សម្រាប់បងប្អូនដែលនិយមចូលចិត្តប្រភេទជាលក្ខណៈជាស៊ុបក្តៅៗពិសេសប្រភេទជាស៊ុគីស៊ុបគឺពិតជាស្គាល់ច្បាស់ណាស់នៅហាងថ្មីដែលទើបនឹងបើកបំរើជូនអតិថិជននៅពាក់កណ្តាលខែមករា ២០២៤ កន្លងទៅនេះ គឺហាង យូសិ ស៊ុគីស៊ុប (Yose Suki Soup) ដែលមានទីតាំងនៅចំកណ្តាល់ទីក្រុងភ្នំពេញតែម្តង គឺនៅលើផ្លូវ៥១(ប៉ាស្ទឺរ) កែងផ្លូវ៣៥២ បឹងកេងកង១។
បន្ទាប់ពីបើកបំរើជូន អតិថិជនអស់រយៈពេលជាងកន្លះខែមក យើងសង្កេតឃើញថាគឺហាង យូសិ ស៊ុគីស៊ុប (Yose Suki Soup)គឺមានអតិថិជនគាំទ្រយ៉ាងខ្លាំង អតិថិជនពេញៗហាងជារាល់ថ្ងៃតែម្តងដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ពិសេសបង្កើនភាពរីករាយជាមួយអតិថិជនជាបន្តបន្ទាប់ គឺចាប់ពីខែកុម្ភៈ ២០២៤ នេះតទៅ យូសិ ស៊ុគីស៊ុប (Yose Suki Soup) មានបង្កើតកម្មវិធីប្រូម៉ូសិនយ៉ាងអស្ចារ្យមួយនោះគឺ ញុាំឈ្នះ! ញុាំឈ្នះ! ញុាំស៊ុគីស៊ុប ឈ្នះមាស ៣០រង្វាន់ សម្រាប់គ្រប់អតិថិជនទាំងអស់ដែលអញ្ជើញមកទទួលទានស៊ុគីស៊ុបនៅ យូសិ ស៊ុគីស៊ុប គឺចាប់ពីថ្ងៃទី០១ កម្ភៈ ២០២៤ នេះតទៅ គឺឳកាសឈ្នះមាសគ្រប់ៗគ្នា តាមរយៈការចាប់សន្លឹកឆ្នោត! ការចាប់៥រង្វាន់គឺ ធ្វើឡើងរៀងរាល់២សប្តាហ៌ម្តង ដែលមានផ្សាយផ្ទាល់តាមរយៈផេក Yose Suki Soup នៅម៉ោង៧យប់តទៅ។ មួយវិញទៀត ដើម្បីចូលរួមអរបរសារពិធីចូលឆ្នាំថ្មី ប្រពៃណីចិន យូស៊ិ ស៊ុគីស៊ុប មានផ្តល់ជូនប្រូម៉ូសិន បញ្ចុះតម្លៃ ៣០% គ្រប់ម្ហូបអាហារ ភេសជ្ជៈ ដែលមាននៅក្នុងមីនុយ គឺចាប់ពីថ្ងៃទី០៥ ដល់ ១២ កុម្ភៈ ២០២៤ នេះ។
គួរបញ្ជាក់ផងដែរថានៅ Yose Suki Soup គឺមានចំណុចពិសេសដែលអាចទាក់ទាញចិត្តរបស់ អតិថិជនអោយមក គាំទ្របានច្រើនដូចនេះគឺមានដូចជា៖
- លោកអ្នកអាចញុាំស៊ុគីស៊ុប ចាប់ពីថ្ងៃត្រង់រហូតដល់ល្ងាចបាន ពិសេសសម្រាប់អ្នកនៅក្នុងតំបន់បឹងកេងកង មានត្រឹមតែ $6.80 គឺអាចញុាំស៊ុបបានជុំគ្នាយ៉ាងរីករាយ
- ដោយទឹកស៊ុបស៊ុគីមានរសជាតិឈ្ងុយឆ្ងាញ់ រសជាតិដើម ធ្វើថ្មីៗ រាល់ថ្ងៃជាមួយសាច់បន្លែស្រស់ៗល្អៗញុាំបាន រាល់ថ្ងៃមិន ចេះជិនណាយល្អសម្រាប់សុខភាព
- ពិសេសយូសិ ស៊ុគឺស៊ុបមានប្រហិតសាច់ត្រី បង្គា មឹង គ្រឿងសមុទ្រស្រស់ សាច់ជ្រូក សាច់គោដែលជារូបមន្ត ប្រចាំហាងផ្ទាល់មានរសជាតិឆ្ងាញ់ផេ្សងៗគ្នាជិត២០មុខ ដែលធ្វើដោយដៃ ថ្មីរាល់ថ្ងៃ ធានារសជាតិឈ្ងុយឆ្ងាញ់គ្រប់មុខ សម្រាប់អ្នកនិយមចូលចិត្ត ញុាំប្រហិតជាស៊ុបក្តៅៗ
- បរិយាកាសហាងប្រកបដោយផាសុខភាព ការតុងតែងបែបជប៉ុន បន្ទប់ VIP បំពាក់ប្រព័ន្ធ Karaoke ដ៏ទំនើប ងាយស្រួលក្នុងការជួបជុំ ធ្វើពិធីជួបជុំរីករាយផ្សេងៗ ពិសេសមានកន្លែងសម្រាប់ក្មេងលេង មានផាសុខភាព អនាម័យ បំពាក់ដោយម៉ាសុីនត្រជាក់ នាំអោយបុត្រធីតារបស់លោកអ្នកទំនុងចិត្ត សុវត្ថិភាពផងដែរ ។
ព៌តមានបន្ថែមសម្រាប់កក់ទុកជាមុន៖
085 222 072 (សម្រាប់ការកក់កន្លែងទុកជាមុន)
Telegram ID៖ https://t.me/yosesukisoupbkk1
បើកបំរើជូន៖ 10:00ព្រឹក ដល់ 10:00យប់
ទីតាំង៖ យូសិ ស៊ូគីស៊ុប បឹងកេងកង | YOSE Suki Soup
- នៅលើផ្លូវលេខ51 (ផ្លូវប៉ាស្ទឺរ) កែងផ្លូវលេខ352 បឹងកេងកង1
តំណរភ្ជាប់ទីតាំងលើ Google Map៖ https://rb.gy/dssmd0


