ប្រុងប្រ.យ័ត្ន! ដោយសារតែព្យុះ Yagi ពេលនេះក្រសួងធនធានទឹក បានប្រកាសពីស្ថានភាពទឹកទន្លេមេគង្គនឹងហក់ឡើង
ធី ស្រីល័ក្ខSEPTEMBER 14 2024166 views

កន្លងមកកន្លងមក ដោយសារមានឥទ្ធិពលពីព្យុះយ៉ាកជី(Yagi) បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ លើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ ដែលបង្កឱ្យទឹកទន្លេមេគង្គហក់ឡើងខ្លាំងរហូតដល់មានការជន់លិចនៅផ្នែកខាងលើនៃប្រទេសឡាវ។

 

ជាមួយគ្នានោះក៏មាន ព្យុះទី១៣ឈ្មោះប៊ីបីនកា(Bebinca) និងសម្ពាធទាប បានគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល់ (Bay of Bengal) មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាម៉ែន(Andaman Sea) និងឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្តប់លើភាគកណ្ដាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

 

ទន្ទឹមនឹងនេះដែរ ក្រសួងធនធានទឹកក៏បានប្រកាសថា ក្នុងកំឡុងពេលជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើក្នុងប្រទេស កម្ពុជានឹងហក់ឡើងជាបន្តបន្ទាប់ផងដែរ ហើយនឹងហូរចូលតាមព្រែកនិងតំបន់ទំនាបនានា ដែលស្ថិតនៅ អមសងខាងទន្លេមេគង្គ។

 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូន ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងធនធានទឹក និង ឧតុនិយមកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវិវត្តនៃស្ថានភាពអាកាសធាតុ៕

២៤

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia