ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែនិយមចូលចិត្តម៉ូតូអគ្គិសនី ឬបងប្អូនដែលមានបំណងចង់ទិញម៉ូតូអគ្គិសនីដែលមានតម្លៃធូរថ្លៃ ធន់ជាប់ល្អ ដែលអាចជិះកាត់ទឹកបានដោយពុំមានឧបសគ្គ ខណៈពេលនេះ ម៉ូតូអគ្គិសនី YADEA បានបញ្ចេញនូវម៉ូឌែលស៊េរីថ្មីគឺ YADEA Ocean ដោយតម្លៃនៅស្រុកខ្មែរខ្ទង់៩០០ដុល្លារ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hong Hea Technology Co,.LTD. បាននាំចូលម៉ូតូអគ្គិសនី YADEA Ocean មកដល់ប្រទេសខ្មែរហើយ ខណៈម៉ូតូស៊េរីថ្មីនេះបានធ្វើឡើងពីសមាសធាតុពិសេសៗ បីយ៉ាង ដែលមិនត្រឹមតែធ្វើឱ្យមានភាពទន់រលោងនោះទេ ថែមទាំងធ្វើឱ្យផ្ទៃរបស់វាកាន់តែមានភាពធន់ និង មិនងាយពត់បាន។ ចង្កៀងមុខ និងផ្នែកផ្សេងទៀត ដែលប្រើប្រាស់កញ្ចក់ចាំងថ្លាជះពន្លឺដ៏ស្រស់ស្អាត មើលបានឆ្ងាយ និង បន្ថែមកម្រិតច្បាស់ល្អ។
ចង្កៀងមុខប្រភេទ LED អាចបញ្ចេញពន្លឺបានដល់ទៅ ១,២៦០ម៉ែត្រ ចម្ងាយនៃការសាយភាយពន្លឺដល់ទៅ ១៨ម៉ែត្រ ហើយចម្ងាយនៃកាំរស្មីមានពន្លឺឆ្ងាយអាចឈានដល់ ៤៥ម៉ែត្រ ដែលអាចធ្វើឲ្យការធ្វើដំណើរនៅពេលយប់កាន់តែមានសុវត្ថិភាពខ្ពស់។
លើសពីនេះ YADEA Ocean ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់សម្រាប់សុភាពនារី ដោយបានបំពាក់នូវពូកខ្យល់សម្ពាធសូន្យ ដែលធ្វើឲ្យប្រសើរឡើងនូវភាពធន់ ជាង 40% បើធៀបនឹងពូកធម្មតា។
យ៉ាងណាមិញ សម្រាប់ការធ្វើដំណើរម៉ូតូនេះអាចបើកបរក្នុងល្បឿនអតិបរមា 45-50Km/h បំពាក់ជាមួយនឹងម៉ូទ័រកម្លាំង 800w និងមានថាមពលអាគុយប្រភេទស្ងួត( Graphene Battery TTFAR Graphene 3 Plus) ទំហំ 60V26Ah ដែលសាកថ្មមួយពេញ អាចរត់បានចម្ងាយ 70-80Km អាស្រ័យ
ចំពោះចំណុចសុវត្ថិភាពវិញ YADEA បានយកចិត្តទុកដាក់ខ្លាំងមែនទែនទៅលើអ្នកប្រើប្រាស់ ជាពិសេសការជិះក្នុងទឹកនៅពេលភ្ងៀងលិចផ្លូវម្តងៗ ម៉ូតនេះអាចឆ្លងកាត់ ឧបសគ្គបានមិនចាញ់ម៉ូតូម៉ាស៊ីនសាំងឡើយ ម្យ៉ាងវិញទៀតទៅលើកង់ទំហំ១០ អ៊ីញទាំងមុខក្រោយត្រូវបំពាក់ជាប្រភេទហ្វ្រាំង Disc ខាងមុខ និងខាងក្រោយជាប្រភេទហ្វ្រាំង Drum ។
គួរបញ្ជាក់ផងដែរថា YADEA Ocean បានរចនាបែបទំនើប សាកសមបំផុតសម្រាប់នារីសម័យថ្មី បន្ថែមពីលើរូបរាងដ៏ស្រស់ស្អាត - YADEA Ocean មានថាមពលលេចធ្លោមួយទៀតគឺធន់។ YADEA Ocean ត្រូវបានរចនាឡើងពីរចនាបថបែបអឺរ៉ុបបុរាណ ជាមួយនឹងការច្នៃប្រឌិតដ៏អស្ចារ្យ គួបផ្សំនឹងទិដ្ឋភាពប្លែកៗនៃសោភ័ណភាព ដើម្បីបង្កើតសោភ័ណភាពបែបមហាក្សត្រីដែលមាន ភាពទន់ភ្លន់ កម្លាំងមាំមួននៅផ្នែកខាងមុខ និងមានកន្ទុយរាងការ៉េ និងរាងមូល ដែលបង្ហាញពីភាពស្រស់ ស្អាតខ្លាំង។
ទន្ទឹមនឹងនេះដែរប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ចង់សាកសួរពត៌មានលម្អិត បងប្អូនអាចធ្វើទំនាក់ទំនង ទៅកាន់ផេកផ្លូវការរបស់ YADEA Cambodia ផ្ទាល់បានឬតាមរយៈលេខទូរស័ព្ទ 010 761 313៕