ប្រិយមិត្តបានដឹងរួចមកហើយថាកន្លងមក ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី បានបង្កើតរឿងប្លែកមួយក្រោយក្លាយជាក្រុមហ៊ុនស៊ីម៉ងត៍ដំបូងគេក្នុងស្រុកដែលដាក់ឱ្យមានរង្វាន់សាច់ប្រាក់ក្នុងបាវ រួមទាំងមានសន្លឹកឆ្នោតផ្សងសំណាងរង្វាន់ធំៗជាច្រើនដូចជា រថយន្ត ទំនើប ម៉ូតូ រួមទាំងទូរសព្ទជាច្រើនគ្រឿង។
នេះបើតាមប្រសាសន៍អ្នកឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី របស់ ក្រុមហ៊ុនមេ ជីប ម៉ុង បានលើកឡើងថា “ ដើមចមនៃការបង្កើតរង្វាន់នេះឡើង គឺដើម្បីតបស្នងដល់ការគាំទ្ររបស់រាល់អតិថិជនទាំងអស់ដែលបានគាំទ្រស៊ីម៉ងត៍អូដ្ឋតាំងពីតំបូងរហូតមកទល់បច្ចុប្បន្ន មួយជ្រុងទៀតអ្នកឧកញ៉ាក៏ចង់ផ្តល់ជូនសំណាងដល់ជាងសំណង់គ្រប់រូបអាចមានឱកាសផ្លាស់ប្តូរជីវភាពផងដែរ។
តើធ្វើបែបណាទើបអាចទទួលបានរង្វាន់?
គួរបញ្ជាក់ផងដែរថារង្វាន់សាច់ប្រាក់សុទ្ធចាប់ពី 5000 រៀលរហូតដល់ $100 ដោយគ្រាន់តែហែកបាវអ្នកនឹងអាចមានឱកាសទទួលបានរង្វាន់សាច់ប្រាក់សុទ្ធ ឬទទួលបានសន្លឹកឆ្នោតមហាសំណាងដោយតម្រូវឱ្យបំពេញឈ្មោះ លេខទូរសព្ទនិង អាស័យដ្ឋាន របស់លោកអ្នក។
តើគេចាប់រង្វាន់នៅថ្ងៃណា?
ការចាប់រង្វាន់ឆ្នោតមហាសំណាងរបស់ស៊ីម៉ងត៍អូដ្ឋ ស៊ីមោះងត៍វី នឹងធ្វើឡើងនៅថ្ងៃទី 04 តុលាខាងមុខនេះដែលនឹងមានការផ្សាយផ្ទាល់លើទូរទ្សន៍ប៉ុស្ត៍ បាយ័ន និង ទ័ពរហ្វេសប៊ុក Cam