មិនធម្មតា! ក្រុមហ៊ុនលក់ម៉ូតូអគ្គិសនី YADEA Cambodia ក្លាយជាក្រុមហ៊ុនតែ១គត់នៅអាស៊ាន ដែលបានឈ្នះពានរង្វាន់ជាផ្លូវការពីស្ថាប័ន ASIA Records

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦  YADEA Cambodia ត្រូវបានទទួលស្គាល់ និងទទួលបានពានរង្វាន់ជាផ្លូវការពីស្ថាប័ន ASIA Records ក្នុងនាមជាម៉ូតូអគ្គិសនីដែលមានបណ្តាញចែកចាយធំជាងគេបំផុតនៅកម្ពុជា។ ខណៈពានរង្វាន់នេះគឺជាជំហានដ៏ធំមួយក្នុងការជំរុញឱ្យកម្ពុជាក្លាយជាប្រទេសដែលមានទីក្រុងបៃតង ស្អាត និង មានការសន្សំសំចៃខ្ពស់តាមរយៈការប្រើប្រាស់ម៉ូតូអគ្គិសនីដែលគ្មានការបំពុលបរិស្ថាន។

 

លោក ទូច ពីវ ដែលជាអគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន បានលើកឡើងទាំងក្តីរំភើបថា កំណត់ត្រា ASEAN Records គឺជាការទទួលស្គាល់ក្នុងកម្រិតតំបន់ជាពិសេសក្នុងប្រទេសកម្ពុជាដែលបង្ហាញថាវិស័យយានយន្តអគ្គិសនីនៅកម្ពុជាកំពុងអភិវឌ្ឍន៍យ៉ាងមានសក្តានុពល។ ពានរង្វាន់នេះ វាជាការបញ្ជាក់ថា YADEA Cambodia មានបណ្តាញចែកចាយការច្រើនជាងគេបំផុត ពង្រីកទីផ្សារយ៉ាងទូលំទូលាយ និង ទំនុកចិត្តពីអតិថិជនលើគុណភាព និងសេវាកម្ម ។ YADEA Cambodia បានឈានឡើងមួយកម្រិតទៀត ដែលអាចប្រកួតប្រជែងក្នុងតំបន់អាស៊ាន។ តំណត់ត្រាដ៏ត្រចេះត្រចង់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់តំណាងចែកចាយ បុគ្គលិក និងអតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។

21

អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនម៉ូតូអគ្គិសនី YADEA Cambodia បានបន្ថែមទៀតថា ការទទួលស្គាល់ពី ASIA Records នេះបានលើកកម្ពស់សមិទ្ធផលរបស់ YADEA Cambodia ពីកម្រិតតំបន់ទៅកម្រិតទ្វីប ។ YADEA Cambodia ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលក្នុងវិស័យយានយន្តអគ្គិសនី។ YADEA Cambodia បានបង្កើតបណ្តាញចែកចាយដែលមានស្តង់ដារ ច្បាស់លាស់ គ្របដណ្តប់ទូទាំងប្រទេកម្ពុជាចំនួន 73 ទីតាំង។

22

អ្វីដែលកាន់តែពិសេសទៀតនោះ ការទទួលស្គាល់ពីស្ថាប័ន ASIA Records បានបញ្ជាក់ពីសមត្ថភាពដ៏អស្ចារ្យរបស់ YADEA Cambodia ក្នុងការអនុវត្តយុទ្ធសាស្ត្រ ស្តង់ដារកម្រិតតំបន់ដ៏មានប្រសិទ្ធិភាព ។ YADEA Cambodia មានតួនាទីសំខាន់ក្នុងការជំរុញការធ្វើដំណើរគ្មានផ្សែងពុល និងឆ្ពោះទៅកាន់ពិភពបៃតងផងដែរ។ ជាមួយគ្នានោះដែរ បើយោងតាមរបាយការណ៍ត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 YADEA Globalបានជួយពិភពលោកក្នុងការកាត់បន្ថយផ្សែងពុលជាង 63ពាន់លានគីឡូក្រាមស្មើនឹងការដាំដើមឈើចំនួន 3ពាន់2រយលានដើម។

19

YADEA Cambodia មានផែនការយុទ្ធសាស្ត្រដើម្បីពង្រីកទីតាំងលក់រហូតដល់ 250ទីតាំងនៅឆ្នាំ2026 ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជន ។ YADEA Cambodia ក៏បានប្តេជ្ញាយ៉ាងមុតមាំថា នឹងក្លាយជាបណ្តាញចែកចាយម៉ូតូអគ្គិសនីធំបំផុតនៅតំបន់អាស៊ីក្នុងការគាំទ្រយុទ្ធសាស្ត្រអាស៊ាន និងអាស៊ី ព្រមទាំងគាំទ្រគោលនយោបាយរដ្ឋាភិបាលសម្រាប់ការធ្វើដំណើរប្រកបដោយចីរភាព។

20

គួរបញ្ជាក់ផងដែរថា YADEA ជាក្រុមហ៊ុនចែកចាយម៉ូតូអគ្គិសនីធំបំផុតនៅលើពិភពលោក និងនៅប្រទេសកម្ពុជា ។ បច្ចុប្បន្ននេះ YADEA មានតំណាងចែកចាយទូទាំងពិភពលោកចំនួន 120 ប្រទេស និងជាប់ចំណាត់ថ្នាក់លេខ 1 ចំនួន 9ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនលក់ម៉ូតូអគ្គិសនីដាច់ជាងគេនៅលើពិភពលោក ។ ចំណែកឯតំណាងចែកចាយនៅប្រទេសកម្ពុជាមានចំនួនរហូតដល់ 73 ទីតាំង ។ ព័ត៌មានលម្អិតអំពី YADEA Cambodia អាចធ្វើការទំនាក់ទំនងតាមរយៈហ្វេកប៊ុកផេក YADEA ឬ តាមរយៈលេខទូរស័ព្ទ 010 761 313 / 099 761 313 / 088 676 13 13  អស័យដ្ឋាន៖ មហាវិថីសម្ដេច តេជោ ហ៊ុន សែន ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ហួសផ្សារទំនើប AEON MALL Mean Chey ១គីឡូម៉ែត្រ)៕

2324

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia