ត្រៀមទទួល! ក្រុមហ៊ុនឯកជន២ ចង់មកកែច្នៃគ្រឿងសង្ហារឹមនិងចង់មួយជួយទិញផលិតផលខ្មែរឆាប់ៗនេះ
ធី ស្រីល័ក្ខJULY 25 2024123 views

កាលពីថ្មីៗនេះ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងសម្រាប់ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងម៉ាកាវផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយ លោកស្រីប្រធានមូលនិធិវិនិយោគតំបន់ Hengqin និងក្រុមហ៊ុនឯកជនចំនួន២ ផ្សេងទៀត ដាច់ដោយឡែកពីគ្នា។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីបរិយាកាសធុរកិច្ច វិស័យសក្ដានុពលដែលគួរវិនិយោគ ភាពអនុគ្រោះដែលកម្ពុជាកំពុងមានក្នុងឋាន:ជាប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនទាំងនោះជួយផ្សព្វផ្សាយ និងទិញកសិផលពីកម្ពុជា។

7

ជាការឆ្លើយតប ក្រុមហ៊ុនមួយបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតកន្លែងកែច្នៃគ្រឿងសង្ហារឹមសម្រាប់នាំចេញ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូល និងក្រុមហ៊ុនមួយទៀត បានបញ្ជាក់ថា ក្រុមហ៊ុននឹងសិក្សាពីលទ្ធភាពក្នុងការទិញផលិតផលមួយចំនួនពីកម្ពុជា។

៩

គួរជម្រាបថា គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺដើម្បីជំរុញការនាំចេញផលិតខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស ព្រមទាំងដាក់តាំងបង្ហាញផលិតផល និងផ្សព្វផ្សាយឯកសារទាក់ទងនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជានៅក្រៅប្រទេស៕

១០

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia