ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ (Chip Mong Consumer Goods) ប្រកាសជាផ្លូវការ ផលិតផលថ្មី «ត្រីខកំប៉ុង YUMMI COOK» ដែលផលិតពីត្រីសាឌីនសុទ្ធ 100% មានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ជាជម្រើសដ៏ងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ត្រីខកំប៉ុង YUMMI COOK ផលិតឡើងស្របតាមស្តង់ដា ISO 9001:2015 ឆ្លងកាត់ប្រព័ន្ធគ្រប់គ្រងគុណភាពអន្តជាតិ ធានាបាននូវផលិតផលគុណភាពខ្ពស់។

អស់រយៈពេលជិត ១ឆ្នាំ ទម្រាំផលិតផលមួយនេះ អាចសម្រេចចេញជារូបរាង។ គ្រប់ជំហាននៃការផលិត ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ បានយកចិត្តទុកដាក់ និងសម្រិតសម្រាំងយ៉ាងល្អិតល្អន់ទាំងលើគុណភាព និងរសជាតិ ដើម្បីធានាបានថា «ត្រីខកំប៉ុង YUMMI COOK» នេះ ផលិតតាមស្តង់ដារ និងមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ មុននឹងសម្រេចចេញជាផ្លូវការនៅលើទីផ្សារជាផ្លូវការ។

ការដាក់លក់ជាផ្លូវការនូវផលិតផលថ្មី «ត្រីខកំប៉ុង YUMMI COOK» ប្រៀបដូចជាការបោះជំហានមួយថ្មីទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការបន្តផ្តល់ជូនអ្នកប្រើប្រាស់នូវផលិតផល ដែលមានគុណភាពខ្ពស់ សុវត្ថិភាព ស្របតាមការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍផលិតផលផ្នែកចំណីអាហារ ជាពិសេសលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ មានម៉ាកផលិតផលដូចជា៖ Ora Cambodia, Phka Chhouk Milk, Healthy Plus, Veggie Plus and Yummi Cook។
ត្រីខកំប៉ុង Yummi Cook រសជាតិឆ្ងាញ់ ជាជម្រើសដ៏ងាយស្រួល


