ជាមោទកភាពដ៏ធំមួយសម្រាប់ក្រុមហ៊ុន WOWHELLO ដែលថ្មីៗនេះទើបនឹងទទួលបានពានរង្វាន់មេដាយសំរឹទ្ធផ្នែកសេវាកម្មបម្រើអតិថិជនល្អប្រចាំ២០២៣ ពីកម្មវិធី Stevie Award។ កម្មវិធីលំដាប់ពិភពលោកដ៏ធំនេះត្រូវបានរៀបចំឡើងនៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីក្រុមហ៊ុនជាង ២ ពាន់មកពីបណ្ដាប្រទេសជាច្រើនផងដែរ។
តាមការបញ្ជាក់ពីកញ្ញា ស៊ឺម សុខគូរូ ដែលជានាយកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន WOWHELLO បានឲ្យដឹងថា ការទទួលបានពានរង្វាន់ពីកម្មវិធី Stevie Award 2023 នេះគឺជាលើកដំបូងបំផុតសម្រាប់ក្រុមហ៊ុនចាប់តាំងពីបើកដំណើរការមក។ ត្បិតទទួលបានពានរង្វាន់ត្រឹមមេដាយសំរឹទ្ធ ប៉ុន្ដែយើងនៅតែមានមោទកភាពដោយសារតែវាជាជំហ៊ានដំបូងដែលបានឈានចូលទៅកាន់ទីផ្សារបរទេស។ អ្វីដែលពិសេសកម្មវិធីនេះក៏មានការចូលរួមប្រកួតប្រជែងពីបណ្ដាក្រុមហ៊ុនតូចធំសរុបចំនួន ២៣០០ ក្រុមហ៊ុនមកពីប្រទេសចំនួន ៤៩។
កញ្ញាបន្ដថា ការទទួលបានពានរង្វាន់នេះ គឺមិនមែនបានមកដោយចៃដន្យនោះទេ ប៉ុន្ដែវាទទួលបានដោយសារការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ រួមទាំងម្ចាស់អាជីវកម្មនិងម្ចាស់ក្រុមហ៊ុនដែលបានជ្រើសរើសប្រើប្រាស់សេវាកម្មពី WOWHELLO ផងដែរ។
ជាក់ស្ដែងនៅក្នុងកម្មវិធី Stevie Award ចំណុចខ្លាំងដែលគណៈកម្មការវាយតម្លៃខ្ពស់ចំពោះ WOWHELLO ដោយសារទី១យើងបានផ្ដោតសំខាន់ទៅលើ Customer Satisfaction, ទីពីរប្រព័ន្ធគ្រប់គ្រងរបស់ WOWHELLO ដំណើរការបានល្អក្នុងការជួយដល់អតិថិជន និងទីបីក្រុមការងារមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាគ្រប់បណ្ដាម្ចាស់ក្រុមហ៊ុន និងអាជីវកម្មដែលប្រើប្រាស់សេវាកម្មពី WOWHELLO។
ជាមួយគ្នានេះក្រុមហ៊ុន WOWHELLO សូមចែកភាពសប្បាយរីករាយនៃការទទួលបានពានរង្វាន់ដ៏អស្ចារ្យនេះទៅដល់ដៃគូសហការ និងអតិថិជនទាំងអស់ដែលបានគាំទ្ររហូតអាចទទួលបានសមិទ្ធផលដូចពេលនេះ។
សូមជម្រាបផងដែរថា WOWHELLO គឺជាក្រុមហ៊ុនសេវាកម្មបម្រើអតិថិជនដែលផ្ដោតលើ សេវាកម្មខលចេញ-ខលចូល សេវាកម្មជួយកំណត់ការណាត់ជួប សេវាកម្មកក់ឬឆែកបន្ទប់សណ្ឋាគារ សេវាទិញឬកក់សំបុត្រយន្ដហោះ សេវាកម្មពិគ្រោះបល់ផ្នែកសុខភាព សេវាកម្មខលដើម្បីបង្កើនការលក់ទំនិញឬសេវាកម្មទៅកាន់ភ្ញៀវ សេវាកម្មកម្មង់ទំនិញឬម្ហូបអាហារ និងសេវាកម្មប្រមូលទិន្នន័យពីអតិថិជន។
ក្រៅពីនោះក្រុមហ៊ុនក៏មានសេវាកម្មផ្ដោតលើបច្ចេកវិទ្យា (Digital Communication) ដូចជាការចងបណ្ដាញសង្គម Facebook, Telegram, Instargram, Whatsapp ជាដើម។ ពោលនៅពេលដែលភ្ញៀវទាក់ទងមកកាន់ផ្លេតហ្វូមណាមួយ វានឹងលោតចូលប្រព័ន្ធមួយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មអាចឆ្លើយតបសារទៅកាន់អតិថិជនបានទាន់ចិត្ត ពុំមានភាពស្មុកស្មាញ។
ហើយបច្ចុប្បន្នក្រុមហ៊ុន WOWHELLO បាននឹងកំពុងបម្រើសេវាកម្មរបស់ខ្លួនទៅកាន់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជាលើវិស័យជាច្រើនដូចជា វិស័យធនាគារ វិស័យដឹកជញ្ជូន វិស័យអចលនទ្រព្យ វិស័យសុខាភិបាល ធានារ៉ាប់រង និងអ្នកលក់អនឡាញជាដើម។
ដូច្នេះសម្រាប់ម្ចាស់អាជីវកម្មដែលចង់ប្រើប្រាស់សេវាកម្មពី WOWHELLO ដែលបានរៀបរាប់ខាងលើ អាចធ្វើការទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ ៖ 081 999 138, 011 999 138, 066 999 138 ឬតាមអ៊ីមែល៖ callcenter_info@kh-super.com Telegram:https://t.me/wowhellooutsourcingsolution ,Wowhello 24/7 live chatbot: https://t.me/LiveChat_Sup_bot និងWebsite: https://www.wow-hello.com/៕