ក្រុមហ៊ុនធំ១ បើកការដ្ឋានសាងសង់រោងចក្រផលិតក្រដាសនៅក្នុងខេត្ដកំពង់ស្ពឺ
Bunthoeun KoemJANUARY 23 202623 views

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនស៊ីងបាងតែកឃីជីងមេធើរៀល តិចណូឡូជី ឯ.ក (Xing Bang Packaging Material Technology Co., Ltd.) ដែលជាក្រុមហ៊ុនវិនិយោគលើផ្នែកផលិតក្រដាសបានបើកការដ្ឋានសាងសង់រោងចក្ររបស់ខ្លួន នៅក្នុងភូមិជ្រលងថ្កូវ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយកម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក មុត ភន អភិបាល នៃគណៈអភិបាលស្រុកសំរោងទង ថ្នាក់ដឹកនាំក្រុមហ៊ុន និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។

 

Photo 2026 01 23 15 44 22 (3)

 

ក្នុងឱកាសនោះលោកអ្នកភិបាលស្រុកសំរោងទង បានបង្ហាញនូវក្ដីរីករាយចំពោះសមិទ្ធផលថ្មីនៅក្នុងភូមិសាស្ដ្ររបស់ខ្លួន និងបានស្នើរឲ្យប្រធានក្រុមហ៊ុនពង្រីកការវិនិយោគឲ្យកាន់តែធំ។ ក្រៅពីនោះលោកបានស្នើសុំឲ្យប្រធានក្រុមហ៊ុន ស៊ីងបាងតែកឃីជីងមេធើរៀល តិចណូឡូជី ឯ.ក កៀគរអ្នកវិនិយោគផ្សេងទៀតឲ្យមកបណ្ដាក់ទុននៅក្នុងខេត្ដកំពង់ស្ពឺ ជាពិសេសនៅក្នុងទឹកដីស្រុកសំរោងទងនេះតែម្ដង។

 

Photo 2026 01 23 15 44 21 (2)

 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC ចេញផ្សាយកាលពីថ្ងៃទី៤ ខែធ្នូ បានឲ្យដឹងថា នៅក្នុងរយៈពេល ១១ ខែក្នុងឆ្នាំ២០២៥ កន្លងទៅនេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩ ដែលមានទុនវិនិយោគសរុបចំនួន ៩.៥ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ៤២៦ ០០០ ដុល្លារ។ ក្នុងនោះខេត្ដកំពង់ស្ពឺទទួលបានគម្រោងវិនិយោគចំនួន ១៤២ គម្រោង ឈរលេខ១ ជាខេត្ដទទួលបានការវិនិយោគច្រើនជាងគេ។

 

Photo 2026 01 23 15 44 22 (2)

608879896 1347501064074823 2448135427252994048 N (1)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia