នៅក្នុងសេដ្ធកិច្ចកម្ពុជាដែលកំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និសិ្សតអាចនឹងប្រឈមទៅនឹងសំណួរ សំខាន់មួយថាតើជំនាញមួយណានឹងផ្តល់ឱកាសការងារស្ថិតស្ថេរ និងកំណើនឱកាសការងារខ្ពស់? ជាក់ស្តែងយើងសង្កេតឃើញថា ជំនាញដែលអាចផ្តល់ឱកាសទាំងនេះនោះគឺ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ។
ជំនាញនេះត្រូវបានគេកត់សម្គាល់ថាមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារ ដែលក្នុងនោះរួមមានវិស័យធនាគារ សវនកម្ម ពន្ធដារ និងក្រុមហ៊ុនឯកជន ក៏ដូចជាបណ្តាស្ថាប័នរដ្ឋផ្សេងៗទៀតផងដែរ។ ម៉្យាងវិញទៀត ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ អាចផ្តល់ឱកាសការងារដែលមានប្រាក់ខែប្រកួតប្រជែង និងឱកាសឡើងតំណែងលឿន។
ដោយឡែក ការជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សាដែលល្អ និងមានការទទួលស្គាល់ជាអន្តរជាតិ ក៏ជាកត្តាដ៏សំខាន់ផងដែរ។ ជាក់ស្តែង CamEd Business School គឺជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានការបណ្តុះបណ្តាលទៅលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ដែលក្នុងនោះមានថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ + សញ្ញាបត្រអន្តរជាតិអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT)។ អ្វីដែលពិសេស CamEd Business School បានទទួលការវាយតម្លៃទៅលើគុណភាពអប់រំ និងទទួលស្គាល់ពីស្ថាប័ន ACBSP នៅសហរដ្ធអាមេរិក និងការទទួលស្គាល់កម្រិត Platinum ពីស្ថាប័ន ACCA ពីចក្រភពអង់គ្លេស។
និស្សិតនឹងសិក្សាជាមួយសាស្រ្តាចារ្យមកពីគ្រប់ជាតិសាសន៍ ដែលលោកសុទ្ធសឹងតែបានបញ្ចប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតពីបណ្តាសាកលវិទ្យាល័យអន្តរជាតិ។ ម៉្យាងវិញទៀត សាស្រ្តាចារ្យនៃ CamEd Business School មានការទទួលស្គាល់ និងវាយតម្លៃទៅលើគុណភាពអប់រំនិងការបង្រៀន កម្រិតផ្កាយ៥ ដោយស្ថាប័ន QS Stars ពីចក្រភពអង់គ្លេស។
បច្ចុប្បន្ននេះ CamEd Business School កំពុងតែផ្តល់ជូនឱកាសអាហារូបករណ៍ដល់សិស្សឆ្នើមនិទ្ទេសរួម A B ឬ C ដែលមានទឹកប្រាក់រហូតដល់ $5000 ទៅលើថ្លៃសិក្សា។ សម្រាប់ព័ត៌មានបន្ថែម ប្អូនៗអាចចូល ទៅកាន់គេហទំព័ររបស់សាលាតាមរយៈ www.cam-ed.edu.kh ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 070 673 673 / 010 986 523 / 078 588 886 (Telegram) ៕