រាជធានីភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ សាលាអន្តរជាតិ វែលលីស (Welis International School) បានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា និងវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកឆ្នើមនៃសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប,ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ប្រធានអគ្គនាយក នៃសាលាអន្តរជាតិ វែល លីស ព្រមទាំងថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស មាតា-បិតា និងអ្នកអាណាព្យាបាលជាច្រើនរូប។

ថ្លែងនៅក្នុងឱកាសដ៏ពិសេសនេះ ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ បានបង្ហាញនូវក្តីរំភើប និងបានថ្លែងអំណរព្រះគុណ និងអរគុណ ដល់វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមជាអធិបតី និងជាសាក្សីក្នុងពិធីសម្ពោធជាផ្លូវការនៃសាលាអន្តរជាតិ វែលលីស នាពេលនេះ។

ឧកញ៉ាបណ្ឌិតបានគូសបញ្ជាក់ថា ប្រព័ន្ធអប់រំរបស់សាលាអន្តរជាតិ វែលលីស ត្រូវបានរៀបចំឡើងដោយឈរលើសសរស្ដម្ភអប់រំសំខាន់ៗចំនួន ៥ រួមមាន៖
១. ការបង្កើតបរិយាកាសសិក្សា និងជំរុញការចូលរួម ១០០%៖ ផ្តោតលើការធ្វើឱ្យកុមារមានចិត្តចង់រៀនសូត្រ និងយល់ពីតម្លៃនៃការសិក្សា ស្របតាមទិសដៅ «ចេះ ជាប់, ជាប់ ចេះ» ដើម្បីជម្រុញការខិតខំប្រឹងប្រែងរបស់សិស្ស។
២. ការអភិវឌ្ឍសុខមាលភាពកុមារគ្រប់ជ្រុងជ្រោយ៖ យកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត ផ្លូវកាយ អារម្មណ៍ និងទំនាក់ទំនងសង្គមរបស់សិស្សឱ្យបានរឹងមាំ។
៣. ការផ្តល់ការអប់រំមានគុណភាពខ្ពស់ និងលទ្ធផលគាប់ចិត្ត៖ ផ្តោតសំខាន់លើការវិនិយោគ និងអភិវឌ្ឍសមត្ថភាពលោកគ្រូ-អ្នកគ្រូ ព្រោះគ្រូឆ្នើម ទើបបង្កើតបានសិស្សឆ្នើម។
៤. ការបណ្តុះស្មារតីសហគមន៍ និងទំនាក់ទំនងអន្តរជាតិ៖ ជំរុញឱ្យសិស្សរៀនសូត្រពីបរិស្ថានជុំវិញខ្លួន សហគមន៍ រហូតដល់កម្រិតអន្តរជាតិ។
៥. ការបំផុសគំនិតច្នៃប្រឌិត និងសមត្ថភាពប្រកួតប្រជែងជាសកល៖ បំពាក់បំប៉នបំណិនក្នុងការប្រកួតប្រជែងប្រកបដោយការរីកចម្រើនរួមគ្នា ដើម្បីឆ្លើយតបនឹងសម័យកាលឌីជីថល បច្ចេកវិទ្យា AI និងបដិវត្តន៍ឧស្សាហកម្ម 4.0។

នាឱកាសនោះដែរឯកឧត្ដម ពឹង គិមឆេន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ដែលបានសម្រេចចិត្តវិនិយោគយ៉ាងធំធេងលើវិស័យអប់រំ។ ការអប់រំគឺជាវិស័យមួយដែលលំបាកបំផុតក្នុងការកែប្រែ និងបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយទៅជាមនុស្សពិតប្រាកដ។ ឯកឧត្ដមអនុរដ្ឋលេខាធិការក៏បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះចំពោះសាលាអន្តរជាតិ វែលលីស ដែលទទួលបានជោគជ័យ ១០០% ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់បេក្ខជនចំនួន ៦ នាក់នាពេលកន្លងទៅផងដែរ។

ចំពោះមូលហេតុសំខាន់ៗដែលមាតា-បិតា និងអាណាព្យាបាល គួរជ្រើសរើសសាលាអន្ដរជាតិ វែលលីស សម្រាប់កូនៗរបស់អ្នកសិក្សារៀនសូត្រគឺ៖
១. ចេះស្ទាត់ ៣ ភាសា ខ្មែរ អង់គ្លេស និងចិន ត្រឹមរយៈពេល ២ឆ្នាំ
២. ទទួលបានសញ្ញាបត្រទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ សិស្សានុសិស្សត្រៀមខ្លួនរួចជាស្រេច សម្រាប់ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗលើពិភពលោក។
៣. បណ្តុះបណ្តាលបុត្រធីតាលោកអ្នកឱ្យក្លាយជាមូលធនមនុស្ស សហគ្រិនដែលមានគំនិតច្នៃប្រឌិត និងមេដឹកនាំដែលមានឥទ្ធិពលសម្រាប់ពិភពលោក។
សម្រាប់ព័ត៌មានលម្អិតទាក់ទងការចុះឈ្មោះចូលរៀនសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 078 990 789 / 081 990 789 / 067 990 789 / 097 310 0133 / 089 844 456 ឬហ្វេសប៊ុកផេក៖ Welis International School 威律国际学校៕








