ធ្វើការឱ្យគេសិនទៅ! បើអ្នកជាមនុស្ស៤ ប្រភេទនេះ មិនគួរប្រញាប់ចេញរកស៊ីខ្លួនឯងពេកទេ
ធី ស្រីល័ក្ខSEPTEMBER 30 2024777 views

ពាក្យថាចេញរកស៊ីខ្លួនឯង មិនមែនជារឿងស្រួលទេ ប៉ុន្តែវានឹងធ្វើឱ្យអ្នករស់ស្រួលប្រសិនបើអ្នកជាប្រភេទមនុស្សដែលចេះអត់ធ្មត់ក្នុងអាជីវកម្ម មានទំនួលខុសត្រូវ និងពូកែលក់​។ ប៉ុន្តែបើអ្នកកំពុងស្ថិតនៅជំពូកមនុស្ស៤ប្រភេទ នេះវិញ អ្នកមិនគួរចេះរកស៊ីខ្លួនឯងទេ ពោលពិបាករីកចម្រើនណាស់។ ដោយក្នុងនោះរួមមាន៖

 

១. មនុស្សដែលរំពឹងចង់ក្លាយជាអ្នកមានពេញមួយយប់

មាគ៌ាឆ្ពោះទៅរកភាពជោគជ័យនៃការបើកអាជីវកម្មមួយ គឺជាផ្លូវដ៏វែងឆ្ងាយ។ គោលដៅ​នៃ​ការ​បើក​អាជីវកម្ម​ច្រើន​តែ​ចង់​ក្លាយ​ជា​អ្នក​មាន ប៉ុន្តែ​វា​ប្រហែល​ជា​នឹង​មិន​កើត​ឡើង​ពេញ​មួយ​យប់​ទេ។ តាមពិតទៅ វាអាចនឹងមានរយៈពេលយូរ មុនពេលដែលអ្នកទទួលបានផលចំណេញ។

 

២. មនុស្សដែលចូលចិត្តគិត តែមិនព្រមធ្វើ

ទាំងនេះគឺជាមនុស្សដែលតែងតែហៅខ្លួនឯងថា "មនុស្សមានគំនិត" ដែលចូលចិត្តនិយាយតែអំពីចក្ខុវិស័យ ហើយទុកការអនុវត្តទៅមនុស្សមួយចំនួនតូច។ ដូច្នេះវាមិនមាន​អ្វីដែលចំឡែកទេដែលគំនិតនៅតែជាគំនិត ហើយលទ្ធិផលក៏នៅតែក្នុងការគិតដែរ ជាក់ស្តែងធាតុពិតមិនមានអ្វីទាំងអស់។

 

៣. មនុស្សដែលមិនចូលចិត្តការសម្រេចចិត្ត

ការសម្រេចចិត្តសម្រាប់ម្ចាស់អាជីវកម្មគឺជៀសមិនរួចសូម្បីតែការជ្រើសរើសទីតាំង បង្កើតហាង ជ្រើសរើសបុគ្គលិក ការចំណាយ ការរៀបចំហាង ការជ្រើសរើសបុគ្គលិក ការចាយវាយផ្សេងៗ សុទ្ធតែត្រូវការម្ចាស់អាជីវកម្មផ្ទាល់ជាអ្នកសម្រេចទាំងអស់​។  ពិតណាស់អ្នកអាចជួលបុគ្គលិកឱ្យធ្វើការងារជំនួសអ្នកបាន ប៉ុន្តែសម្រាប់ការងារធំៗ បុគ្គលិកមិនមែនជាអ្នកសម្រេចធ្វើទេ ពោលគឺជាអ្នកដែលត្រូវសម្រេចចិត្ត។

19

៤.មនុស្សដែលមិនចូលចិត្តចេញក្រៅច្រើន

អ្នកមិនចេញក្រៅ អ្នកមិនដឹងទេថា សង្គមយើងដើរដល់ចំណុចណានោះទេ បើអ្នកនៅតែសង្ងំធ្វើតែរឿងដដែល មិនព្រមដើរតាមពិភពលោកនោះទេ ច្បាស់ណាស់ពិភពលោកនឹងដើរទៅមុនអ្នកជាពុំបាន។ ឧទារហណ៍ថា ពីមុនមនុស្សលក់តែចាប់ហួយក៏អាចរកប្រាក់បានច្រើនដែរ តែសម័យថ្មីនេះមនុស្សចូលម៉ាតច្រើន ដូច្នេះបើអ្នកមិនព្រមអាប់ឌែត មើលពីបរិបទជុំវិញខ្លួនទេ​​ នោះអ្នកនឹងចាញ់គេ៕

20

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia