ក្រុមហ៊ុនប្រេងឥន្ធនៈ សូគីមុិច ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៩៩០ ដោយអ្នកឧកញ៉ា សុខ គង់ ដែលមានការិយាល័យធំៗលើទឹកដីរាជធានីភ្នំពេញ។ ហើយនៅក្នុងដំណើរការនេះ ក្រុមហ៊ុនស៊ូគីមុិច មិនត្រឹមតែបង្កើតបណ្តាញចែកចាយឥន្ធនៈដ៏រឹងមាំនៅទូទាំងប្រទេសប៉ុណ្ណោះទេ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនសូគីមុិច ថែមទាំងកំពុងតែរកស៊ីនៅមុខជំនួញទាំងនេះថែមទៀតផង៖
១. ប្រេងរំអិល
២. ហ្គាស LPG
៣. កៅស៊ូក្រាលថ្នល់
៤. ក្រុមហ៊ុនហ៊ុន គង់ហុង កាត់ដេរ
៥. ក្រុមហ៊ុន សុខា អូតែល
៦. សណ្ឋាគារសុខាឆ្នេរ ក្រុងព្រះសីហនុ
៧. សណ្ឋាគារ សុខាអង្គរ
៨. សណ្ឋាគារសុខាសៀមរាប
៩. សណ្ឋាគាររេស៊ីដង់ភ្នំពេញ
១០. សណ្ឋាគាររមណីយដ្ឋានឋានសួគ៌សុខា
១១. ក្រុមហ៊ុនបូកគោហ្វាម
១២. ក្រុមហ៊ុន សុខារៀលអ៊ីស្តេត
គួរបញ្ជាក់ថា សព្វថ្ងៃ សូគីម៉ិច គឺជាក្រុមហ៊ុនប្រេងឥន្ធនៈធំជាងគេ ដែលមានជើងហោះហើរដឹកប្រេងឥន្ធនៈផ្ទាល់ខ្លួន ហើយនឹងមានសមត្ថភាពគ្រប់គ្រងនាវាដឹកប្រេងរហូតដល់ ៤៦ម៉ឺនតោន។ហើយក្រុមហ៊ុនសូគីម៉ិច ក៏មានស្ថានីយស្តុកប្រេងចំនួន ៥ និងមានស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៨៤ ទីតាំងផងដែរ៕


