ពាក់អាវឲ្យក្រាស់ៗ! ខេត្ដ ២​ នេះសីតុណ្ហភាពអាចនឹងចុះត្រជាក់ដល់ ១៩ អង្សាចាប់ពីថ្ងៃ៩ វិច្ឆិកា ទៅ
Bunthoeun KoemNOVEMBER 9 20241.3 K views

ខេត្ដមណ្ឌលគិរី ខេត្ដរតនគិរី និងតំបន់មួយចំនួនទៀត សីតុណ្ហភាពអាចនឹងចុះត្រជាក់ដល់ ១៩ អង្សាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅមុននេះបន្ដិច។

 

តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ព្យុះទី២២ឈ្មោះ ឃីនស៊ីង (Yinxing) ដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បាន វិវត្តទៅជាព្យុះសង្ឃរា ហើយធ្វើដំណើរមកដល់សមុទ្រចិនខាងត្បូង និងមានឥទ្ធិពលខ្លាំងលើ របបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ មានដូចខាងក្រោម៖

 

១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មក ពីទិសឦសាននិងទិសបូព៌មានល្បឿនមធ្យម៥ម៉ែត្រវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃ ដី១៥%។

 

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C សម្រាប់ខេត្ត កំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង និងក្រចេះ។ ដោយឡែក ខេត្តរតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំ ក្រវាញ និងជួរភ្នំដងរែកអាចមានសីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យម អតិបរមា៣០°C។

 

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

 

465739883 874878524824490 2789703877215667266 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia