ធនាគារ វីង និង បុរី ប៉េង ហួត សហការផ្តល់ដំណោះស្រាយឥណទានទិញផ្ទះងាយស្រួលជូនអតិថិជន
Toeuy Hong•NOVEMBER 5 2026•

ធនាគារ វីង និង បុរី ប៉េង ហួត សហការផ្តល់ដំណោះស្រាយឥណទានទិញផ្ទះងាយស្រួលជូនអតិថិជន

បុរី ប៉េង ហួត ផ្តល់ជូនការបញ្ចុះតម្លៃផ្ទះ ១% ដល់អតិថិជនទាំងអស់ បុគ្គលិកធនាគារ វីង និងបុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលទិញផ្ទះតាមរយៈការប្រើប្រាស់កម្ចីពីធនាគារ វីង។

 Pw10

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ធនាគារ វីង (ខេមបូឌា) ម.ក និង បុរី ប៉េង ហួត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូ ដើម្បីផ្តល់ជូននូវជម្រើសកម្ចីទិញផ្ទះពីធនាគារ វីង ជូនដល់អតិថិជនរបស់បុរី ប៉េង ហួត ក៏ដូចជាផ្តល់ការគាំទ្រផ្នែកសេវាធនាគារយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនេះផងដែរ។

 Pw3

ពិធីចុះហត្ថលេខានេះក៏មានការរអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, បណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង, លោកជំទាវ ស៊ឹង​ ដារ៉ា អគ្គនាយិការង​ ប៉េង ហួត​ គ្រុប, លោកជំទាវ ហុង ដានី អគ្គនាយិកា​ បុរី​ ប៉េង ហួត​ ថ្នាក់ដឹកនាំទាំងពីសា្ថប័ន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

 

អតិថិជនដែលទិញអចលនទ្រព្យពី បុរី ប៉េង ហួត អាចស្វែងយល់ពីកញ្ចប់ឥណទានទិញផ្ទះពីធនាគារ វីង ដោយមានក្រុមការងារជំនាញគ្រប់គ្រងទំនាក់ទំនងអតិថិជន ត្រៀមខ្លួនជាស្រេចក្នុងការជួយផ្តល់ការប្រឹក្សា និងសម្របសម្រួលរាល់ការស្នើសុំ ដោយអនុលោមតាមគោលការណ៍ផ្តល់ឥណទាន និងការអនុម័តរបស់ធនាគារ វីង។

 Pw7

ភាពជាដៃគូនេះ បុរី ប៉េង ហួត ផ្តល់ជូនការបញ្ចុះតម្លៃផ្ទះ ១% ដល់អតិថិជនដែលទិញផ្ទះតាមរយៈកម្ចីគេហដ្ឋានពីធនាគារ វីង។ បុគ្គលិកធនាគារ វីង និងបុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទាំងអស់ ក៏ទទួលបានការបញ្ចុះតម្លៃផ្ទះ ១% ផងដែរ។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពចាប់ពីថ្ងៃហត្ថលេខានេះរហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៧។

 

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “គោលដៅរបស់យើង គឺជួយសម្រួលរាល់ដំណើរឆ្ពោះទៅកាន់ការមានគេហដ្ឋានផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារនីមួយៗ ឱ្យកាន់តែមានភាពងាយស្រួល និងរលូនបំផុត។ ភាពជាដៃគូជាមួយបុរី ប៉េង ហួត គឺជាចំណុចចាប់ផ្តើមនៃបេសកកម្មដ៏មានអត្ថន័យមួយនេះ។”

Pw5  

ដំណើរការនៃការទិញផ្ទះ គឺចាប់ផ្តើមតាំងពីមុនពេលការស្នើសុំឥណទានទៅទៀត ដែលក្នុងនោះរួមមានទាំងការបង់ប្រាក់កក់ និងការបង់រំលស់ប្រចាំខែ។ ដូច្នេះហើយ ទើបកិច្ចសហការនេះ នឹងរៀបចំឱ្យមានការទូទាត់តាមបែបឌីជីថល ដើម្បីជួយសម្រួលដល់ការបង់ប្រាក់ទាំងពីរនេះឱ្យកាន់តែងាយស្រួល។ លើសពីនេះ ធនាគារ វីង ក៏នឹងផ្តល់សេវាបើកប្រាក់បៀវត្សជូនបុគ្គលិករបស់បុរី ប៉េង ហួត ព្រមទាំងត្រៀមខ្លួនផ្តល់សេវាប្រាក់បញ្ញើ និងឥណទានទុនបង្វិលគាំទ្រដល់អ្នកផ្គត់ផ្គង់ ក្រុមហ៊ុនម៉ៅការ និងដៃគូអាជីវកម្មនានា ដើម្បីធានាឱ្យដំណើរការសាងសង់ និងការលក់កាន់តែមានភាពរលូនផងដែរ។

Pw9  

លោកជំទាវ ហុង ដានី អគ្គនាយិកាបុរី ប៉េង ហួត បានមានប្រសាសន៍ថា៖ «ចក្ខុវិស័យរបស់បុរី ប៉េង ហួត មិនត្រឹមតែផ្តោតលើការផ្តល់ជូននូវគេហដ្ឋានដែលមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការកសាងសហគមន៍រស់នៅប្រកបដោយនិរន្តរភាព និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជាផងដែរ។ យើងយល់ថា ការមានគេហដ្ឋានផ្ទាល់ខ្លួន គឺជាក្តីស្រមៃ និងជាការសម្រេចចិត្តដ៏សំខាន់សម្រាប់គ្រួសារនីមួយៗ។ ដូច្នេះ ភាពជាដៃគូជាមួយធនាគារ វីង នឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់ ក្នុងការជួយសម្រួលដល់អតិថិជនឱ្យអាចសម្រេចក្តីស្រមៃនៃការមានគេហដ្ឋានផ្ទាល់ខ្លួន និងបន្តកសាងអនាគតដ៏ប្រសើរសម្រាប់ក្រុមគ្រួសាររបស់ពួកគេ»។

 Pw8

ក្នុងនាមជាធនាគារពាណិជ្ជដែលគ្រប់គ្រងដោយជានជាតិខ្មែរ ១០០% ធនាគារ វីង បានបម្រើអតិថិជនអស់រយៈពេល ១៨ ឆ្នាំមកហើយ និងជាធនាគារពាណិជ្ជធំជាងគេមួយក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំង ៥ នៅកម្ពុជា។ គិតត្រឹមខែតុលា ឆ្នាំ២០២៦ នេះ ប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើងដល់ ៣,៣ ពាន់ដុល្លារអាមេរិក ចំណែកឯទំហំឥណទានបានកើនដល់ ២,៨ ពាន់ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ធនាគារ វីង បានដំណើរការប្រតិបត្តិការហិរញ្ញវត្ថុជាង ៦៣៣ លានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៥ ពាន់លានដុល្លារអាមេរិក។ ការទូទាត់ ការសន្សំ និងការខ្ចីប្រាក់ បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អតិថិជនរួចទៅហើយ ហើយកម្ចីទិញផ្ទះ គឺជាជំហានដ៏សំខាន់បន្ទាប់របស់ពួកគាត់។

Pw

អតិថិជនដែលមានបំណងទិញគេហដ្ឋានពី បុរី ប៉េង ហួត សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិត ឬទំនាក់ទំនងមកកាន់លេខទូរសព្ទ ០២៣ ៩៩៩ ៩៨៩ ដើម្បីសាកសួរព័ត៌មានលម្អិតអំពីកញ្ចប់ឥណទានទិញផ្ទះ៕

Pw2  

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia