ហេតុអ្វីត្រូវជ្រើសរើសកម្មវិធីសញ្ញាបត្រពីរនៅ AUPP?
Sopheak PichDECEMBER 24 2022

ការជ្រើសរើសសាកលវិទ្យាល័យដែលល្អ ដែលធានាគុណភាពអប់រំពិតប្រាកដនិងសញ្ញាបត្រត្រូវបានគេទទួលជាសាកលនោះ ពិតជាការលំបាកមួយរបស់មាតាបិតា និងសិស្សានុសិស្សដែលទើបប្រឡងជាប់ថ្នាក់ទី១២។

Photo 2022 12 24 18 56 23

Photo 2022 12 24 18 56 29

Photo 2022 12 24 18 56 26ដើម្បីសម្រួលដល់ការស្វែងរកសាកលវិទ្យាល័យដែលល្អបែបនេះ យើងសូមណែនាំសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាសាកលវិទ្យាល័យដំបូងគេតែមួយគត់នៅកម្ពុជាដែលផ្ដល់ជូនការអប់រំតាមស្តង់ដាអាមេរិកនិងផ្តល់កម្មវិធីសិក្សាយកសញ្ញាបត្រពីរ (Dual Degree)នៅពេលតែមួយ។ AUPP បានចុះកិច្ចព្រមព្រៀងចាប់ដៃគូជាមួយសាកលវិទ្យាល័យចំនួនពីរនៅសហរដ្ឋអាមេរិក៖ សាកលវិទ្យាល័យអារីហ្សូណា និងសាកលវិទ្យារដ្ឋហ្វតហេស៍។ 

និស្សិត AUPP សិក្សារយៈពេល៤ឆ្នាំនៅ AUPP អាចទទួលបានសញ្ញាបត្រពីរ មួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យដៃគូ។ មុខជំនាញកម្មវិធីសញ្ញាបត្រពីររួមមាន៖ ផ្នែកធុរកិច្ច ផ្នែកច្បាប់ និងផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា។  

Photo 2022 12 24 18 56 34

Photo 2022 12 24 18 56 38

Photo 2022 12 24 18 56 32ជ្រើសរើសកម្មវិធីសិក្សាសញ្ញាបត្រពីរនៅ AUPP និស្សិតនឹងទទួលបាននូវអត្ថប្រយោជន៍រួមមាន៖

  • ចំណាយតិចជាង ៥ទៅ៧ដងលើថ្លៃសិក្សនៅសកលវិទ្យាល័យនៅសហរដ្ឋអាមេរិក
  • និស្សិតនឹងទទួលបានសញ្ញាបត្រដែលទទួលស្គាល់ជាសាកល
  • និស្សិតមានឱកាសចូលរួមពិធីបញ្ចប់ការសិក្សាដោយផ្ទាល់នៅសហរដ្ឋអាមេរិក
  • និស្សិតអាចផ្ទេរការសិក្សាទៅសាកលវិទ្យាល័យរបស់ដៃគូនៅសហរដ្ឋអាមេរិក
  • កម្មវិធីសិក្សាផ្ដោតសំខាន់លើជំនាញសំខាន់ៗដល់និស្សិត ដូចជា ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ការគិតពិចារណា និងជំរុញឲ្យមានជំនាញទំនាក់ទំនងដ៏ល្អផងដែរ។

AUPP ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃនេះតទៅ។ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សក៏អាចអញ្ជើញទស្សនាបរិវេណសាកលវិទ្យាល័យ ដែលមានអាគារស្ដង់ដារ ថ្នាក់រៀនធំទូលាយ ជាមួយនឹងបរិក្ខារទំនើបៗ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ទូរស័ព្ទ៖ 023 990 023ឬ 012 266 631

អ៉ីមែល: info@aupp.edu.kh

គេហទំព័រ៖ www.aupp.edu.kh

Facebook & Instagram: @AUPPkh

តេលេក្រាម: 012 266 631 ឬ t.me/AUPPkh

Sopheak Pich

អត្ថបទសរុប៖ 685

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia