ធនាគារ វីង ប្រគល់រថយន្តទំនើប Lexus LX600 SUV ដល់អ្នកឈ្នះរង្វាន់កម្មវិធី'ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ
Sopheak PichDECEMBER 28 2022

រថយន្ត Lexus LX600 SUV, រថយន្ត Pickup Ford Ranger Wildtrak និងម៉ូតូ Honda Dream ចំនួន 22 គ្រឿងផ្សេងទៀត ត្រូវបានប្រគល់ជូនអ្នកឈ្នះចុងក្រោយនៃកម្មវិធី'ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ'

ធនាគារ វីង (ខេមបូឌា) ម.ក បានប្រគល់រង្វាន់ធំដល់អ្នកឈ្នះក្នុង   កម្មវិធី'ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ' ។ ពិធីប្រគល់រង្វាន់នេះ បានធ្វើឡើងនៅធនាគារ វីង សាខាព្រះយុគន្ធរ ដែលទើបបើកដំណើរការថ្មីរបស់ខ្លួន ជាប់ទូរគមនាគមន៍កម្ពុជា បន្ទាប់ពីកម្មវិធីចាប់រង្វាន់ ដែលបានធ្វើឡើងនៅស្ថានីយទូរទស្សន៍ CTN កាលពីថ្ងៃទី១៨ ខែធ្នូ។

 

Photo 2022 12 28 10 52 03

Photo 2022 12 28 10 51 46លោក គង់ មាន អ្នក​រស់នៅរាជធានីភ្នំពេញ បានឈ្នះរង្វាន់ធំ រថយន្ត Lexus LX600 SUV ដ៏ប្រណីត១គ្រឿង​ ចំណែកលោកស្រី គឹម កន្និដ្ឋា ដែលជាអ្នក​រស់នៅរាជធានីភ្នំពេញម្នាក់ទៀតទទួលបានរង្វាន់​រថយន្ត Ford Ranger Wildtrak ចុងក្រោយគេរបស់កម្មវិធី។

Photo 2022 12 28 10 52 07

Photo 2022 12 28 10 52 23

Photo 2022 12 28 10 52 15

Photo 2022 12 28 10 52 12

Photo 2022 12 28 10 52 00មាន​អ្នកឈ្នះរង្វាន់​ចំនួន​ 22 នាក់ផ្សេងទៀត ហើយ​ម្នាក់ៗទទួលបានម៉ូតូ Honda Dream មួយគ្រឿង​ពីកម្មវិធី'ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ'។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ​ចំពោះអតិថិជនទាំងអស់ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រដល់ធនាគារ វីង តាមរយៈការបើកគណនី និងដាក់ប្រាក់របស់ពួកគេនៅក្នុងធនាគារ​ វីង​ ។

លោក ហោ ប៊ុនថែ បានមានប្រសាសន៍ថា៖ “ក្នុងនាមជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ធនាគារ វីង បាន​បន្តណែនាំផលិតផលដែលចាំបាច់​ប្រកបដោយភាពច្នៃប្រឌិតនៅក្នុងទីផ្សារ ដើម្បី​ធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង។ តាមរយៈកម្មវិធីនេះ និងផ្សេងដទៃ​ទៀតនាពេលអនាគត យើងសង្ឃឹមថាយើងអាចរួមចំណែកដល់ការអភិវឌ្ឍនៃបរិយាបន្នហិរញ្ញវត្ថុនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា"។

ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ធនាគារវីងបានប្រគល់រថយន្តភីកអាប់ Ford Ranger Wildtrak ចំនួន 6 គ្រឿង និងម៉ូតូ Honda Dream ចំនួន 132 គ្រឿង ដល់អតិថិជនដែលមានសំណាងតាមរយៈ​ការ​បើកគណនីនៅធនាគារ វីង​ ។

Photo 2022 12 28 10 51 50លោក គង់ មាន ជាអ្នក​ឈ្នះ​រង្វាន់​ធំ បាន​បង្ហាញ​ក្តី​រំភើប​រីករាយ​ក្នុង​ការ​ប្រគល់​រង្វាន់។

ធនាគារវីងបានដាក់ឲ្យដំណើរការកម្មវិធី'ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ' នៅក្នុងខែ មិថុនា ​ឆ្នាំ 2022 ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងសហគមន៍ និងផ្តល់រង្វាន់ដល់អតិថិជនសម្រាប់ការគាំទ្រផលិតផលប្រាក់បញ្ញើរបស់ខ្លួន ដែលរួមមានប្រាក់បញ្ញើមាន​កាលកំណត់ គណនីចរន្ត ក៏ដូចជាគណនីសន្សំជាដើម។

ធនាគារវីងបានដាក់ឲ្យដំណើរការកម្មវិធី'ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ' នៅក្នុងខែ មិថុនា ឆ្នាំ 2022 ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងសហគមន៍ និងផ្តល់រង្វាន់ដល់អតិថិជនសម្រាប់ការគាំទ្រផលិតផលប្រាក់បញ្ញើរបស់ខ្លួន ដែលរួមមានប្រាក់បញ្ញើមាន​កាលកំណត់ គណនីចរន្ត ក៏ដូចជាគណនីសន្សំជាដើម។

អតិថិជនរបស់ធនាគារ វីង​ អាចទទួលបានរហូតដល់ 8% ក្នុងមួយឆ្នាំ នៅពេលពួកគេបើកប្រាក់បញ្ញើមាន​កាលកំណត់ និងរហូតដល់ 3% ក្នុងមួយឆ្នាំនៅពេលពួកគេបើកគណនីសន្សំ។

តាមរយៈកម្មវិធី Wing Bank App ធនាគារវីងផ្តល់ជូននូវដំណោះស្រាយឌីជីថលជាង 100 ដើម្បីដោះស្រាយបញ្ហាផ្សេងៗ​សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។

តាមរយៈកម្មវិធី Wing Bank App អតិថិជនជាបុគ្គល​ និងម្ចាស់អាជីវកម្មខ្នាតតូចដែលត្រូវការជំនួយផ្នែកហិរញ្ញវត្ថុអាចស្នើសុំប្រាក់កម្ចីរហូតដល់ 50,000 ដុល្លារអាមេរិក​ ដោយមិនចាំបាច់ទៅសាខាធនាគារ វីងណាមួយដោយផ្ទាល់នោះឡើយ ដោយទទួលអត្រាការប្រាក់ទាបត្រឹម 1% ក្នុងមួយខែ ហើយរយៈពេលកម្ចីមានរហូតដល់ 3 ឆ្នាំ៕

Sopheak Pich

អត្ថបទសរុប៖ 571

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia