នៅ២ឆ្នាំចុងក្រោយនេះពោលគឺឆ្នាំ២០២៥ និងឆ្នាំ២០២៦ ធនាគារ វីងដែលជាធនាគាររបស់ខ្មែរបានឈ្នះពានរង្វាន់២ឆ្នាំជាប់ៗគ្នាពីកម្មវិធីទស្សានវដ្តីម៉ាកយីហោសកល Global Brand Magazine ដែលជាទស្សនាវដ្តីអន្តរជាតិដ៏ធំមួយ។
នៅក្នុងឆ្នាំ២០២៥ ធនាគារ វីង បានឈ្នះពានរង្វាន់លំដាប់អន្តរជាតិចំនួន២ពីទស្សនាវដ្តី Global Brand Magazine ដោយទីមួយលើភាពច្នៃប្រឌិតកម្ចីឌីជីថល ចំណែកទី២គឺគណនីសន្សំដើម្បីគោលដៅ។ រីឯនៅក្នុងឆ្នាំ២០២៦នេះ ធនាគារវីងបានឈ្នះពានរង្វាន” នវានុវត្តន៍ម៉ាកយីហោឆ្នើមប្រចាំកម្ពុជាសម្រាប់ឆ្នាំ២០២៦” ពីកម្មវិធីទស្សនវដ្តី Global Brand Magazine។
សម្រាប់ពានរង្វាន់”នវានុវត្តន៍ម៉ាកយីហោឆ្នើមប្រចាំកម្ពុជាសម្រាប់ឆ្នាំ២០២៦” ពីកម្មវិធីទស្សនវដ្តី Global Brand Magazine គឺទស្សនាវដ្តី Global Brand Magazine បានទទួលស្គាល់ពីយុទ្ធនាការ”ពុះពារ” ដោយពានរង្វាន់នេះបានទទួលស្គាល់នូវភាពច្នៃប្រឌិតរបស់ធនាគារ វីងតាមរយៈការលើកទឹកចិត្តយុវជនក្នុងការផ្សព្វផ្សាយដោយមានការច្របាច់បញ្ចូលគ្នានូវប្បធម៌ខ្មែរនិងភាពច្នៃប្រឌិតដ៏ទំនើប។
ធនាគារ វីង បានឈ្នះពានរង្វាន់ខាងលើនៅពេលដែលធនាគារ បានបង្កើតយុទ្ធនាការ”ពុះពារ”កាលពីឆ្នាំ២០២៥ តាមរយៈការបើកឱកាសឲ្យយុវជនខ្មែរផ្សព្វផ្សាយពីសេវាកម្មរបស់ ធនាគារ វីង ក្រោមពាក្យស្លោក” អនាគតរបស់អ្នក អ្នកជាអ្នកកំណត់”។


