គួរដឹង! ក្រសួងសាធារណការ បញ្ជាក់ច្បាស់ៗពី អាយុដែលអ្នកមានបណ្ណបើកបរគ្រប់ប្រភេទមានសិទ្ធិបើកបររថយន្ត
ធី ស្រីល័ក្ខNOVEMBER 12 20251.6 K views

ជាធម្មតា នៅពេលដែលយើងមានបណ្ណបើកបរតើយើងអាចមានសិទ្ធិបើករថយន្តដល់អាយុ មានបងប្អូនមួយចំនួនតែងតែឆ្ងល់ថា ប៉ុន្មាន? ជាមួយគ្នានោះដែរ នាពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានបញ្ជាក់ថា អ្នកកាន់បណ្ណបើកបរគ្រប់ ប្រភេទគឺមានសិទ្ធិបើកបរយានយន្តបានរហូតដល់អាយុ៦៥ឆ្នាំ។

 

បើយោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៤២ បានចែងថា ៖ អ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទមានសិទ្ធិបើកបរយាន យន្តបានរហូតដល់អាយុ៦៥(ហុកសិប ប្រាំ)ឆ្នាំ។ ចាប់ពីអាយុ៦៥(ហុកសិបប្រាំ)ឆ្នាំឡើងទៅ អ្នកកាន់បណ្ណបើកបរអាច អនុញ្ញាតឱ្យបើកបរបាន ប៉ុន្តែត្រូវ ពិនិត្យសុខភាព និងប្តូរបណ្ណបើកបរដែលមានសុពលភាពរយៈពេល២ (ពីរ) ឆ្នាំម្តង។

យ៉ាងណាមិញ សុពលភាពនៃប្រភេទបណ្ណបើកបរក ខ គ ឃ និងងមានរយៈពេល ដូចខាងក្រោម៖

១. បណ្ណបើកបរប្រភេទក និងប្រភេទខ មានសុពលភាពរយៈពេល១០(ដប់) ឆ្នាំ។

២. បណ្ណបើកបរប្រភេទគ ឃ និងង មានសុពលភាពរយៈពេល៥ (ប្រាំ)ឆ្នាំ។

៣. អ្នកកាន់បណ្ណបើកបរ ត្រូវសុំប្តូរបណ្ណបើកបរមុនអស់សុពលភាពដោយភ្ជាប់មក ជាមួយនូវលិខិតពិនិត្យសុខភាពដែលបញ្ជាក់ថាអាចបើកបរបាន។

 

គួរបញ្ជាក់ថា នៅក្នុងករណីអ្នកមិនបានមកប្តូរបណ្ណបើកបរថ្មី ត្រូវទទួលការពិន័យ ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ការពិនិត្យសុខភាព ត្រូវមានលិខិតបញ្ជាក់ថាអាចបើកបរបានពីគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ឬមណ្ឌល សុខភាពដែលត្រូវកំណត់ដោយក្រសួង សុខាភិបាល។ ព័ត៌មានលម្អិត៖ (Hotline) 1275៕

857c0a7e 0579 42c2 A122 8b80ab9e75c5.jpg

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia