាឈប់បន្តកន្ទុយគ្នាក្នុងពេលតែ១​អ្នកដឹកនាំត្រូវធ្វើរឿង៣នេះជាបន្ទាន់ ដើម្បីកាត់បន្ថយការលាឈប់របស់បុគ្គលិកច្រើនពេក។

. ត្រួតពិនិត្យឡើងវិញនូវវប្បធម៌ក្រុមហ៊ុន៖ មានកត្តារួមផ្សំជាច្រើន ដែលធ្វើឱ្យមានការកើនឡើង នៃការលាឈប់របស់បុគ្គលិក ក្នុងនោះបញ្ហាបរិយាកាសការងារក៏ជាផ្នែកមួយដែរ។ ដូច្នេះការរៀបចំរចនាសម្ព័ន្ធ ការត្រួតពិនិត្យឡើងវិញអំពីចន្លោះខ្វះខាត នៅក្នុងផ្នែកធនធានមនុស្ស និងការបង្កើតវប្បធម៌វិជ្ជមាននៅកន្លែងធ្វើការ ទាំងផ្នែកសុខភាពផ្លូវកាយនិងសុមាលភាពផ្លូវចិត្តគឺជាដំណោះស្រាយមួយដែលអ្នកដឹកនាំអាចធ្វើបាន នៅពេលដែលមានបុគ្គលិកលាឈប់ច្រើនគ្នា​ ក្នុងពេលតែ១។  

. ការរំពឹងទុកច្បាស់លាស់៖ ការលាឈប់ច្រើន ក៏អាចបណ្តាលមកពីបញ្ហានៃភាពមិនច្បាស់លាស់លើតួនាទីការងារ ទំនួលខុសត្រូវ និងការរំពឹងពីបុគ្គលិកទៅមេ ពីមេទៅបុគ្គលិកផងដែរ។ ដូច្នេះដើម្បីកាត់បន្ថយការអត្រានៃការលាឈប់របស់បុគ្គលិកឆ្នើម​ អ្នកដឹកនាំអាចកំណត់ការរំពឹងទុកការងារច្បាស់លាស់ ភាពបត់បែនជាក់ស្តែង និងផ្តល់ធនធានចាំបាច់ ឬដោះស្រាយភាពមិនច្បាស់លាស់ណាមួយនៅក្នុងតួនាទីការងារភ្លាមៗ។

. ផ្តល់ឱកាសថ្មី៖ នៅពេលដែលមានឱកាសការងារតិចតួច ឬមានភាពមិនប្រាកដប្រជាសម្រាប់ការរីកចម្រើននាពេលអនាគតទេ វាជាកត្តាមួយដែលអាចរុញច្រានបុគ្គលិក ឱ្យឆ្ងាយចេញពីចំណង់របស់ពួកគេនៅកន្លែងធ្វើការ។

ដូច្នេះដើម្បីកាត់បន្ថយការផ្លាស់ប្តូរបុគ្គលិកច្រើនដង អ្នកដឹកនាំគួរតែផ្តល់និងបង្កើតឱកាសថ្មីៗដល់បុគ្គលិក ជួយតម្រង់គោលដៅការងារនិងភាពរីកចម្រើនសម្រាប់អាជីពផ្ទាល់ខ្លួននាពេលអនាគតឱ្យស្របគ្នាជាមួយគោលដៅក្រុមហ៊ុន ដើម្បីលើកទឹកចិត្តឱ្យពួកគេបន្តបំពេញការងារក្រុមហ៊ុន​និងគោលដៅផ្ទាល់ខ្លួនឱ្យបានល្អ ឬបង្កើតផែនការអភិវឌ្ឍន៍អាជីពផ្ទាល់ខ្លួនសម្រាប់បុគ្គលិកម្នាក់ៗតែម្តង។

យ៉ាងណាមិញការលាឈប់របស់បុគ្គលិកច្រើនប​ន្តកន្ទុយគ្នា មិនមែនមានន័យថាមកពីកត្តាក្រុមហ៊ុនឬកត្តាការងារមិនល្អទាំងស្រុងនោះទេ បញ្ហានេះវាអាចបណ្តាលមកពីមូលហេតុដែល បុគ្គលិកម្នាក់ៗមានវ័យស្របាលៗគ្នា ដល់ដំណាក់កាលឈប់ធ្វើការឱ្យគេដូចគ្នា ចឬពួកគេមានបញ្ហាផ្ទាល់ខ្លួន ស្រដៀងគ្នាៗ ទើបសម្រេចចិត្តលាឈប់ដែរ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia