ឲ្យលុ.យគេខ្ចីតែក្រែងចិត្តមិនហ៊ានទារចំៗ នេះជាក្បួនទារលុ.យដោយប្រយោលឲ្យអ្នកខ្ចីនឹកឃើញសងលុ.យវិញ
Toeuy HongFEBRUARY 16 2024671 views

បងប្អូនមួយចំនួនដែលឲ្យលុយគេខ្ចីប្រហែលជាកើតមានកូនចិត្តមួយគឺមានចិត្តទើសទាល់ក្នុងការទារលុយពីអ្នកខ្ចីពោលគឺចេះតែក្រែងចិត្តគេមិនហ៊ានទារលុយគេចំៗនោះទេ។ យ៉ាងណាមិញការមិនចេះទារលុយពីអ្នកខ្ចីពេលខ្លះធ្វើឲ្យអ្នកជួបបញ្ហាលុយព្រោះតែមិនចេះទារលុយគេហើយមួយវិញទៀតគេក៏មិនងាយសងលុយដែរព្រោះមិនឃើញអ្នកទារលុយផង។

 

ទាក់ទងនឹងរឿងទារលុយនេះដែរ ថ្ងៃនេះ Business Cambodia សូមចែករំលែកខ្លះៗពីក្បួនទារលុយដោយប្រយោលសម្រាប់អ្នកដែលឲ្យលុយគេខ្ចីតែមិនហ៊ានទារចំៗព្រោះតែក្រែងចិត្តគេ។

 

. និយាយទាក់ទងនឹងលុយពេលជួបគ្នាម្ដងៗ

ការនិយាយពីរឿងអ្វីមួយគឺធ្វើឲ្យមនុស្សឆាប់នឹកឃើញពីសកម្មភាពដែលធ្លាប់ធ្វើកន្លងមក យើងអាចនិយាយបានថាគឺជាការរំលឹកឬដាស់តឿនឲ្យគេនឹកឃើញរឿងអ្វីមួយឡើងវិញ។ ត្រង់នេះអ្នកអាចនិយាយពីលុយ គេអាចនឹងនឹកឃើញថាអ្នកបានជំពាក់លុយអ្នក។ ឧទាហរណ៍ពេលជួបគ្នាអ្នកអាចនិយាយប្រយោគខ្លះៗដូចជា” ខែនេះរកលុយមិនបានសោះចាយមិនគ្រប់ទេ” ឬអាចនិយាយថា” ខែនេះចំណាយច្រើនណាស់ ឥឡូវខ្វះខាតលុយសម្រាប់ចំណាយហើយ”។

 

ការនិយាយពីលុយជាមួយនឹងប្រយោគទាក់ទងនឹងលុយដូចបានរៀបរាប់ខាងលើនឹងធ្វើឲ្យគេនឹកឃើញថាគេជំពាក់អ្នកហើយគេអាចនឹងទូទាត់សងអ្នកវិញ។ ជាធម្មតាទេមនុស្សតែងតែមានខ្លួន ដូច្នេះពេលយើងនិយាយរឿងលុយខណៈគេជំពាក់លុយយើងនោះគេនឹងនឹកឃើញហើយ។

 

. ផុសលើបណ្ដាញសង្គម

 ការផុសសារលើបណ្ដាញសង្គមក៏ផ្លូវមួយដែលដាស់តឿនអ្នកជំពាក់ឲ្យគេនឹកឃើញហើយដឹងថាអ្នកកំពុងតែត្រូវការលុយនិងចង់ទារលុយពីអ្នកខ្ចីតែអ្នកមិនហ៊ានប្រាប់គេចំៗតែប៉ុណ្ណោះ។ ត្រង់នេះអ្នកអាចផុសលើការបណ្ដាញសង្គមដូចជាហ្វេសប៊ុកដោយនិយាយទាក់ទងនឹងលុយដូចជាប្រយោគ” លុយពិបាករកណាស់ ដូច្នេះត្រូវចាយលុយឲ្យមានប្រសិទ្ធភាព” ឬប្រយោគជុំវិញបញ្ហាលុយដូចជា” មានលុយកុំចេះតែឲ្យគេខ្ចី ព្រោះពេលយើងខ្វះខាតទើបដឹងថាពិបាកប៉ុនណា”។

 

ចំណុចទី២នេះមិនខុសពីចំណុចមួយប៉ុន្មានទេគ្រាន់តែចំណុចទី២នេះគឺយើងប្រើសកម្មភាពត្អួញត្អែរលើបណ្ដាញសង្គមដើម្បីឲ្យគេនឹកឃើញហើយគេអាចនឹងគិតគូសងយើងវិញ។

 

. និយាយត្រង់ៗពីបញ្ហាអ្នក

ការនិយាយចំៗទៅអ្នកជំពាក់លុយគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវធ្វើនៅពេលដែលអ្នកពិតជាជួបបញ្ហាលុយកាក់ខ្វះខាតលុយឬត្រូវការលុយបន្ទាន់ពិតមែន។ អ្នកអាចប្រាប់ពីបញ្ហារបស់អ្នកដូចជាការខ្វះខាតលុយ ជំពាក់បំណុលឬត្រូវការលុយបន្ទាន់ហើយសុំទារលុយគេព្រោះអ្នកពិតជាត្រូវការលុយពិតមែន។

 

ការបង្ហាញពីបញ្ហារបស់អ្នកទៅកាន់អ្នកខ្ចីលុយគឺជាសកម្មភាពដែលធ្វើឲ្យអ្នកខ្ចីលុយស្វះស្វែងរកលុយមកសងអ្នកព្រោះគេមើលឃើញថាអ្នកពិតជាកំពុងត្រូវការលុយពិតមែន។

 

អត្ថបទទាក់ទង៖  លុយពិបាករកហើយក៏ពិបាកទារ! មានគេសុំខ្ចីលុយតែមិនចង់ឲ្យខ្ចី ពាក្យ៤ឃ្លានេះអាចបដិសេធឲ្យគេស្ងប់ចិត្ត

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia