ទីបំផុតពានរង្វាន់កម្រិតពិភពលោក ដែល WOWHELLO បានឈ្នះក្នុងចំណោមក្រុមហ៊ុនជាង ២ ពាន់ បានយកមកដល់កម្ពុជាហើយ
Bunthoeun KoemJULY 20 2023

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន WOWHELLO បានឈ្នះពានរង្វាន់ផ្នែកសេវាកម្មបម្រើអតិថិជនល្អប្រចាំឆ្នាំ ២០២៣ ពីកម្មវិធី Stevie Award ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក។ ហើយនៅពេលនេះ ពានរង្វាន់មួយនេះក៏បានយកមកដល់ប្រទេសកម្ពុជាផងដែរ។

ពានរង្វាន់កម្រិតពិភពលោកខាងលើ ដែលក្រុមហ៊ុន WOWHELLO ទទួលបាននេះ គឺមានការចូលរួមប្រកួតប្រជែងពីក្រុមហ៊ុនសរុបជាង ២ ០០០ មកពីប្រទេសចំនួន ៤៩ ជុំវិញពិភពលោក។

361592106 289980543550930 5297636142368771370 N

ទន្ទឹមនឹងការមកដល់នៃពានរង្វាន់នេះដែរ នាយកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន WOWHELLO លើកឡើងថា ក្រុមហ៊ុន និងបុគ្គលិក គ្រប់ជាន់ថ្នាក់ទាំងអស់ ពិតជាសប្បាយរីករាយនូវការទទួលបានពានរង្វាន់លំដាប់ពិភពលោកមួយនេះណាស់។ ហើយក្រុមហ៊ុនសូមចែករំលែកភាពរីករាយនៃការទទួលបានពានរង្វាន់ខាងលើ ជូនទៅដល់ដៃគូសហការ អតិថិជន និងប្រជាជនកម្ពុជាទាំងអស់ដែលបានគាំទ្រ WOWHELLO រហូតមកផងដែរ។

ត្បិតទទួលបានពានរង្វាន់សំរឹទ្ធ ប៉ុន្ដែក្នុងនាមជាអ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៅតែមានមោទកភាពដោយសារតែវាជាជំហ៊ានដំបូងដែល WOWHELLO បានឈានចូលទៅកាន់ទីផ្សារបរទេស។ ហើយការទទួលបានពាន Stevie Award នេះ ក៏កើតចេញពីប្រកួតប្រជែងជាមួយក្រុមហ៊ុនល្បីៗសរុបចំនួន ២ ៣០០ ក្រុមហ៊ុនមកពី ៤៩ ប្រទេសជុំវិញពិភពលោកផងដែរ។

សូមជ្រាបថា ការទទួលបានពានរង្វាន់ Stevie Award 2023 នេះ គឺសបញ្ជាក់ឲ្យឃើញពីការយកចិត្ដទុកដាក់ និងគុណភាពសេវាកម្មបម្រើអតិថិជនរបស់ WOWHELLO ដែលបានផ្ដល់ជូនទៅកាន់ម្ចាស់អាជីវកម្ម និងម្ចាស់ក្រុមហ៊ុន របស់ខ្លួន នាពេលកន្លងមកផងដែរ។ ហើយវាក៏កាន់តែផ្ដល់ទំនុកចិត្ដដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុន ក្នុងប្រើប្រាស់សេវាកម្ម WOWHELLO ថែមទៀតផង។ 

453

សូមបញ្ជាក់ថា Wowhello គឺជាក្រុមហ៊ុនសេវាកម្មបម្រើអតិថិជនដែលផ្ដោតលើ សេវាកម្មទទួលទូរស័ព្ទ (ខលចេញ ខលចូល), សេវាកម្មជួយកំណត់ការណាត់ជួប, សេវាកម្មកក់ឬឆែកបន្ទប់សណ្ឋាគារ, សេវាកម្មទិញឬកក់សំបុត្រយន្ដហោះ, សេវាកម្មពិគ្រោះបល់ផ្នែកសុខភាព, សេវាកម្មខលដើម្បីបង្កើនការលក់ទំនិញឬសេវាកម្មទៅកាន់ភ្ញៀវ, សេវាកម្មកម្មង់ទំនិញឬម្ហូបអាហារ និងសេវាកម្មប្រមូលទិន្នន័យពីអតិថិជនផងដែរ។

ក្រៅពីសេវាកម្មខាងលើ WOWHELLO ក៏មានសេវាកម្ម Digital Communication ដែលជាសេវាកម្មមួយផ្តោតលើបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងការឆ្លើយតបសារពីគ្រប់បណ្តាញសង្គមទាំងអស់ដូចជា Facebook, Telegram, instargram Whatsapp ជាដើម ពោលគឺនៅពេលអតិថិជនទាក់ទងមកកាន់ផ្លេតហ្វូមណាមួយក៏ដោយ វានឹងលោតចូលប្រព័ន្ធតែមួយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មអាចឆ្លើយតបសារទៅកាន់អតិថិជនបានទាន់ចិត្ត និងគ្មានភាពស្គុគស្មាញ។

ដូចនេះ សម្រាប់ម្ចាស់អាជីវកម្ម ដែលចង់ប្រើប្រាស់នូវសេវាកម្មខាងលើរបស់ WOWHELLO ដើម្បីសម្រួលការងារនៅក្នុងការរកស៊ីរបស់ខ្លួន អាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 081 999 138, 011 999 138, 066 999 138 ឬតាមអ៊ីមែល៖callcenter_info@kh-super.com ឬ Telegram: https://t.me/wowhellooutsourcingsolution ,Wowhello 24/7 live chatbot: https://t.me/LiveChat_Sup_bot និងWebsite: https://www.wow-hello.com/

361649108 289980456884272 3647455983568710792 N

360103646 289980743550910 1005059711220621975 N

361663310 289980570217594 4345270859339687726 N

456

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia