ភ្នំពេញ៖ KNG-Yamaha បានបង្ហាញរូបរាងថ្មី កាន់តែស៊ីវីល័យ និងទំនើបជាងមុន សម្រាប់ X-Ride 125 តាមរយៈការរួមបញ្ចូលគ្នានៃពណ៌ដ៏ទាក់ទាញ។
ទស្សនះ នៃការបង្កើតតែមថ្មីនៃ X-Ride 125 មានលក្ខណៈពិសេស មានឆ្នូតនៃបន្ទាត់ឆ្លងកាត់ ពង្រឹងចំណាប់អារម្មណ៍របស់ អក្សរ X ឬ ពាក្យ Extreme ដែលសមនឹងតួអង្គនៃម៉ូតូនេះ សម្រាប់អ្នកជិះបែបផ្សងព្រេង ឬ ប្រើប្រាស់ជាប្រចាំថ្ងៃ។
ការផ្លាស់ប្តូរពណ៌នេះគឺផ្អែកលើតម្រូវការអ្នកប្រើប្រាស់សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងការផ្សងព្រេងនៅថ្ងៃចុងសប្តាហ៍។
ដោយក្រុមហ៊ុនធ្វើការបង្ហាញម៉ូឌែល X-Ride 125 ជាមួយនឹងការផ្លាស់ប្តូរពណ៌ថ្មីដែលផ្អែកលើតម្រូវការអ្នកប្រើប្រាស់សម្រាប់ការប្រើជាប្រចាំ ក៏ដូចជាអាចប្រើប្រាស់ក្នុងអំឡុងពេលចុងសប្តាហ៍នៃដំណើរផ្សងព្រេងរុករកកន្លែងថ្មីៗ។
យ៉ាម៉ាហា X-Ride 125 មានបីពណ៌ថ្មីគឺ Sand, Black & Cyan ពណ៌របស់ Sand ឆ្លុះបញ្ចាំងពីភាពក្លាហាននៃការផ្សងព្រេង ខណៈដែលពណ៌ខ្មៅបង្ហាញពីភាពទាក់ទាញ និងម៉ឺងម៉ាត់ម៉ត់ចត់ ហើយ Cyan នៅតែជាជម្រើសសម្រាប់អ្នកដែលចូលចិត្តពណ៌ស្រស់ស្រាយ ជាមួយការដាក់បញ្ចូលគ្នារវាងពណ៌ខៀវខ្ចីនឹងពណ៌លឿងដែលបង្ហាញពី ភាពរីករាយ និងភាពជោគជ័យ។
ម៉ូតូប្រភេទអូតូមួយនេះ ផ្តោតលើយុវវ័យក្មេងៗឬគ្រួសារដែលមានភាពស៊ីវិល័យ មើលទៅកាន់តែមានភាពស្វាហាប់ ជាមួយនឹងពណ៌ដែលបង្កប់ពីអត្តន័យ និងបែបកីឡា ពិតជាឡូយ និងស័ក្តិសមសម្រាប់ការប្រើប្រាស់ដោយមនុស្សគ្រប់គ្នាទាំងសុភាពបុរស និងសុភាពនារីក៏អាចប្រើបានផងដែរ។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរស់នៅរបស់អ្នកស្រឡាញ់ម៉ូតូអូតូនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Yamaha នៅតែបន្តច្នៃប្រឌិតផលិតផលរបស់ខ្លួនមិនត្រឹមតែទាក់ទងនឹងលក្ខណៈបច្ចេកទេស ការរចនា និងដំណើរការម៉ាស៊ីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈវត្តមាននៃពណ៌ពិសេសដែលតែងតែក្លាយជាការពេញនិយម និងនាំមុខគេ ក្នុងនិន្នាការទីផ្សាររបស់ប្រទេសកម្ពុជាទៀតផង។
យ៉ាម៉ាហា X-Ride 125 មានការរចនាម៉ូតម៉ូតូបែបផ្សងព្រេងដែលត្រៀមរួចជាស្រេចដើម្បីប្រើយកឈ្នះលើផ្លូវលំបាក បំពាក់ដោយម៉ាស៊ីន Blue Core 125cc ដ៏មានប្រសិទ្ធភាព និងមានថាមពល ហើយ
ត្រូវបានបំពាក់ដោយមុខងារ Sub-Tank Suspension និងសំបកកង់គ្មានពោះវៀនធំទូលាយសម្រាប់ភាពងាយស្រួល ក្នុងអំឡុងពេលធ្វើដំណើរផ្សងព្រេង។
លើសពីនេះ Yamaha ផ្តល់ការធានារយៈពេល 1 ឆ្នាំ ឬ 12,000 គីឡូម៉ែត្រ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះគុណភាពផលិតផល ម៉ូតូនេះមានលក់នៅគ្រប់ហាងចែកចាយ Yamaha ជាផ្លូវការទាំងអស់ក្នុងតម្លៃត្រឹមតែ 2,000 ដុល្លារប៉ុណ្ណោះ។