បន្ទាប់ពីដំណើរការកម្មវិធី'ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ' បាន៦ខែមក ទីបំផុតធនាគារ វីង រកអ្នកឈ្នះរថយន្តប្រណីត Lexus LX600 SUV ឃើញហើយ ។
ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំការចាប់រង្វាន់ធំកម្មវិធី 'ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ' ដោយផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ចាប់ពីម៉ោង 8:00 យប់ ដល់ 8:30 យប់ ដោយមានអតិថិជនម្នាក់បានឈ្នះរថយន្តប្រណីត Lexus LX600 SUV ចំនួនមួយគ្រឿង។
រង្វាន់ធំរថយន្ត Lexus LX600 SUV មួយគ្រឿងបានទៅលោក គង់ មាន ប្រជាជននៅក្នុងទីក្រុងភ្នំពេញ ខណៈដែលលោកស្រី គឹម កន្និដ្ឋា ដែលជាប្រជាជននៅក្នុងទីក្រុងភ្នំពេញដែរនោះ បានឈ្នះរថយន្តភីកអាប់ Ford Ranger Wildtrak មួយគ្រឿង។
មានអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ចំនួន 22 នាក់ ក៏ត្រូវបានចាប់ឆ្នោតជ្រើសរើសដោយចៃដន្យក្នុងកម្មវិធីចាប់រង្វាន់ដែលត្រូវបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង ក៏ដូចជាទូរទស្សន៍CTNផងដែរ។
ការចាប់ឆ្នោតកម្មវិធី 'ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ' វគ្គផ្តាច់ព្រ័ត្រ មានការអញ្ចើញចូលរួមដោយ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង និងលោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជន។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា ៖“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានជឿទុកចិត្តលើសេវាធនាគាររបស់យើង ហើយបានបើកគណនីសន្សំ គណនីចរន្ត និងគណនីបញ្ញើមានកាលកំណត់ជាមួយយើង”។
“នៅធនាគារ វីង យើងខ្នះខ្នែងក្នុងការបំពេញការងាររបស់យើង ដើម្បីផ្តល់នូវផលិតផល និងសេវាកម្មដែលចាំបាច់សម្រាប់សហគមន៍របស់យើងឲ្យបានកាន់តែច្រើន”។ អ្នកឈ្នះរង្វាន់ទាំងអស់នឹងត្រូវបានទាក់ទងដោយក្រុមការងារធនាគារ វីង តាមរយៈលេខទូរស័ព្ទផ្លូវការ ០២៣ ៩៩៩ ៩៨៩ ហើយពួកគេក៏អាចស្វែងរកឈ្មោះរបស់ពួកគេនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង បានផងដែរ។ ពិធីប្រគល់រង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែធ្នូ នៅធនាគារវីង សាខាព្រះយុគន្ធរ នាមហាវិថីព្រះសីហនុ រាជធានីភ្នំពេញ។ អ្នកឈ្នះទាំងអស់នឹងទទួលបានរង្វាន់ដោយមិនមានបង់លុយអ្វីទាំងអស់។
ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ធនាគារវីងបានប្រគល់រថយន្តភីកអាប់ Ford Ranger Wildtrak ចំនួន 6 គ្រឿង និងម៉ូតូ Honda Dream ចំនួន 132 គ្រឿងដល់អតិថិជនដែលជឿទុកចិត្តលើធនាគារ វីង ហើយបានបើកគណនីធនាគារ វីង ។
ធនាគារ វីង បានដាក់ឲ្យដំណើរការកម្មវិធី 'ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ' នៅក្នុងខែមិថុនា ឆ្នាំ 2022 ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងសហគមន៍ និងផ្តល់រង្វាន់លើកទឹកចិត្តដល់អតិថិជនដែលបានគាំទ្រផលិតផលប្រាក់បញ្ញើរបស់ខ្លួន ដែលរួមមាន៖ គណនីប្រាក់បញ្ញើមានកាលកំណត់ គណនីចរន្ត ក៏ដូចជាគណនីសន្សំផងដែរ។ ការសន្សំមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ដើម្បីអាចជួយសម្រេចក្តីសុបិនធំៗរបស់ពួកគេ ដូចជា៖ ការទិញផ្ទះ ការអប់រំរបស់កូនៗ ការដោះស្រាយវិបត្តិដែលមិននឹកស្មានដល់ផ្សេងៗ ឬដើម្បីសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់គ្រួសារជាដើម។ អតិថិជនរបស់ធនាគារ វីង អាចទទួលបានការប្រាក់រហូតដល់ 8% ក្នុងមួយឆ្នាំ នៅពេលពួកគេបើកប្រាក់បញ្ញើមានកាលកំណត់ និងទទួលបានការប្រាក់រហូតដល់ 3% ក្នុងមួយឆ្នាំ នៅពេលពួកគេបើកគណនីសន្សំ។
ធនាគារ វីង ប្តេជ្ញាបន្តកែលម្អសេវាអតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជូនផលិតផល និងសេវាកម្មថ្មីៗ ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនទៀតដល់អតិថិជន ។
ទន្ទឹមនឹងនេះ ដើម្បីជួយស្តារសេដ្ឋកិច្ចក្នុងប្រទេសក្រោយការរាតត្បាតជំងឺកូវីដ១៩ ធនាគារ វីង បានដាក់ឲ្យដំណើរការផលិតផលកម្ចី 'វីងឌីជីថលឡូន' ថ្មីមួយ ដែលអនុញ្ញាតឲ្យអតិថិជនមិនថាជាបុគ្គលម្នាក់ៗ ឬម្ចាស់អាជីវកម្មខ្នាតតូចទេ សុទ្ធតែអាចស្នើសុំប្រាក់កម្ចីដែលអាចត្រូវបានអនុម័ត និងផ្តល់កម្ចីឲ្យភ្លាមៗ។ អតិថិជនអាចស្នើសុំកម្ចីរហូតដល់ 50,000 ដុល្លារអាមេរិក តាមរយៈកម្មវិធីWing Bank App គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់ចូលទៅកាន់សាខាធនាគារ វីង ណាមួយដោយផ្ទាល់នោះឡើយ។
គ្រាន់តែចុចលើ “វីងឌីជីថលឡូន” នៅលើកម្មវិធីWing Bank App ហើយវាយបញ្ចូលព័ត៌មានខ្លះៗដើម្បីស្នើសុំជាការស្រេច។
ការជូនដំណឹងអំពីការអនុម័តប្រាក់កម្ចីនឹងត្រូវបានផ្តល់ជូនភ្លាមៗបន្ទាប់ពីសំណើត្រូវបានដាក់ស្នើ៕_