មកស្គាល់ម្ចាស់ភាគហ៊ុន ទាំង៩របស់អេស៊ីលីដា ខណៈប្រជាជនខ្មែរយើងកាន់កាប់ភាគហ៊ុនជាង១៨%
Toeuy HongAUGUST 2 20232.7 K views

 ប្រជាជនកម្ពុជាភាគច្រើនសុទ្ធតែស្គាល់ធនាគារ អេស៊ីលីដាព្រោះធនាគារនេះជាធនាគារចាស់វស្សាដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរនិងជាធនាគារធំបំផុតមួយបើគិតលើបណ្ដាណសាខា។ ធនាគារចាស់វស្សាមួយនេះមានម្ចាស់ភាគហ៊ុនកំពុងកាន់កាប់ភាគហ៊ុនចំនួន៩ធំៗដោយក្នុងនោះក៏មានប្រជាជនទូទៅខ្មែរយើងផងដែរ។

. AFT

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ (AFT) គឺជាអ្ននបន្តវេនពី អង្គការ អេស៊ីលីដា ដែលធ្វើសកម្មភាពជាប្រយោជន៍ដល់ជនទូទៅ និងមិនអនុវត្តគោលបំណងចម្បង ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មឯកជនផ្ទាល់ខ្លួនឡើយ។ AFT បច្ចុប្បន្នកាន់កាប់ភាគហ៊ុនចំនួន២៧.២៩%  គិតជាទឹកប្រាក់១១៨លានដុល្លារ។

. ភាគហ៊ុនិកសាធារណៈ

ភាគហ៊ុនសាធារណៈ គឺជាភាគហ៊ុនិក ដែលបានទិញភាគហ៊ុន ធនាគារ អេស៊ីលីដា ដែលបានបោះផ្សាយលក់នៅលើផ្សារមូលបត្រកម្ពុជា ក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ។ ភាគហ៊ុនិកសាធារណៈគឺសាធារណៈជនដែលបានវិនិយោគទិញហ៊ុន អេស៊ីលីលើផ្សារហ៊ុន ហើយបច្ចុប្បន្នកាន់កាប់ហ៊ុនចំនួន១៨.៤៤% គិតជាទឹកប្រាក់ជាង៧៩លានដុល្លារ។

. SMBC

SUMITO MITSUI BANKING CORPORATION (SMBC) គឺជាធនាគារជប៉ុនធំមួយ ដែលប្រតិបត្តិការទូទាំងពិភពលោក។ បច្ចុប្បន្ន SMBC កំពុងកាន់កាប់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដាចំនួន១៨.០៦% គិតជាទឹកប្រាក់ជាង៧៨លានដុល្លារ។

. COFIBRED

COFIBRED គឺជា​បុត្រស​ម្ព័ន្ធ​ពេញលេញ​របស់ BRED BanquePopulaire ។ COFIBRED ជាម្ចាស់ភាគហ៊ុនអេស៊ីលីដាធំទី៤ ដោយកំពុងកាន់កាប់ភាគហ៊ុនចំនួន១២.១២% គិតជាទឹកប្រាក់ចំនួន៥២.៥៣លានដុល្លារ។

. ORIX

ORIX គឺជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុ និង​វិនិយោគ និង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​លើ​៦​វិស័យ រួមមាន៖ សេវា​កម្មហិរញ្ញវត្ថុ សាជីវកម្ម ភតិសន្យាហិរញ្ញវត្ថុ អចលន​ទ្រព្យ វិនិយោគ និង​ប្រតិបត្តិការ​សេវា​លក់​រាយ និង​អាជីវកម្ម​ក្រៅ​ប្រទេស។ ក្រុមហ៊ុននេះកាន់កាប់ភាគហ៊ុន អេស៊ីលីដាចំនួន១២.១២% គិតជាទឹកប្រាក់៥២.៥៣លានដុល្លារ។

. ភាគហ៊ុនដែលធ្វើនិយ័ត្នកម្មពី ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី

ភាគហ៊ុនិក​ដែល​ធ្វើ​និយ័តកម្ម ពី​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី គឺជាភាគហ៊ុនិកដែលតម្រូវឱ្យធ្វើនិយ័តកម្ម ពីក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី។ បច្ចុប្បន្នកាន់កាប់ហ៊ុនចំនួន៥.៧៥%គិតជាទឹកប្រាក់២៤លានដុល្លារ។

៧. NHTPE Rumdul

NHTPE Rumdul មកពីពាក្យពេញថា NORTH HAVEN THAI PRIVATE EQUITY RUMDUL COMPANY (HONG KONG) LIMITED។ បច្ចុប្បន្នកាន់កាប់ហ៊ុនចំនួន៣.៥% គិតជាទឹកប្រាក់១៥លានដុល្លារ។

៨. TMF

Triodos Microfinance Fund (TMF) បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ២០០៩ និង​ជាមូលនិធិ​បើកដោយ​មាន​ភាគហ៊ុន របស់​អ្នកវិនិយោគ អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន និង​អតិថិជន​ធនាគារ​ឯកជន​នៅពាសពេញ​ទ្វីបអឺរ៉ុប ។ TMF បច្ចុប្បន្នកាន់ហ៊ុនចំនួន១.៤៤% ជាទឹកប្រាក់៦.២៧លានដុល្លារ។

៩. TFSF

Triodos Fair Share Fund (TFSF) (គ្រប់គ្រង​ដោយ Legal Owner Triodos Funds B.V.) បានបង្កើត​ឡើង​នា​ឆ្នាំ​២០០២ ក្នុងប្រទេស​ហុល្លង់ដ៍ គឺជា​មូលនិធិ​ដំបូងគេ​បង្អស់ និង​ដ៏កម្រ​​នៅក្នុង​ពិភពលោក ដែល​ផ្តល់ឱកាស​ដល់សាធារណជន​ទូទៅ​ក្នុងការ​វិនិយោគ​ក្នុង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ធុន​តូច និង​មធ្យម ។ TFSF កាន់ហ៊ុនចំនួន១.២៣% ជាទឹកប្រាក់៥.៣៦លានដុល្លារ។

គួរបញ្ជាក់ផងដែរបងប្អូនប្រជាជនខ្មែរសុទ្ធអាចក្លាយជាម្ចាស់ភាគហ៊ុនរបស់ ធនាគារ អេស៊ីលីដាតាមរយៈការវិនិយោគទិញភាគហ៊ុន អេស៊ីលីដានៅលើផ្សារហ៊ុនខ្មែរហើយ។ ជាពិសេសចំណូលតិច លុយតិចក៏ទិញហ៊ុន អេស៊ីលីដាបានដែពោលគឺមានលុយខ្ទង់១ម៉ឺនរៀលខ្មែរក៏អាចទិញហ៊ុន អេស៊ីលីដាបានដែរ តាមរយៈការទិញហ៊ុននៅលើផ្សារហ៊ុន។

 យ៉ាងណាមិញផ្សារហ៊ុនរឿងជារឿងថ្មី បងប្អូនមិនទាន់ដឹងថាតើវិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ទិញហ៊ុនលើផ្សារហ៊ុនគេទិញដូចម្ដេច ដូច្នេះចង់ចេះទិញហ៊ុន អេស៊ីលីដា អាចតាមដានផេក Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia