កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ សាលាអន្តរជាតិ ចុងអ៉ីង បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រឆ្លងភូមិសិក្សាជូនដល់សិស្សានុសិស្សដែលបានបញ្ចប់ឆ្នាំសិក្សា២០២១-២០២២ ចូលឆ្នាំសិក្សា២០២២-២០២៣។ កម្មវិធីនេះធ្វើឡើងនៅផ្សារទំនើប អ៊ីអន២ (សែនសុខ) ក្រោមអធិបតីភាពរបស់ លោក សេង វណ្ណារិទ្ធ អគ្គនាយកនៃសាលាអន្តរជាតិ ចុងអ៉ីង និងលោកបណ្ឌិត អោម សេងបូរ៉ា ជាសហសា្ថបនិកនៃសាលាអន្តរជាតិ ចុងអ៉ីង ព្រមទាំងគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកអាណាព្យាបាលចូលរួមប្រមាណជាង២០០០នាក់។
សាលាអន្តរជាតិចុងអ៉ីងជាសាលាអន្តរជាតិ៣ភាសា ខ្មែរ អង់គ្លេស និងចិន ដោយទទួលសិស្សចាប់ពីអាយុ២ឆ្នាំ រហូតថ្នាក់ទី១២ ជាមួយនឹងគោលដៅអប់រំសំខាន់ៗរួមមាន៖
១. ចុងអ៉ីង បណ្តុះបណ្តាលបុត្រធីតាលោកអ្នក ឱ្យពូកែជំនាញទំនាក់ទំនង ជំនាញបច្ចេកវិទ្យា ជំនាញសហគ្រិនភាព និងភាពជាអ្នកដឹកនាំ
២. ចុងអ៉ីង បណ្តុះបណ្តាលបុត្រធីតាលោកអ្នក ឱ្យក្លាយទៅជា មនុស្សល្អ អ្នកដឹកនាំគម្រូ និងអ្នករកស៊ីពូកែក្នុងថ្ងៃអនាគត
គួរបញ្ជាក់ផងដែរថា សាលាអន្តរជាតិ ចុងអ៉ីង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ និងមានសាខាទាំងអស់០៥កន្លែង៖
សាខាទី ១៖ សាខាឈូកមាស (ពោធិ៍ចិនតុង)
សាខាទី ២៖ សាខាក្រុងតាខ្មៅ
សាខាទី ៣៖ សាខាអ៉ីអន២
សាខាទី ៤៖ សាខាផ្សារដេប៉ូ
សាខាទី ៥៖ សាខាទួលទំពូង (ទំនប់ទឹក)
ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ខាងមុខនេះ សាលាអន្តរជាតិ ចុងអ៉ីងនឹងពង្រីកសាខាថ្មីចំនួន២បន្ថែមទៀត ដែលនឹងអនុញ្ញាតទទួលសិស្សឱ្យចូលរៀនប្រមាណ៣៥០០នាក់ផងដែរ ៕