ចម្ការលម៉ើយ៉ាដាទទួលវិញ្ញាបនបត្រនៃការអនុវត្ដកសិកម្មល្អ (CamGAP) ពីអគ្គនាយកដ្ឋានកសិកម្ម
Sa ThouraJULY 7 2022

ចម្ការយ៉ាដាគឺជាចម្ការដំបូងគេដែលបានដាំដំណាំល្ម៉ើលើទឹកដីស្រុកសំពៅលូន ខេត្ដបាត់ដំបង។ ចម្ការនេះ​​ត្រូវបា​​ន​​បង្កើតឡើងដោយគូស្វាមីភរិយាវេជ្ជបណ្ឌិតមួយគូ គឺលោក​ វេជ្ជបណ្ឌិត សាន សុខន និងលោកស្រី វេជ្ជបណ្ឌិត គួច ចន្ទ័ដាលីស។ ដោយមានឈាមជ័រជាគ្រូពេទ្យ ទោះងាកមកធ្វើចម្ការក៏ដោយ ក៏លោក សាន​ សុខន នៅតែផ្ដោតសំខា​​ន់ទៅ​លើ​​សុខភាពជាចម្បង ហើយរូបលោកផ្ទាល់ជាអ្នកជំនាញបច្ចេកទេសតែម្ដង។ ល្ម៉ើដែលដាំ​ដុះក្នុងចម្កា​​រយ៉ាដា ត្រូ​វ​​បានដាំដោយយកចិត្ដទុកដាក់​ គិតតាំងពីការជ្រើសរើសពូជ (ពូជជាលិកាវប្បកម្ម) បច្ចេកទេសដាំ ថែទាំ និង​​​ប្រ​​​មូ​ល​ផល​ ឲ្យស្របតាមគោលការណ៍បច្ចេកទេសស្ដង់ដាទាំងក្នុងនិងក្រៅប្រទេស។

2022 07 07 14.23.43

 

អស់រយៈពេល ៥ឆ្នាំ គិតតាំងពីពេលដាំរហូតដល់ប្រមូលផលលើកទី ៣នេះ ចម្ការយ៉ាដាបានទទួលវិញ្ញា​​​បនប​ត្រនៃ​ការអនុវត្ដកសិកម្មល្អ (CamGAP)​ពីអគ្គនាយកដ្ឋានកសិកម្ម ព្រោះម្ចាស់ចម្ការបានអនុវត្ដន៍និងគោរពតាម​គោលការណ៍អនាម័យស្របតាមការកំណត់របស់ក្រសួងកសិកម្ម។

លោកវេជ្ជបណ្ឌិត សាន សុខន បានប្រាប់ក្រុ​មការងារ Business Cambodia ឲ្យដឹងថាទម្រាំ​​​​តែទទួល​បា​​ន វិញ្ញាបនបត្រនៃការអនុវត្ដកសិកម្មល្អ (CamGAP)​ពីអគ្គនាយកដ្ឋានកសិកម្ម មិនមែនជារឿងងាយស្រួលឡើយ គឺត្រូវឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យគុណភាពល្ម៉ើពីសំណាក់មន្រ្ដីជំនាញនៃក្រសួងកសិកម្មជាមុនសិន។ ប្រសិនបើយើងចេះតែដាំដោយខ្វះបច្ចេកទេស និងមិនគោរពតាមគោលការណ៍របស់ក្រសួង ពិតណាស់ថា ចម្ការយ៉ាដា នឹងមិនទទួលបានវិញ្ញាបនបត្រមួយនេះឡើយ។

 

2022 07 07 14.24.11

 

ម្ចាស់ចម្ការយ៉ាដាខាងលើបានបន្ដមានប្រសាសន៍ទៀតថា ដំណាំល្ម៉ើក្នុងចម្ការយ៉ាដា ដាំដុះដោយរូបលោ​​​ក​​​ផ្ទា​ល់​​ដៃ បូកផ្សំជាមួយនឹងជំនាញវិជ្ជាជីវៈពាក់ព័ន្ធនឹងបច្ចេកទេសដាំ ដែលលោកបានទៅរៀននៅប្រទេស​ថៃ​ផង​​នោះ ជាលទ្ធផល​ ល្ម៉ើដែលដាំលើទឹកដីស្រុកសំពៅលូន ត្រូវបានទទួលការស្ញើចសរសេរពីគុណភាព និង​​រស​ជាតិ​ ពីសំណាក់មន្រ្ដីជំនាញក្រសួងកសិកម្មទៀតផង។ ទន្ទឹមនឹងនោះដែរ ល្ម៉ើក្នុងចម្ការយ៉ាដា ត្រូវ​​​បា​ន​​សហ​ការ​​ណ៍ដាក់លក់ក្នុងម៉ាត និងផ្សារទំនើបធំៗក្នុងប្រទេស ​​​​ ហើយចម្ការយ៉ាដាក៏ដៃគូរអាជីវកម្មដ៏ល្អ​ របស់ម៉ាក្រូ​ខេម​បូ​ឌា​​ផងដែរ។ អ្វីដែលពិសេសជាងនេះទៀតនោះ ផ្លែល្ម៉ើក្នុងចម្ការ ក៏ត្រូវបាន​​​​ក្រុមហ៊ុន​មួយ​ចំនួន ចង់សហការនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ដោយហេតុថាល្ម៉ើនេះត្រូវប៉ាន់ទាំងរសជាតិនិងទំហំ។

 

2022 07 07 14.23.59

 

គួរបញ្ជាក់ផងដែរថា ក្នុងចម្ការយ៉ាដាមិនត្រឹមតែមានល្ម៉ើដែលមានរសជាតិឆ្ញាញ់ និងមានគុណ​ភាពខ្ពស់ប៉ុ​​​ណ្ណោះ​​ទេ នៅថ្ងៃទី ១១ ខែកក្កដា ខាងមុខនេះ​ម្ចាស់ចម្ការនឹងការដាក់លក់ល្ម៉ើក្នុងចម្ការថែមទៀតផង។ បងប្អូន​មិន​​ត្រឹមតែអាចភ្លក់ ឬទិញល្ម៉ើប៉ុណ្ណោះទេ គឺអាចថតរូបលេងកំសាន្ដជាមួយទេសភាពដ៏ស្រស់ត្រកាល​នៃ​​​ចម្ការ​ល្ម៉ើ​​​ជាប់ជើងភ្នំ។ សម្រាប់បងប្អូនដែលនិយមដើរលេងផ្សងព្រេង ក៏អាចទៅបោះតង់ ក្នុងចម្កា​​រល្ម៉ើបានដែរ។

2022 07 07 14.23.35

2022 07 07 14.24.25

លោក​ សាន សុខន “ល្ម៉ើខ្មែរដាំដុះលើទឹកដីស្រុកសំពៅលូន មានគុណភាពល្អជាងល្ម៉ើបរទេស ទាំងរសជាតិ និងទំហំ ឈ្មួញឃើញទទួលទិញដៃពីរ ទាំងនេះអាចបញ្ជាក់ថាកសិករក៏អាចបង្កើតផលិតផលកសិកម្មត្រូវតាមស្ដង់ដាជាតិនិងអន្ដរជាតិបានដែរ។ ឲ្យតែយើងដាំដុះដំណាំប្រកប​ដោយភាពស្មោះត្រង់ ផ្ដោតសំខាន់លើសុខ​​​ភាពអ្ន​កបរិភា​គជាចម្បង នោះមិនខ្វះទេទីផ្សារចាំទទួលទិញ ហើយជាជំហានបន្ទាប់យើងក៏អាច​​​​​​​នាំ​ចេញ​​​នូ​វ​​ផលិ​​​តផលខ្មែ​រទៅឆាកអន្ដរជាតិបានដែរ”។

2022 07 07 14.24.17 

សម្រាប់បងប្អូនដែលមានបំណងចង់សហការណ៍ជាដៃគូជាមួយចម្ការយ៉ាដា ឬចង់ទាក់ទិញល្ម៉ើសំពៅលូន អាចទាក់ទងតាមលេខទូរស័ព្ទ 060 356 289 ឬតាមរយៈហ្វេសប៊ុកផេក  https://www.facebook.com/Chamkayada 

 

2022 07 07 14.23.52

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia