ក្តៅៗ! លោក ត្រាំ បង្ហើបថានឹងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈនេះជាពេលវេលា
Kan DaraAPRIL 1 2026444 views

ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកអាចបញ្ចប់យុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹង អ៊ីរ៉ង់ ក្នុងរយៈពេលពីរទៅបីសប្តាហ៍ទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៦។

 

លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងការិយាល័យសេតវិមានយ៉ាងដូច្នេះថា៖ «យើងនឹងចាកចេញឆាប់ៗនេះ ក្នុងរយៈពេលប្រហែល ២ ឬ ៣សប្តាហ៍»។ លោកបានបញ្ជាក់ទៀតថា៖ «ពួកគេ (អ៊ីរ៉ង់) មិនចាំបាច់ធ្វើកិច្ចព្រមព្រៀងជាមួយយើងក៏បានដែរ។ នៅពេលដែលយើងកម្ទេចសមត្ថភាពពួកគេឱ្យធ្លាក់ចុះដល់កម្រិតសូន្យ (យុគសម័យថ្ម) រហូតដល់ពួកគេលែងមានលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរបានទៀត នោះយើងនឹងចាកចេញដោយមិនខ្វល់ថាមានកិច្ចព្រមព្រៀងឬអត់នោះទេ»

 

គួរជម្រាបផងដែរថា សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាមិនត្រឹមតែបង្កផលប៉ះពាល់ដល់ប្រទេសក្នុងតំបន់នោះទេ ប៉ុន្តែវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថិរភាពពិភពលោកទាំងមូល ដោយផ្ដើមចេញពីការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈដែលរុញច្រានអតិផរណាឱ្យកាន់តែខ្ពស់ និងការរំខានដល់ផ្លូវនាវាចរណ៍សំខាន់ៗដែលធ្វើឱ្យការដឹកជញ្ជូនទំនិញអន្តរជាតិមានភាពយឺតយ៉ាវ និងការចំណាយកើនឡើងជាដើម៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia