រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ 2022នេះ WOWNOW ជាសេវាកម្មរបៀបរស់នៅឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ដែលមានលក្ខណៈជាប្រភេទ Super App នឹងប្រារព្ធព្រឹត្តិការណ៍គម្រប់ខួប 2 ឆ្នាំរបស់ខ្លួន ដោយប្រកាសពីការផ្តល់ជូនរង្វាន់ដែលមានតម្លៃសរុប $ 10,000,000 ដើម្បីជាការថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះអ្នកប្រើប្រាស់កម្មវិធី WOWNOW Super App ទាំងអស់គ្នា។
កម្មវិធី WOWNOW Super App បានពង្រឹងខ្លួនអោយកាន់តែខ្លាំងជាងមុន ដើម្បីប្រឆាំងនឹងនិន្នាការនៃជំងឺរាតត្បាតកូវីត19 ហើយក្នុងរយៈពេលពីរឆ្នាំនេះក្រុមហ៊ុនបានប្រមូលផ្តុំអ្នកប្រើប្រាស់ច្រើនជាង 910000 នាក់ ជាមួយនឹងបរិមាណនៃការបញ្ជាទិញប្រចាំថ្ងៃ ជាមធ្យមច្រើនជាង 18000 បូករួមទាំងវិសាលភាពអាជីវកម្មរបស់ WOWNOW បានគ្របដណ្តប់តំបន់ចំនួន1646 ក្នុងស្រុកទូរទាំង 25 ខេត្ត ក្រុង។
ក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ពីកម្មវិធី ដឹកជញ្ជូនម្ហូបអាហារ WOWNOW បានអភិវឌ្ឍខ្លួនទៅជាកម្មវិធីទំនើបដែលផ្តោតលើសេវាកម្ម និង វិសាលភាពដែលអាចគ្របដណ្តប់លើវិស័យជាច្រើន រួមមាន សេវាកម្មដឹកជញ្ជូនម្ហូបអាហារ សេវាកម្មកក់កន្លែង ពាណិជ្ជកម្មអេឡិចត្រូនិច (ការទិញទំនិញបោះដុំក្នុងស្រុក និងការទិញអីវ៉ាន់ពីប្រទេសចិនដែលហៅថា ខ្មែរ Taobao) ការទូទាត់សាច់ប្រាក់(COOLCASH) ការប្រើប្រាស់សេវាកម្មទេសចរណ៍ សេវាកម្មកម្សាន្តបែបឌីជីថល សេវាកម្មទាំងអស់នេះគឺបង្កើតឡើងក្នុងគោលបំណងបម្រើអ្នកប្រើប្រាស់សម័យថ្មី ដើម្បីជួយអោយពួកគាត់បំពេញជីវិតប្រចាំថ្ងៃរបស់ខ្លួន អោយកាន់តែមានភាពងាយស្រួលជាងមុន។
លើសពីខួបគម្រប់២ឆ្នាំរបស់ខ្លួន WOWNOW កំពុងបន្តបង្កើតគំនិតថ្មីៗ និងពង្រីកអាជីវកម្មរបស់ខ្លួនជាមួយនឹងចក្ខុវិស័យនៃការក្លាយជាអ្នកផ្តល់សេវាកម្មរបៀបរស់នៅដ៏ធំបំផុត (Super App) នៅអាស៊ី អាគ្នេយ៍ ដែលធ្វើអោយជីវិតប្រចាំថ្ងៃរបស់លោកអ្នកកាន់តែងាយស្រួលនិងទំនើបជាងមុនទ្វេដង។
ចូលរួមជាមួយពួកយើងនៅក្នុងការប្រារព្ធពិធីនៃរបៀបរស់នៅដ៏សាមញ្ញ និងងាយស្រួលជាងមុនដែលអាចធ្វើទៅបានដោយកម្មវិធី WOWNOW Super App រួមជាមួយនឹងឱកាសដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនដូចដែលពួកគេតែងនិយាយថា "It’s Now Or Never! " ទាំងអស់គ្នា។