ផ្សារនិងកន្លែងលក់អីវ៉ាន់មានច្រើន ប៉ុន្តែកន្លែងដែលមានលក់របស់ប្រើប្រាស់ដ៏សម្បូរបែប និងតម្លៃធូរថ្លៃមិនសូវមានឡើយនៅភ្នំពេញ។ដូច្នេះក្នុងថ្ងៃនេះ Business Cambodia នឹងនាំបងប្អូនទាំងអស់គ្នាទៅស្គាល់កន្លែងមួយដែលមានលក់សម្ភារប្រើប្រាស់ របស់របរជាច្រើនប្រភេទជាង១ម៉ឺនមុខក្នុងតម្លៃធូរថ្លៃបំផុតគឺត្រឹមតែ ១.១ដុល្លារប៉ុណ្ណោះ។
កន្លែងលក់ទំនិញនោះគឺមានឈ្មោះថា WinSou ជាកន្លែងលក់របស់របរ សម្ភារប្រើប្រាស់ជាច្រើនសម្បូរបែបចម្រុះពណ៍គ្នា មានទាំងរបស់ប្រើក្នុងផ្ទះបាយ បន្ទប់គេង សម្ភារក្នុងការិយាល័យ បន្ទប់ទឹក និងកន្លែងផ្សេងទៀត សរុបមានជាង ១ម៉ឺនមុខទំនិញ។អ្វីដែលកាន់តែពិសេសទៀតនោះ គ្រប់មុខទំនិញដែលមានលក់នៅក្នុងផ្សារ WinSou លក់ក្នុងតម្លៃត្រឹមតែ ១.១ដុល្លារគ្រប់មុខទាំងអស់។
ហេតុដូចនេះសម្រាប់ អ្នកដែលចូលចិត្តដេគ័របន្ទប់គេង កន្លែងធ្វើការ និងផ្ទះ ហើយចង់បានរបស់ស្អាតៗមានគុណភាព តម្លៃធូរថ្លៃអាចទៅទិញនៅផ្សារទំនើប WinSou បានទាំង ៤ សាខារួមមាន ៖ ស្ទឹងមានជ័យ ចោមចៅ ផ្សារដីហ៊ុយ និង សាខាច្បារអំពៅ បានចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨យប់៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង