មិនខ្លាចគូប្រជែង! មកដឹងគន្លឹះសំខាន់ចំនួន៣ អ្នករកស៊ីមិនចាញ់គេ
នៅ ហៀងNOVEMBER 21 2022619 views

​ខណៈដែលប្រទេសជាតិកំពុងរីកចម្រើន ធ្វើឱ្យមនុស្សចាប់ផ្តើមចាប់អារម្មណ៍លើការរកស៊ីកាន់តែច្រើន ដែលតម្រូវឱ្យមានការប្រគួតប្រជែងច្រើន ស្របពេលអ្នកលក់ភាគច្រើនកំពុងតែមានចម្ងល់ថា លក់ផលិតផលដូចគ្នា តែហេតុអីគេលក់ល្អជាងយើង ហាងក៏មានដូចគ្នា ទីតាំងនៅជិតគ្នា ហេតុអ្វីកន្លែងយើងស្ងាត់យ៉ាង។ ថ្ងៃនេះ Business Cambodia សូមលើក យកយុទ្ធសាស្ត្រសាមញ្ញៗ មកចែករំលែកដល់អ្នកទាំងអស់គ្នាក្នុងការទប់ការប្រជែង។

១. ឈ្នះគូប្រជែងយ៉ាងតិច៥ភាគរយ៖ ត្រង់ចំណុចនេះមានន័យថាអ្នកមិនចាំបាច់ឈ្នះគូរប្រជែងខ្លាំងពេកនោះទេ ត្រឹមតែតិចតួចក៏បានដែរ ជាឧទាហរណ៍ថា អាវយឺតមួយដូចគ្នាមានតម្លៃដើម១០ដុល្លារ ហើយគូប្រគួតរបស់អ្នកលក់ចេញតម្លៃ ១២ដុល្លារ ដូច្នេះហើយវាជាឱកាសរបស់អ្នកហើយ ដែលអ្នកលក់ត្រឹមតែ១១,៥០ដុល្លារ ឬក៏១១​,៨០ដុល្លារ (បញ្ចុះហើយ​ តែនៅតែចំណេញ)  ពិតណាស់អតិថិជនច្បាស់ជាមករកអ្នកជាមិនខាន ព្រោះពួកគេគិតថាវាមានផលចំណេញដល់គេ។

២. ច្រើនមុខ ៖ ក្នុងសម័យមនុស្សរវល់ច្រើន អតិថិជនចូលចិត្តទៅរកកន្លែងណាដែលទៅម្តងហើយទទួលបានគ្រប់មុខ ពោលគឺសួរអ្វីក៏មាន ចង់បានអ្វីក៏មាន ជាឧទាហរណ៍ថា បើគេបើកហាងលក់ បន្លែ ត្រី សាច់ ហើយអ្នកលក់របរដូចគ្នាទៅនឹងគេដែរ ដូច្នេះហើយអ្នកត្រូវរកអ្វីដែលពិសេសជាងគេ ពិតណាស់អ្នកអាចលក់ ចាបហួយបន្ថែមទៀតបាន ដូចជាទឹកត្រី អំបិល ស្ករ ប៊ីចេង ជាដើម ដែលវាមានភាពងាយស្រួលដល់ភ្ញៀវមែនទែន មិនបាច់រត់ទៅទិញពីរបីកន្លែងទម្រាំគ្រប់។

៣. ភាពរួសរាយរាក់ទាក់៖ ត្រឹមតែពីរចំណុចខាងលើមិនគ្រប់គ្រាន់ទេ បើអ្នកជាអ្នកលក់មុខមិនរីក ពាក្យសម្ដីមិនល្អ មិនរួសរាយរាក់ទាក់ជាមួយអតិថិជន កុំរំពឹងអតិថិជនទិញអ្នក ត្រូវចាំថាអតិថិជនមានលុយទិញអ្នក​ មិនមែនទៅសំុអ្នកនោះទេ តែផ្ទុយមកវិញ បើអ្នកជាអ្នកលក់មានស្នាមញញឹមជាប់ជានិច្ច ចេះគួរសម ចេះគោរពភ្ញៀវ នោះភ្ញៀវនឹងមានអារម្មណ៍ថា អ្នកកំពុងផ្តល់ក្តីសុខទៅកាន់ពួកគាត់ នោះគាត់នឹងស្រលាញ់អ្នក នឹងទិញផលិតផលរបស់អ្នកជាមិនខាន។

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia