J&T Express គឺជាក្រុមហ៊ុនថ្មីមួយទៀតដែលចាប់ដៃគូសហការជាមួយ Wingmarket ដើម្បីផ្តល់ការដឹកជញ្ជូនឆាប់រហ័ស និងទៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។
ថ្នាលឌីជីថល Wingmarket ដែលជាថ្នាលសម្រាប់ការបញ្ជាទិញតាមប្រព័ន្ធឌីជីថល និងខ្សែសង្វាក់ផ្គត់ផ្គង់ដោយឥតគិតថ្លៃសេវាពីក្រុមហ៊ុនវីង សម្រាប់ក្រុមហ៊ុនដែលជាសាជីវកម្ម ក្រុមហ៊ុនចែកចាយ ក្រុមហ៊ុនលក់ដុំ ក្រុមហ៊ុនលក់រាយ ព្រមទាំងសហគ្រាសធុនតូច និងមធ្យម បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុន J&T Express ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនឈានមុខគេរបស់កម្ពុជា ដើម្បីផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនប្រកបភាពងាយស្រួលនៅទូទាំងប្រទេស សម្រាប់អ្នកប្រើប្រាស់ Wingmarket ។
J&T Express បានក្លាយជាដៃគូយុទ្ធសាស្ត្រថ្មីបំផុតមួយដែលផ្តល់សេវាដឹកជញ្ជូនដល់ Wingmarket ដើម្បីធ្វើឲ្យការដឹកជញ្ជូនដល់អតិថិជនកាន់តែប្រសើរឡើង។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានមានប្រសាសន៍ថា៖ “Wingmarket គឺជាសេវាកម្មដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនសាជីវកម្ម ព្រមទាំងសហគ្រាសធុនតូច និងមធ្យមទាំងអស់ទទួលបាននូវដំណោះស្រាយងាយស្រួលក្នុងការប្រើប្រាស់ព្រមទាំងឌីជីថលនូបនីយកម្មបណ្តាញចែកចាយដោយមិនចាំបាច់មានការវិនិយោគណាមួយ។ នៅក្រុមហ៊ុន វីង យើងខ្ញុំតែងតែខិតខំស្វែងរកមធ្យោបាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបម្រើដល់អតិថិជនឲ្យកាន់តែមានភាពប្រសើរឡើង។ តាមរយៈការចាប់ដៃគូជាមួយ J&T Express នាពេលនេះ យើងខ្ញុំអាចផ្តល់ជូននូវដំណោះស្រាយកាន់តែទូលំទូលាយជាងមុនមិនថាជាការបញ្ជាទិញ ការផ្តល់ហិរញ្ញប្បទាន ការទូទាត់ និងការដឹកជញ្ជូន ហើយទាំងអស់នេះមាននៅក្នុង Wingmarket ។
ភាពជាដៃគូនេះបានអនុញ្ញាតឲ្យ Wingmarket ផ្តល់ជូនក្រុមហ៊ុនសាជីវកម្ម ដៃគូចែកចាយ ព្រមទាំងសហគ្រាសធុនតូច និងមធ្យម នូវវិធីសាស្ត្រ ក៏ដូចជាមធ្យោបាយបែបឌីជីថលដែលងាយស្រួលប្រើប្រាស់ និងមានភាពរលូនក្នុងការដឹកជញ្ជូន។ អ្នកប្រើប្រាស់អាចជ្រើសរើសសេវាកម្មដឹកជញ្ជូនដោយផ្ទាល់នៅក្នុងថ្នាលនៃ ទំរង់អាជីវកម្មទៅកាន់អាជីវកម្មតាមប្រព័ន្ធអនឡាញ (B2B e-commerce) ដែលមានតម្លៃសមរម្យ និងប្រកបដោយទំនុកចិត្ត អាចពិនិត្យដំណើរការភ្លាមៗ។
លោក Hu Bin ដែលជាអគ្គនាយកនៃក្រុមហ៊ុន J&T Express បានលើកឡើងថា៖ "ភាពជាដៃគូជាមួយ Wingmarket នាពេលនេះ ជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការបំពេញនូវតម្រូវការរបស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការផ្តល់សេវាកម្មដឹកជញ្ជូននៅក្នុង Wingmarket នេះ យើងខ្ញុំផ្តល់ការគាំទ្រដល់អាជីវកម្មទាំងអស់ឲ្យទទួលបានអតិថិជនកាន់តែលឿនជាមុន និងប្រកបដោយប្រសិទ្ធភាព។"
Wingmarket ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ ដោយធ្វើការផ្លាសប្តូរពីសេវាកម្មបែបប្រពៃណីសម្រាប់សហគ្រាសធុនតូច និងមធ្យម និងនាំអតិថិជនទៅកាន់យុគសម័យឌីជីថល។ ថ្នាលឌីជីថលនេះបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងការបញ្ជាទិញ និងបង្ហាញពីតម្លាភាពចំពោះដំណើរការនៃសង្វាក់ផ្គត់ផ្គង់។ ដំណោះស្រាយនៃទូទាត់បែបឌីជីថលដែលភ្ជាប់មកជាមួយនេះ បានធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសាច់ប្រាក់ និងការផ្តល់ហិរញ្ញប្បទានសង្វាក់ផ្គត់ផ្គង់ដោយផ្អែកលើប្រវត្តិប្រតិបត្តិការ។
នាពេលថ្មីៗកន្លងទៅនេះ Wingmarket ទើបតែទទួលបានការទទួលស្គាល់ជាកិត្តិយសសម្រាប់ “ពានរង្វាន់ភាពច្នៃប្រឌិតលើផលិតផលប្រចាំឆ្នាំ ២០២៣” (Product Innovation of the Year Award for 2023) ពីកម្មវិធីផ្តល់ពានរង្វាន់ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក ឆ្នាំ២០២៣ (Global SME Finance Awards 2023) ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាលឌីជីថលនេះ ក្នុងការជំរុញបច្ចេកវិទ្យា និងការផ្លាស់ប្តូរឥរិយាបទនៃទំរង់អាជីវកម្មទៅកាន់អាជីវកម្ម តាមប្រព័ន្ធអនឡាញ (B2B e-commerce)។ ពានរង្វាន់នេះជាការទទួលស្គាល់ចំពោះការយកចិត្តទុកដាក់របស់ Wingmarket ក្នុងការផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងជំរុញដល់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចឌីជីថល។
Wingmarket និង J&T Express មានការរំពឹងជាវិជ្ជមានសម្រាប់ការសហការនេះ។ ភាពជាដៃគូនេះបានបង្ហាញពីចក្ខុវិស័យរបស់ស្ថាប័នទាំង២ ក្នុងការផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ និងងាយស្រួល ដោយជំរុញសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជាមានសន្ទុះទៅមុខ។ Wingmarket និង J&T Express ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការផ្លាស់ប្តូរ ទំរង់អាជីវកម្មទៅកាន់អាជីវកម្មតាមប្រព័ន្ធអនឡាញ (B2B e-commerce) និងការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា ។
ម្ចាស់អាជីវកម្មទាំងអស់ អាចធ្វើការទំនាក់ទំនងទៅកាន់ថ្នាលនៃចង្វាក់ផ្គត់ផ្គង់ឌីជីថលដែលប្រកបដោយភាពច្នៃប្រឌិតនេះដោយឥតគិតថ្លៃ តាមរយៈ Email៖ b2becommerce@wingbank.com.kh ឬទូរស័ព្ទលេខ៖ 078311 311៕