ជាដំណឹងល្អសម្រាប់អ្នកដែលកំពុងស្វែងរកទិញផ្ទះ និងត្រូវការលុយដើម្បីប្រើប្រាស់ កាលពីពេលថ្មីៗនេះ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank) បានបញ្ចេញនូវកម្មវិធីប្រម៉ូសិនលើសេវាកម្មកម្ចីទិញផ្ទះជាមួយអត្រាការប្រាក់ទាបបំផុតពុំធ្លាប់មានពីមុនមក។ តាមការបញ្ជាក់ សម្រាប់អតិថិជនដែលជ្រើសរើសកម្ចីទិញផ្ទះជាមួយធនាគារ Woori Bank នឹងទទួលបាននូវអត្ថបតប្រយោជន៍ដូចជា៖
· អត្រាការប្រាក់ទាបពិសេសចាប់ពី ៥.៨% ក្នុងមួយឆ្នាំ
· បញ្ចុះកម្រៃសេវារហូតដល់ ០% សម្រាប់ការដាក់ពាក្យស្នើសុំ
· រយៈពេលសងត្រឡប់បត់បែនរហូតដល់ ២០ ឆ្នាំ
បញ្ជាក់៖ ការផ្តល់ជូននេះមានសុពលភាពត្រឹមថ្ងៃទី ៣១ ខែធ្នូ ២០២៦ ប៉ុណ្ណោះ។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ស្នើសុំកម្ចីទិញផ្ទះសូមអញ្ជើញទៅកាន់សាខាធនាគារ អ៊ូរី ដែលនៅជិតលោកអ្នក ឬទាក់ទង់ទៅកាន់ទូរស័ព្ទ៖ 023 963 333 / 081 331 333។
សូមជម្រាបថា ធនាគារ អ៊ូរី (ខេមបូឌា) ម.ក គឺជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា និងជាសមាជិកនៃគ្រួសារធនាគារ អ៊ូរី ដែលជាធនាគារដ៏ល្បីល្បាញមួយនៅប្រទេសកូរ៉េ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៩៩ មកម្ល៉េះ។
នៅក្នុងដំណើរការប្រតិបត្ដិការនៅកម្ពុជា ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានប្តេជ្ញាចិត្តលើកកម្ពស់ជីវភាពអតិថិជនឱ្យកាន់តែប្រសើរឡើង តាមរយៈដំណោះស្រាយហិរញ្ញវត្ថុដ៏ងាយស្រួល និងវៃឆ្លាត គួបផ្សំនឹងបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន៕


