នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។
គ្រាដែលកូនៗនៅតូច គ្រប់យ៉ាងគឺស្ថិតនៅក្នុងការសម្រេចចិត្តរបស់ឪពុកម្តាយ ដែលជាអ្នកកំណត់ថាអ្វីទើបមានសុវត្ថិភាព អ្វីដែលចាំបាច់ ហើយអ្វីដែលគួររង់ចាំសិន។ ពេលវេលាចេះតែរំកិលទៅមុខ កូនៗក៏ចាប់ផ្តើមធំឡើង ហើយសំណួរដែលពួកគេសួរក៏ផ្លាស់ប្តូរបន្តិចម្តងៗដែរ។ ពីការសួរថា ម៉ាក់ ប៉ា! ទិញរបស់នេះឱ្យខ្ញុំបានទេ? ខ្ញុំអាចទៅដើរលេងជាមួយមិត្តភក្តិបានទេ? កូនអាចទុកលុយនេះចាយខ្លួនឯងបានអត់? លើកនេះ កូនសុំទូទាត់លុយនេះខ្លួនឯងបានទេ?
ទាំងនេះសុទ្ធសឹងតែជាសំណួរធម្មតាៗ ដែលបង្ហាញថាកូនៗកំពុងតែចង់បានភាពម្ចាស់ការលើខ្លួនឯងច្រើនជាងមុន។ សម្រាប់ឪពុកម្តាយ បញ្ហាប្រឈមនៅពេលនេះ គឺការស្វែងរកតុល្យភាពសមស្របមួយ រវាងការផ្តល់លំហសេរីភាពដល់កូនៗ និងការបន្តរក្សាសុវត្ថិភាពរបស់ពួកគេ។
ពេលកូនៗចង់បានសេរីភាពច្រើនជាងមុន
ភាពម្ចាស់ការលើខ្លួនឯង មិនមែនកើតឡើងភ្លាមៗត្រឹមតែមួយប៉ព្រិចភ្នែកនោះឡើយ ពោលគឺវាចាប់ផ្តើមពីសំណើរតូចៗដែលកូនៗលើកឡើងនៅក្នុងជីវិតប្រចាំថ្ងៃ។
ថ្ងៃមួយកូនអាចនឹងប្រាប់ថា គេចង់ជ្រើសរើសរបស់ទិញដោយខ្លួនឯង ចង់ទុកលុយអាំងប៉ាវ ឬលុយកាដូដោយឡែក ចង់មានកញ្ចប់លុយផ្ទាល់ខ្លួនសម្រាប់ដើរលេងជាមួយមិត្តភ័ក្តិ ឬចង់សន្សំលុយទិញរបស់ដែលគេចង់បានជាយូរមកហើយ។
សម្រាប់កូនៗ សកម្មភាពអស់ទាំងនេះគឺជាមោទកភាព ដែលធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លួនឯងធំដឹងក្តី និងមានម្ចាស់ការជាងមុន។ តែសម្រាប់ឪពុកម្តាយវិញ ស្នាមញញឹមដែលឃើញកូនមានភាពជាម្ចាស់ការ តែងតែលាយឡំមកជាមួយនូវក្តីបារម្ភ “តើឱ្យកូនកាន់លុយខ្លួនឯងបែបនេះ មានសុវត្ថិភាពទេ? ចុះបើគេចាយខ្ជះខ្ជាយតែមួយភ្លែតអស់? បើកូនសម្រេចចិត្តចាយខុសខ្ទង់ តើយើងគួរធ្វើម៉េច? ហើយក្នុងនាមជាឪពុកម្តាយ តើយើងគួរតាមមើលការចាយវាយរបស់កូនកម្រិតណា ទើបពួកគេមិនមានអារម្មណ៍ថាត្រូវគេតាមចាប់កំហុស?
ជាការពិត គ្រួសារនីមួយៗតែងមានចម្លើយរបស់ខ្លួន ព្រោះកូនម្នាក់ៗធំធាត់ឡើងមិនដូចគ្នាឡើយ។ អាយុ បទពិសោធ និងការយល់ដឹងពីទំនួលខុសត្រូវរបស់ពួកគេ សុទ្ធតែជាផ្នែកមួយដែលឪពុកម្តាយត្រូវពិចារណា មុននឹងសម្រេចថា គួរផ្តល់សេរីភាពកម្រិតណា។ អ្វីដែលសំខាន់ គឺឪពុកម្តាយអាចបើកលំហឱ្យកូនបានសាកល្បងសម្រេចចិត្តដោយខ្លួនឯងបន្តិចម្តងៗ ខណៈនៅតែអាចមើលដឹងថា ពួកគេកំពុងធ្វើអ្វី និងនៅក្បែរដើម្បីជួយណែនាំនៅពេលចាំបាច់។
ពេលកូនកាន់តែធំ ឪពុកម្តាយក៏ប្តូររបៀបបង្រៀនណែនាំ
កាលកូននៅតូច ឪពុកម្តាយតែងជាអ្នកកាន់ដៃ និងជ្រើសរើសផ្លូវឱ្យពួកគេស្ទើរតែគ្រប់ជំហាន ដើម្បីប្រាកដថាកូនមានសុវត្ថិភាព។ ប៉ុន្តែពេលកូនកាន់តែធំ ការមើលថែដ៏ល្អប្រហែលមិនមែនជាការកាន់ដៃឱ្យជាប់ដូចមុនទៀតទេ។ ពេលខ្លះ វាគឺជាការបន្ធូរដៃបន្តិច បើកលំហឱ្យកូនបានសាកល្បងសម្រេចចិត្តដោយខ្លួនឯង ខណៈឪពុកម្តាយនៅតែឈរនៅក្បែរ ដើម្បីណែនាំ និងជួយពួកគេនៅពេលចាំបាច់។
នៅក្នុងជីវិតប្រចាំថ្ងៃ ការណែនាំបែបនេះអាចចាប់ផ្តើមពីរឿងសាមញ្ញៗ ដូចជាកំណត់ចំនួនប្រាក់ចាយឱ្យកូនចាត់ចែងដោយខ្លួនឯង ដោយពិនិត្យមើលថាពួកគេយកលុយទៅប្រើលើអ្វីខ្លះ ឬគ្រាន់តែត្រៀមខ្លួនចូលជួយនៅពេលការសម្រេចចិត្តណាមួយមិនបានលទ្ធផលដូចដែលពួកគេរំពឹងទុក។
រឿងលុយកាក់អាចបង្រៀនកូនបានយ៉ាងច្បាស់ តាមរយៈលទ្ធផលដែលពួកគេមើលឃើញដោយខ្លួនឯង។ បើថ្ងៃនេះពួកគេចាយលុយមួយផ្នែក លុយដែលនៅសល់ក៏តិចទៅ។ បើជ្រើសរើសការសន្សំ ពួកគេនឹងឃើញខ្លួនឯងខិតកាន់តែជិតគោលដៅដែលបានកំណត់។ ហើយបើថ្ងៃណាមួយពួកគេប្តូរចិត្ត ចង់បានអ្វីមួយផ្សេង ពួកគេក៏ត្រូវរៀនរៀបចំផែនការឡើងវិញដោយខ្លួនឯង។
សកម្មភាពតូចៗប្រចាំថ្ងៃទាំងនេះ គឺជាចំណុចចាប់ផ្តើមនៃការសន្ទនារវាងឪពុកម្តាយ និងកូនៗ ដោយមិនចាំបាច់ក្លាយជាមេរៀនបង្រៀនដ៏តឹងរ៉ឹងនោះទេ។ ពេលកូនបានសាកល្បងធ្វើជម្រើសមួយដោយខ្លួនឯង ហើយលទ្ធផលក៏បង្ហាញឱ្យឃើញជាក់ស្តែង នោះក៏ជាឱកាសដ៏ល្អមួយដែលឪពុកម្តាយ និងកូនៗបាននិយាយគ្នាប្រកបដោយភាពស្និទ្ធស្នាល និងភាពកក់ក្តៅ ពីអ្វីដែលបានកើតឡើង អ្វីដែលអាចរៀនបាន និងអ្វីដែលអាចធ្វើឱ្យប្រសើរជាងមុននៅពេលក្រោយ។
ភាពម្ចាស់ការលើខ្លួនឯងក្នុងពិភពឌីជីថល
សព្វថ្ងៃ កូនៗធំឡើងនៅក្នុងបរិយាកាសមួយដែលការទូទាត់ប្រាក់តាមឌីជីថល បានក្លាយជារឿងធម្មតាក្នុងជីវិតប្រចាំថ្ងៃ។ ពួកគេឃើញឪពុកម្តាយស្កេន QR ដើម្បីទូទាត់ប្រាក់ បើកអេបធនាគារដើម្បីធ្វើប្រតិបត្តិការ ឬប្រើសេវាឌីជីថលផ្សេងៗដោយងាយស្រួល និងរហ័ស។ ដូច្នេះ វាមិនមែនជារឿងចម្លែកទេ ដែលកូនៗក៏ចាប់ផ្តើមចង់សាកល្បងបទពិសោធដូចគ្នា និងចង់ធ្វើរឿងខ្លះដោយខ្លួនឯង។ ប៉ុន្តែអ្វីដែលកូនៗមើលឃើញថា ជាភាពងាយស្រួល និងរហ័ស ឪពុកម្តាយវិញ តែងគិតបន្ថែមទៅដល់សុវត្ថិភាព និងការចំណាយបានត្រឹមត្រូវ។ ពួកគេចង់ឱ្យកូនៗបានសាកល្បងចាត់ចែងលុយដោយខ្លួនឯង ប៉ុន្តែក៏ចង់ប្រាកដថា ប្រាក់របស់កូនត្រូវបានការពារ ហើយការចាយវាយនៅតែស្ថិតក្នុងកម្រិតដែលសមស្រប។
ហេតុនេះ ការផ្តល់ភាពម្ចាស់ការឱ្យកូនរៀនចាត់ចែងលុយកាក់ ឪពុកម្តាយនៅតែអាចនៅក្បែរដើម្បីមើលថែ និងណែនាំបាន ដោយមិនចាំបាច់សម្រេចជំនួសគ្រប់រឿងដូចពីមុនទេ។ តាមពិតទៅ នេះជាការបោះជំហានដើរទន្ទឹមគ្នា។ កូនៗត្រូវការលំហមួយ ដើម្បីសាកល្បងគ្រប់គ្រង និងសម្រេចចិត្តលើលុយរបស់ខ្លួន។ ចំណែកឪពុកម្តាយ ក៏ត្រូវការមធ្យោបាយសាមញ្ញមួយ ដើម្បីអាចមើលដឹងពីអ្វីដែលកូនកំពុងធ្វើ និងផ្តល់ជំនួយនៅពេលចាំបាច់។
ការធ្វើបែបនេះ កូនៗនឹងរៀនបោះជំហានទៅមុខដោយភាពជឿជាក់ និងមានមោទនភាព ចំណែកឯឪពុកម្តាយ ក៏នៅតែអាចរក្សាភាពកក់ក្តៅ និងភាពស្និទ្ធស្នាលជាមួយកូនៗដែរ។
គណនី WingGen បង្កើតឡើងយ៉ាងពិសេសសម្រាប់ឪពុកម្តាយ និងកូនៗ
គណនី WingGen របស់ធនាគារ វីង ត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់បទពិសោធរបស់កូន និងការមើលថែរបស់ឪពុកម្តាយទៅក្នុងផ្លេតហ្វមតែមួយ សម្រាប់កុមារ និងក្មេងជំទង់អាយុចាប់ពី ១០ ដល់ ១៧ ឆ្នាំ។ គោលបំណងសំខាន់ គឺផ្តល់ឱកាសឱ្យកូនចាប់ផ្តើមរៀនគ្រប់គ្រងលុយតាមរយៈបទពិសោធពិត ខណៈឪពុកម្តាយនៅតែអាចមើលដឹង និងផ្តល់ការណែនាំបាននៅពេលចាំបាច់។ តាមរយៈបទពិសោធធនាគារឌីជីថលផ្ទាល់ខ្លួន កូនៗអាចស្កេនទូទាត់តាម KHQR ពិនិត្យមើលសមតុល្យ និងរបាយការណ៍គណនី បង់វិក្កយបត្រ បញ្ចូលលុយទូរសព្ទ សន្សំប្រាក់សម្រាប់គោលដៅដែលខ្លួនបានកំណត់ បំពេញបេសកកម្មប្រចាំខែ និងទទួលបាន វីងភ័ញ។
មុខងារទាំងនេះអាចជួយឱ្យកូនមើលឃើញពីលទ្ធផលនៃការសម្រេចចិត្តរបស់ខ្លួនបានកាន់តែច្បាស់។ ពេលចាយ លុយដែលនៅសល់ក៏ថយចុះ។ ពេលសន្សំ ប្រាក់ក៏កាន់តែខិតទៅជិតគោលដៅដែលពួកគេចង់បាន។ ពេលបំពេញបេសកកម្ម និងទទួលរង្វាន់ ពួកគេក៏អាចស្គាល់ពីតម្លៃនៃការខិតខំ និងការរង់ចាំបន្តិចម្តងៗ។
ចំណែកឪពុកម្តាយ ក៏នៅតែអាចផ្តល់ការណែនាំកូនៗបានតាមរយៈអេប Wing Bank ដែលពួកគាត់អាចអាចបើកគណនីយុវវ័យឱ្យកូនៗ ដើម្បីផ្ញើប្រាក់ កំណត់ការផ្ញើប្រាក់ចាយប្រចាំខែជាមុន តាមដានសកម្មភាព កំណត់កម្រិតប្រតិបត្តិការប្រចាំថ្ងៃ និងផ្អាកគណនីបណ្ដោះអាសន្ននៅពេលចាំបាច់។ មុខងារទាំងនេះជួយឱ្យឪពុកម្តាយនៅតែអាចនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធ ព្រមទាំងផ្តល់ឱ្យកូនៗនូវលំហសេរីភាពដ៏មានន័យ ដើម្បីរៀនចាត់ចែងលុយកាក់ដោយខ្លួនឯង។
ទាំងនេះហើយគឺជាគោលគំនិតសំខាន់របស់គណនី WingGen ដែលមានគោលដៅជួយឱ្យកូនៗលោកអ្នកមានឱកាសរៀនចាយ រៀនសន្សំ សន្សំដើម្បីគោលដៅ និងទទួលរង្វាន់ពីការខិតខំរបស់ខ្លួន។ ចំណែកឪពុកម្តាយ អាចផ្តល់ឱកាសឱ្យកូនរៀនម្ចាស់ការលើខ្លួនឯង ដោយនៅតែអាចមើលថែ កំណត់កម្រិតសមស្រប និងផ្តល់ការណែនាំបានងាយស្រួលនៅពេលចាំបាច់។
សូមចាប់ផ្តើមទំព័រថ្មីនៃដំណើរហិរញ្ញវត្ថុរបស់កូនៗលោកអ្នកនៅថ្ងៃនេះ។ ដោនឡូតអេប Wing Bank ដើម្បីបើកគណនី WingGen ឥឡូវនេះ ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ 023 999 989។ សម្រាប់ព័ត៌មានបន្ថែមអំពី គណនី WingGen។


