ពិធីស៊ុបចិន ឆុងឈីងសាភីងប៉ា ៣៦០ រសជាតិ រសជាតិដើមមកពីទីក្រុងឆុងឈីងប្រទេសចិន និងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥ ខាងមុខនេះ នៅ Morgan La Vida Floating សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
កម្មវិធីនេះមានការរៀបចំធ្វើឡើងដោយគណៈកម្មាធិការស៊ុបចិន ឆុងឈីងសាភីងប៉ា ៣៦០ រសជាតិ ដែលជាព្រឹតិ្តការណ៍នេះ គឺជាការនាំមកនូវបទពិសោធន៍នៃរសជាតិថ្មីដែលមិនធ្លាប់មានពីមុនមក និងមានតែមួយគត់នៅក្នុងរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ធ្វើឡើងក្នុងគោលបំណងអនុវត្តគម្រោង "គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ" (Belt and Road Initiative) ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសចិននិងកម្ពុជា អ្វីដែលតែពិសេសទៀតនោះ គឺ ស៊ុបចិន 360 រសជាតិ នឹងរួមបញ្ចូលគ្នានូវធាតុផ្សំនៃទីក្រុងឆុងឈីង ដែលជារសជាតិនៃសាភីងប៉ា ព្រមទាំងទីផ្សារមរតកម្មនៃវប្បធម៌អរូបីដ៏មានតម្លៃ និងកម្មវិធីសិល្បៈជាច្រើន ដែលនឹងជួយឲ្យប្រជាជនកម្ពុជា បានយល់និងបានដឹងកាន់តែច្បាស់អំពីវប្បធម៌នៃទីក្រុងឆុងឈីង។ អ្វីទាំងអស់នេះមិនត្រឹមតែជួយបង្កើនការយល់ដឹងរបស់ កម្ពុជា អំពីវប្បធម៌ទី ក្រុងឆុងឈីងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានចូលរួមចំណែកក្នុងការលើកកម្ពស់ឥទ្ធិពលនៃម៉ាកយីហោ របស់ទីក្រុង ឆុងឈីងនៅលើទីផ្សារអន្តរជាតិ និងជំរុញសហគ្រាសរបស់ទីក្រុងឆុងឈីងឲ្យទៅកាន់ពិភពលោកផងដែរ។ បន្ថែមលើសពីនេះទៅទៀត គឺបានផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ស្របតាមគោលនយោបាយ ឈ្នះ ឈ្នះ រវាងប្រទេសកម្ពុជា និង ស្រុកសាភីងប៉ា ដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏មានការរៀបចំការសម្តែងសិល្បៈ និងចម្រៀងពិសេស ដោយព្រះវត្តមាន ព្រះនាងតូច នរោត្តម ជេនណា ព្រមទាំងការសម្តែងល្ខោនផ្លាស់ប្តូរមុខរបស់ Sichuan Opera រួមជាមួយការលេងពិនប្រពៃណីចិន ដែលសុទ្ធសឹងតែជាការសម្ដែងដ៌អស្ចារ្សក្នុងការផ្លាស់ប្ដូរនូវសកម្មភាព និងការផ្សព្វផ្សាយវប្បធម៌ ចិន-កម្ពុជា ដ៏សម្បូរបែប ព្រមទាំងបានបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏អសា្ចរ្ស នៃប្រទេសទាំងពីរផងដែរ។
ព្រឹត្តិការណ៍នេះ មានការចូលរួមជាមួយនឹងដៃគូសហការជាច្រើនដូចជា៖ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប, ក្រុមហ៊ុនសន្តិសុខនិងការពារអន្តរជាតិ Zhonghu (ឆុងឈីង), ក្រុមហ៊ុន ASEAN TOP NEWS, ស៊ុបឆ្នាំងដីស៊ាវឡុងខានកម្ពុជា, Xiong jia yuan zi ហតផត, Huang jia matou ហតផត, Da dui zhang ហតផត, Lin jiangmen ហតផត, Xiaoxiong jia 1985 ហតផតនិងហាងហតផតផ្សេងទៀត។ ទន្ទឹមនឹងនោះ សហគ្រាសបេតិកភណ្ឌវប្បធម៌អរូបីជាង ២០ដូចជាChen-Mahua ក៏នឹងចូលរួមក្នុងការតាំងពិព័រណ៍នេះផងដែរ។
គួរបញ្ជាក់ផងដែរថា ស៊ុបចិនឆុងឈីងសាភីងប៉ា 360 រសជាតិ ដែលជារសជាតិដើម នៃទីក្រុងឆុងឈីងនឹងបើកដំណើរការអាហារប៊ូហ្វេហតផតរយៈពេលពីរថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង ៤រសៀលរហូតដល់ម៉ោង ៩យប់ នៅ Morgan La Vida Floating រាជធានីភ្នំពេញ នឹងទទួលភ្ញៀវបានចំនួន ៥០០នាក់ ក្នុងមួយថ្ងៃ។
ចំពោះតម្លៃសំបុត្រសម្រាប់អាហារប៊ូហ្វេនេះគឺបញ្ចុះសល់ត្រឹមតែ ២៥ដុល្លារប៉ុណ្ណោះ នៃតម្លៃដើម ២៨ ដុល្លារ រួសរាន់ឡើង សូមកុំឲ្យឱកាសដ៏កម្រនេះកន្លងផុតទៅសោះ! ដោយគ្រាន់លោកអ្នកចុះឈ្មោះទិញសំបុត្រឥឡូវនេះ តាមរយៈការស្កែន QR កូដខាងក្រោមនេះ លោកអ្នកនឹងទទួលបានការបញ្ចុះភ្លាមៗ។
មិនថាអ្នកជាអ្នកចូលចិត្តហតផត ឬជាមិត្តដែលចាប់អារម្មណ៍លើវប្បធម៌ ចិន-ខ្មែរ នោះទេ ព្រឹត្តិការណ៍ប៊ូហ្វេ"ស៊ុបចិនឆុងឈីងសាភីងប៉ា "រសជាតិដើមនៃទីក្រុងឆុងឈីងនឹងនាំមកជូនអ្នកនូវអាហារ និងការសម្ដែងវប្បធម៌ដែលមិនអាចរំលងបាន ដែលនេះ គឺជាឱកាសដ៏កម្រមួយ សូមប្រញាប់ទិញសំបុត្រ នឹងត្រៀមខ្លួនក្នុងការទទួលយកនូវភាពទាក់ទាញដ៏អស្ចារ្យពីព្រឹត្តិការណ៍វប្បធម៌ពីទីក្រុងឆុងឈីងជាមួយយើងទាំងអស់គ្នា៕
សូមស្គេនទីតាំងខាងក្រោម