បងប្អូនមួយចំនួនប្រហែលជាកើតមានអារម្មណ៍មួយនោះគឺពេលមានគេសុំខ្ចីលុយ យើងមិនចង់ឲ្យគេខ្ចីប៉ុន្ដែពិបាករកហេតុផលក្នុងការបដិសេធនិងមិនដឹងថាតើគួរនិយាយបដិសេធបែបណាដើម្បីកុំឲ្យភាគីអ្នកសុំខ្ចីលុយមានការអាក់អន់ចិត្តដែលធ្វើឲ្យប៉ះពាក់ដល់ចំណងមិត្តភាព។
ខាងក្រោមនេះគឺជាឃ្លាសំខាន់៤ដែលអ្នកអាចប្រើប្រាស់ពេលមានអ្នកសុំខ្ចីលុយតែអ្នកមិនចង់ឲ្យគេខ្ចីដូច្នេះអ្នកអាចប្រើប្រាស់ឃ្លាទាំងនេះក្នុងការបដិសេធក៏សមរម្យបំផុត។
១. លុយខ្ញុំជាប់បង្វិលរកស៊ីនិងវិនិយោគអស់ហើយ
ប្រយោគនេះគឺជាប្រយោគមួយដែលគេពេញនិយមប្រើនៅពេលមានអ្នកណាម្នាក់សុំខ្ចីលុយតែយើងបដិសេធមិនចង់ឲ្យគេខ្ចី។ ប្រយោគនេះគឺបញ្ជាក់ឲ្យឃើញថាអ្នកជាមនុស្សចេះប្រើលុយឲ្យរវល់មិនមែនចេះតែមានលុយទំនេរជាប់ខ្លួនច្រើនសម្រាប់ឲ្យអ្នកដទៃខ្ចីឡើយ។
២. សុំទោសផង ខ្ញុំពិតជាចង់ជួយមែន ប៉ុន្ដែពេលនេះខ្ញុំក៏កំពុងយ៉ាប់យ៉ឺនរឿលុយកាក់ដែរ
ប្រយោគខាងគឺជាប្រយោគបដិសេធក៏គួរសមព្រោះអ្នកបានបង្ហាញពីទឹកចិត្តក្នុងការជួយមិត្តភក្ដិឬសាច់ញាតិប៉ុន្ដែអ្នកក៏កំពុងខ្វះខាតដូចគ្នា។ ការនិយាយបែបនេះធ្វើឲ្យអ្នកសុំខ្ចីលុយយើងគេក៏អស់ចិត្តហើយក៏មិនមានការខឹងឬស្អប់ឡើយ។
៣. សុំទោសផង រឿងលុយកាក់គឺប្រពន្ធខ្ញុំជាអ្នកគ្រប់គ្រងទាំងអស់
ប្រយោគខាងលើក៏ជាប្រយោគមួយក្នុងការបដិសេធអ្នកសុំខ្ចីលុយដ៏មានប្រសិទ្ធភាព។ ត្រង់នេះអ្នកគ្រាន់តែនិយាយថាលុយរបស់អ្នកគឺប្រពន្ធជាអ្នកគ្រប់គ្រងទាំងអស់ដូច្នេះមុននឹងឲ្យអ្នកណាខ្ចីទាល់តែប្រពន្ធរបស់អ្នកអនុញ្ញាតព្រោះគាត់ជាអ្នកចាត់ចែងលុយកាក់ក្នុងគ្រួសារ។
៤. ខ្ញុំពិតជាអត់លុយមែន ប៉ុន្ដែខ្ញុំនឹងព្យាយាមជួយអ្នកក្នុងរបៀបផ្សេងវិញ
ចំណុចទី៣ខាងលើក៏ជាប្រយោគបដិសេធមួយដែលគួរសមដោយអ្នកគ្រាន់តែនិយាយថាអត់មានលុយឲ្យខ្ញុំប៉ុន្ដែព្យាយាមជួយពួកគាត់តាមផ្លូវផ្សេងវិញ។ ត្រង់នេះជាធម្មតាអ្នកខ្ចីលុយគេព្រោះតែពួកគាត់ខ្វះខាត ដូច្នេះអ្នកអាចនិយាយថានឹងរកការងារធ្វើឬណែនាំឱកាសរកចំណូលដើម្បីឲ្យពួកគាត់បានចំណូលបន្ថែម។ វិធីនេះធ្វើអ្នកខ្ចីលុយស្ងប់ចិត្តព្រោះពួកគាត់ឃើញថាអ្នកអត់លុយឲ្យខ្ចីប៉ុន្ដែមានចិត្តចង់ជួយមែន។
ទាក់ទងនឹងការបដិសេធមិនចង់ឲ្យមិត្តភក្ដិឬសាច់ញាតិខ្ចីលុយ អ្នកមិនចាំបាច់រៀបរាប់ហេតុផលច្រើនពេកនោះពោលគឺប្រាប់ហេតុត្រង់ៗជាការស្រេច។ បើកាលណាអ្នកពន្យល់ហេតុផលច្រើនពេកគេអាចនឹងគិតថាអ្នកកុំតែរកលេសដើម្បីកុំឲ្យគេខ្ចីលុយអ្នក។
គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នលុយពិបាករកដោយសារតែសេដ្ឋកិច្ចមិនល្អ ដូច្នេះមុននឹងឲ្យអ្នកណាខ្លីលុយអ្នកត្រូវកំណត់ថាតើគួរឲ្យគេខ្ចីប៉ុន្មានដែលមិនធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់អ្នក ហើយមួយវិញទៀតតើអ្នកដែលសុំខ្ចីលុយនោះអាចគេនឹងមានលទ្ធភាពបង់សងអ្នកវិញឬអត់ដើម្បីចៀសវាងបញ្ហាឲ្យលុយគេខ្ចីហើយគេមិនសងឬមិនមានលទ្ធភាពសងធ្វើឲ្យយើងជាម្ចាស់លុយត្រូវខាតបង់និងបាត់បង់មិត្តភាព៕