នាពេលខាងមុខនេះរោងចក្រកែច្នៃឈើគ្រប់ប្រភេទ ដ៏ធំមួយ ដែលតម្លៃជាង ៤៤ លានដុល្លារ នឹងបង្ហាញវត្ដមាននៅក្នុងខេត្ដកំពង់ចាម ខណៈបច្ចុប្បន្នគម្រោងនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ទើបបានអនុម័តនាពេលថ្មីៗកន្លងទៅនេះ។