សមាជិក ប.ស.ស ពេលចេញពីមន្ទីរពេទ្យ តើត្រូវទុកប័ណ្ណសមាជិក ប.ស.ស. របស់អ្នកនៅនឹងគ្រូពេទ្យឬទេ?
ធី ស្រីល័ក្ខ•JUNE 24 2026•166 views

តើបងប្អូនធ្លាប់ជួបទេ ពេលសមាជិកប.ស.ស ឈឺចូលសម្រាកពេទ្យ គេតម្រូវឱ្យដាក់ប័ណ្ណ ប.ស.ស. ដល់ពេលជាសះស្បើយត្រូវចេញទៅផ្ទះ ទាំងគ្រូពេទ្យ ទាំងសាមីខ្លួន សុទ្ធតែភ្លេចរឿងកាតនេះដូចគ្នា រហូតទាល់តែត្រូវការប្រើទើបរក។ សំណួរពេញនិយម តើតាមច្បាប់ ប.ស.ស. ពេលចេញពីមន្ទីរពេទ្យ យើងត្រូវទុកប័ណ្ណនៅទីនោះ ឬត្រូវទាមទារយកមកវិញ? ជាមួយគ្នានោះដែរ ពេលនេះបេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ច្បាស់ៗហើយ

បើតាមការបង្ហោះលើផេកផ្លូវរបស់បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថារឿងសំខាន់ៗ ដែលអ្នកត្រូវធ្វើមុនចេញពីមន្ទីរពេទ្យ៖

១. ត្រូវសួររកប័ណ្ណសមាជិក ប.ស.ស. របស់អ្នកពីគ្រូពេទ្យព្យាបាល ឬបុគ្គលិកមន្ទីរពេទ្យ។
២. មិនត្រូវទុកប័ណ្ណសមាជិក ប.ស.ស. របស់អ្នកនៅមន្ទីរពេទ្យជាដាច់ខាត បន្ទាប់ពីចេញពីមន្ទីរពេទ្យ។
៣. ករណីមានគ្រូពេទ្យ ឬបុគ្គលិកមន្ទីរពេទ្យណាម្នាក់តម្រូវឱ្យទុកប័ណ្ណសមាជិក ប.ស.ស. របស់អ្នក។

13

គួរជម្រាបថា សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ ប.ស.ស. ភ្លាមៗ តាមរយៈលេខ 1286 ដើម្បីរាយការណ៍ ឬទាក់ទងមកកាន់បណ្តាញសង្គមផ្លូវការ ប.ស.ស.បានផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia