ធនាគារ វីង ជាប់ជាធនាគារឌីជីថលល្អបំផុតខណៈធនាគារបញ្ចូលមុខងារជាង១០០មុខងារនៅក្នុងអេប Wing Bank
Toeuy Hong•NOVEMBER 3 2026•106 views

ធនាគារ វីង ដែលធនាគាររបស់ខ្មែរទទួលបានពានរង្វាន់ជា”ធនាគារឌីជីថលល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២៦”ពីស្ថានប័នអន្តរជាតិEuromoney ខណៈ អេប Wing Bank បានបញ្ចូលមុខងារជាង១០០មុខ អនុញ្ញាតឲ្យអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលយ៉ាងសម្បូរបែបនៅក្នុងអេបតែមួយ។

 

តាមរយៈ អេប Wing Bank ធនាគារ វីងកំពុងបម្រើអតិថិជនរបស់ខ្លួនជាង១៥លានគណនី ដោយក្នុងនោះ អេប Wing Bank មានពហុមុខងារដើម្បីបម្រើសេវាធនាគារឌីជីថលតាមទូរស័ព្ទដៃ ដល់ប្រជាជនខ្មែររាប់ចាប់ពីមុខងារផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក ទាត់ទាត់តាមប្រព័ន្ធបាគងតាមរយៈKHQR បង់វិក្កយបត្រ បញ្ចូលកាតទូរស័ព្ទ ការសន្សំ ស្នើកម្ចីឌីជីថល និងមុខងារសម្បូរបែបជាច្រើនទៀត។

 

 មិនតែប៉ុណ្ណោះ បច្ចេកវិទ្យារបស់ធនាគារ វីង តាមរយៈការអភិវឌ្ឍនអេប Wing Bank បានធ្វើឲ្យធនាគារវីង បង្កើតចំណុចខ្លាំងមួយគឺ”បណ្ដុំសេវាកម្មជាច្រើនដែលមាននៅក្នុងអេបតែមួយ”។ ជាក់ស្ដែងមានមុខងារជាង១០០មុខងារនៅក្នុងអេប Wing Bank ដែលអនុញ្ញាតឲ្យអតិថិជនអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបគឺត្រូវបានដាក់ចេញមកមានភាពសាមញ្ញ ងាយស្រួលប្រើប្រាស់សម្រាប់អតិថិជនដែលជាផ្នែកមួយសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។

 

លើសពីនេះ នៅក្នុងឆ្នាំ២០២៦នេះ ធនាគារ វីង បានធ្វើការកែប្រែបទពិសោធន៍ប្រើប្រាស់របស់អតិជន កាន់តែមានភាពល្អប្រសើរ កាន់តែមានភាពរីករាយនៅក្នុងការធ្វើប្រតិបត្តិការតាម អេប Wing Bankដោយនៅឆ្នាំ២០២៦នេះ ធនាគារ បានដាក់ចេញនូវបេសកម្ម Jib Jib ដែលជាមិត្តប្រឹក្សាធនាគារសម្រាប់អតិថិជន ដែលផ្ដល់ជាគន្លឹះល្អៗជូនអតិថិជនឲ្យទទួលបានបទពិសោធន៍និអត្ថប្រយោជន៍ជាច្រើនពីការប្រើប្រាស់អេប Wing Bank។

 

ដូច្នេះការទទួលពានរង្វាន់ជាធនាគារឌីជីថលល្អបំផុត របស់ធនាគារ វីងពីស្ថាប័នអន្តរជាតិ Euromoneyគឺ

បង្ហាញពីការខិតខំប្រឹងប្រែងរបស់ធនាគារវីងក្នុងការនាំយកនូវដំណោះស្រាយឌីជីថលដែលធ្វើឲ្យបទពិសោធន៍ប្រើប្រាស់របស់អថិជនកាន់តែមានភាពសាមញ្ញ ងាយស្រួល រហ័ស មានសុវត្ថិភាព ប្រកបដោយ ទំនុកចិត្ត៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia