ឥឡូវនេះ អ្នកប្រើប្រាស់គណនីធនាគារដែលជាសមាជិកបាគងអាចដកប្រាក់នៅតាមភ្នាក់ងារវីង ភ្នាក់ងារវីង ម៉ាស្ទ័រ ក៏ដូចជានៅតាមសាខាធនាគារ វីង ទូទាំងប្រទេសកម្ពុជាដោយចំណាយត្រឹមតែ ៨០០ រៀលប៉ុណ្ណោះ។
ធនាគារ វីង (ខេមបូឌា) ម.ក បានផ្តល់ជូនតម្លៃសេវាកាន់តែពិសេសជាងមុនសម្រាប់ការដកប្រាក់នៅតាមភ្នាក់ងារវីង, ភ្នាក់ងារវីង ម៉ាស្ទ័រ និងសាខាធនាគារ វីង នៅទូទាំងប្រទេសសម្រាប់អតិថិជនទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធទូទាត់ KHQR ដោយធានាបាននូវភាពងាយស្រួលក្នុងការដកសាច់ប្រាក់នៅពេលធ្វើដំណើរទៅតាមបណ្តាខេត្ត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “អតិថិជនដែលធ្វើដំណើរទៅតាមបណ្តាខេត្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ មិនចាំបាច់ដាក់សាច់ប្រាក់តាមខ្លួនច្រើនពេកក៏បាន ។ ឥឡូវនេះ អតិថិជនអាចដកសាច់ប្រាក់បានពីគ្រប់ធនាគារបានយ៉ាងងាយស្រួលនៅតាមភ្នាក់ងារវីង នៅទូទាំងប្រទេសកម្ពុជា ដោយយើងខ្ញុំបានកាត់បន្ថយកម្រៃសេវាមកត្រឹមតែ ៨០០រៀលប៉ុណ្ណោះ”។
ដើម្បីទទួលបានអត្ថប្រយោជន៍នេះ អ្នកប្រើប្រាស់គណនីធនាគារ ដែលជាសមាជិកបាគងអាចទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ហើយគ្រាន់តែស្គែន KHQR នៅតាមទីតាំងភ្នាក់ងារវីងដើម្បដកលុយបានភ្លាមៗតែម្តង។
ការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយ ត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈបណ្តាញដ៏ធំទូលាយ ក៏ដូចជាការផ្តល់ជូនដ៏សម្បូរបែបនៅក្នុងប្រព័ន្ធធនាគាររបស់ខ្លួន។ នេះមានន័យថា អ្នកប្រើប្រាស់គណនីធនាគារដែលជាសមាជិបាគង អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួលជាមួយភ្នាក់ងារវីងជាង ១១.០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់សាខាធនាគារ ឬម៉ាស៊ីនដកប្រាក់ ATM ដែលនៅឆ្ងាយនោះឡើយ។
បាគង ដែលជាច្រកទូទាត់ជាតិត្រូវបានបង្កើតឡើងដោយធនាគារជាតិ នៃកម្ពុជា បានដំណើការដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងសន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (Application Programming Interface-API) ដើម្បីបង្កើនប្រសិទ្ធភាពអន្តរប្រតិបត្តិការក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនក្នុងស្រុក។ ដោយមានសមាជិកសរុប ៧០ គ្រឹះស្ថានហិរញ្ញវត្ថុ ហើយក្នុងនោះមាន ៤៩ សមាជិកកំពុងប្រតិបត្តិការ បាគងបានក្លាយជាថ្នាលដ៏សំខាន់មួយក្នុងការជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ទៅដល់អ្នកប្រើប្រាស់។
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ វីង ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការអតិថិជន សាខាធនាគារ ក៏ដូចជាម៉ាស៊ីនដក និងដាក់ប្រាក់ (ATM/CDM) ជាច្រើនបន្ថែមទៀត នឹងត្រូវបានដាក់សម្ពោធឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ដែលជាការពង្រីកវិសាលភាព និងសេវាហិរញ្ញវត្ថុរបស់ខ្លួនទៅដល់អតិថិជនឱ្យបានកាន់តែប្រសើរបន្ថែមទៀត។
ជាមួយគ្នានេះ អតិចិជនក៏អាចដាក់ប្រាក់ចូលក្នុងគណនីធនាគារ វីង តាមរយៈភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជាដោយឥតគិតថ្លៃផងដែរ ដែលជាការផ្តល់នូវភាពងាយស្រួលទៅដល់អតិថិជនមួយកម្រិតបន្ថែមទៀតក្នុងការចាត់ចែងហិរញ្ញវត្ថុ។
អ្នកប្រើប្រាស់សេវាធនាគារជារឿយៗជួបនូវផលលំបាកក្នុងការដកសាច់ប្រាក់ ដោយត្រូវធ្វើដំណើរទៅកាន់សាខាធនាគារដែលនៅឆ្ងាយ ឬបណ្តាញម៉ាស៊ីនដក និងដាក់ប្រាក់ ATM ដែលនាពេលបច្ចុប្បន្ន។ កត្តានេះ មិនគ្រាន់តែជាឧបសគ្គសម្រាប់ការផ្តល់លំហូរសាច់ប្រាក់នោះប៉ុណ្ណោះទេ តែក៏ជាផលលំបាកសម្រាប់ពលរដ្ឋដែលរស់នៅតាមតំបន់ជនបទផងដែរ។
ហេតុដូច្នេះហើយ ការកាត់បន្ថយតម្លៃសេវារបស់ធនាគារ វីង ចាប់ពីពេលនេះនឹងជួយសម្រាលបញ្ហាប្រឈមទាំងនេះ ដោយបង្កើតបាននូវប្រព័ន្ធបរិយាបន្នហិរញ្ញវត្ថុកាន់តែប្រសើរមួយកម្រិតទៀតសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
ធនាគារ វីង តែងតែមានការតាំងចិត្តខ្ពស់ដើម្បីចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយមិនត្រឹមតែមានការកាត់បន្ថយតម្លៃសេវាដកប្រាក់នៅតាមបញ្ជរនានាប៉ុណ្ណោះទេ។ ជាមួយនឹងបណ្តាញភ្នាក់ងារវីងដ៏ធំទូលាយ ក៏ដូចជាដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ធនាគារ វីង គឺតែងតែផ្តល់នូវភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់ និងរួមចំណែកជួយជំរុញប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតដែលកាត់ន្ថយការប្រើប្រាស់ក្រដាស់ប្រាក់ ដោយផ្សារភ្ជាប់ជាមួយឌីជីថលកាន់តែច្រើន៕