ជាទូទៅប្រជាជនខ្មែរយើងនៅពេលនិយាយដល់ការបញ្ជាទិញទំនិញពីចិនភាគច្រើនស្គាល់តែ Alibaba និងTaobao ប៉ុន្តែក្រៅពីវេបផ្សាយល្បីធំ២នេះ ប្រទេសចិនក៏មានផ្សារលក់អីវ៉ាន់បោះដំុធំបំផុតមួយទៀតគឺផ្សារយីវូ (Yiwu)ដោយបងប្អូនអាចទៅមើលដោយផ្ទាល់ក៏បាន ឬទិញតាមអេបក៏បាន។
ផ្សារយីវូគឺជាប្រភពទំទិញបោះដំុដ៏ធំផុតរបស់ពិភពលោក ដែលមានទីតាំងស្ថិតនៅប្រទេសចិន។ មូលហេតុដែលធ្វើឱ្យផ្សារយក្សមួយនេះក្លាយជាប្រភពទំនិញធំជាងគេបែបនេះព្រោះ យីវូមានទំហំរហូតដល់ទី ៤លានម៉ែត្រការ៉េ មានបណ្តោយ៧គីឡូដី ជាមួយតូបលក់អីវ៉ាន់ប្រមាណជាជាង៤ម៉ឺនតូបដែលតូបភាគច្រើនសិតសឹងតែមានរោងចក្រផលិតផ្ទាល់តែម្តង ដែលជាហេតុធ្វើឱ្យការយកទំនិញពីទីនោះមានតម្លៃធូរខ្លាំង និងមានអ្នកទិញច្រើន។
លើសពីនេះ មិនត្រឹមតែមានទំហំធំបែបនេះទេ វាថែមទាំងមានអ្នកលក់ច្រើន និងអ្នកទិញច្រើនថែមទៀត ជាមួយនិងនឹងការដាក់លក់ជាមួយទំនិញ១.៨លានមុខ ដែលត្រូវបាននាំចេញទៅកាន់ជាង២១០ប្រទេស និងតំបន់នៅក្នុងពិភពលោក ខណៈរបស់ប្រើប្រាស់ប្រចាំថ្ងៃខ្លះ កម្ពុជាក៏នាំចូលពីផ្សារយក្សមួយនេះដែរ។
គួរជម្រាបផងដែរថា ផ្សារយីវូត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៨១ ដោយបានសាងសង់និងគ្រប់គ្រងទីផ្សារដោយប្រតិបត្តិករកំពង់ផែពិភពលោក DP World សហការជាមួយ China Commodity City Group។
សម្រាបបងប្អូនដែលចាប់អារម្មណ៍ចង់ធ្វើការកម្មង់អីវ៉ាន់ពីផ្សារយក្សមួយនេះអាចធ្វើការកម្មង់តាមរយៈអេប YICAIBAO-Yiwu Wares Wholesale ឬមួយវិញទៀតបងប្អូនក៏អាចទៅដើរមើលដោយផ្ទាល់ក៏បាន៕