លុយតូចទៅជាលុយដុំ! ១ខែសល់១០០$ ធ្វើរឿង៥នេះ បើចង់សល់លុយច្រើន ឆាប់សល់ទ្រព្យលឿន
Toeuy HongAPRIL 21 2026653 views

ការចាត់ចែងលុយវិនិយោគប្រចាំខែគឺជារឿងសំខាន់អ្នកដែលគួរគិតគូធ្វើបើចង់ឲ្យខ្លួនឯងសល់លុយកាន់តែច្រើនហើយអនាគត សល់ទ្រព្យ សល់លុយច្រើន។ ជាពិសេសកាលណាអ្នកចេះចាត់ចែងលុយវិនិយោគមានន័យថាអ្នកមានផែនច្បាស់ជាមួយនឹងលុយដែលអ្នករកបាន ហើយប្រើវាឲ្យមានប្រសិទ្ធភាបប្រើវាឲ្យចំណេញ។

 

ខាងក្រោមនេះគឺជារឿងរបស់មួយចំនួនដែលអ្នកអាចចាត់ចែងលុយ១០០ដុល្លារយកទៅវិនិយោគប្រចាំខែដើម្បីឲ្យលុយកើននិងសល់ទ្រព្យលឿន។

 

១. សន្សំ

១ខែសល់១០០ដុល្លារ បើមិនទាន់ដឹងថារកស៊ីឬវិនិយោគអ្វីទេនោះ អ្នកអាចដាក់សន្សំនៅធនាគារសិនទៅព្រោះកាលណាអ្នកមិនទាន់ដឹងយកលុយរកស៊ីឬវិនិយោគអ្វីទេនោះការសន្សំលុយគឺជាជម្រើសល្អព្រោះវាមានសុវត្ថិភាព។

 

យ៉ាងណាមិញចំពោះការសន្សំលុយបអ្នកត្រូវសន្សំជាមួយគោលដៅច្បាស់ដើម្បីឲ្យមានទឹកចិត្តសន្សំនិងសន្សំទៅមុខជាលំដាប់។ គោលដៅសន្សំដែលអាចធ្វើឲ្យអ្នកកើនលុយ កើនទ្រព្យនាពេលអនាគតគឺសន្សំដើម្បីទុកជាដើមទុនរកស៊ីនិងជាដើមទុនវិនិយោគ។ ត្រូវចាំថាការសន្សំមិនអាចឲ្យអ្នកក្លាយជាអ្នកមានបានទេ តែអ្នកមានជាច្រើនអាចមានបានចេញពីលុយសន្សំនេះហើយព្រោះពួកគាត់យកលុយសន្សំធ្វើជាគ្រាប់ពូជសម្រាប់រកស៊ីនិងវិនិយោគ។

 

២. វិនិយោគលើខ្លួនឯង

ការចំណាយលុយប្រចាំខែដើម្បីរៀនចំណេះជំនាញគឺជាការវិនិយោគក៏ល្អបំផុតដែលគេហៅថាការវិនិយោគលើខ្លួនឯង។ ការវិនិយោគលើខ្លួនគឺជាការអភិវឌ្ឍនសមត្ថភាពតាមរយៈការដុសខាត់ចំណេះជំនាញដែលខ្លួនឯងមានស្រាប់និងរៀននូវជំនាញថ្មីៗ។ ការវិនិយោគលើខ្លួនឯងជានិយាយជារួមគឺជួយបង្កើនឥទ្ធិពលឲ្យអ្នករកចំណូលបានកាន់តែច្រើនក្នុងពេលបច្ចុប្បន្ននិងអនាគត។ ឧទាហរណ៍បើសាភាអង់គ្លេសអ្នកនៅមានកម្រិត អ្នកអាចចាយលុយនិងពេលវេលាទៅរៀនអង់គ្លេសដើម្បីដុសខាត់ជំនាញភាសាអង់គ្លេសឲ្យខ្លាំងមានឱកាសរកចំណូលបានថែមទៀត។

 

៣. ទិញសៀវភៅអាន

មនុស្សដែលគិតពីការអភិវឌ្ឍនខ្លួនតែងតែមានកញ្ចប់លុយសម្រាប់ទិញសៀវភៅអានប្រចាំខែ។ ការអានសៀវភៅពិតជាជៈឥទ្ធិពលទៅលើផ្នត់គំនិតរបស់មនុស្ស ពោលគឺកាលណាអ្នកអានសៀវភៅបានច្រើនធ្វើឲ្យគំនិតអ្នកបើកទូលាយ មានចំណេះដឹងថ្មីៗ ការគិតផ្លាស់ប្ដូរទៅរកភាពរីកចម្រើន។

 

៤. ចូលរួមវគ្គបណ្ដុះបណ្ដាល

ត្រូវចាំថាជំនាញដែលអ្នកមាននៅថ្ងៃនេះមិនប្រាកដថាអាចប្រើប្រាស់រកលុយបាននៅពេលអនាគតនោះទេ។ ដូច្នេះអ្នកគួរចាយពេលវេលាលុយកាក់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលជំនាញថ្មីៗដើម្បីរៀនសូត្រនូវជំនាញថ្មីស្របទៅតាមការវិវត្តន៍របស់សង្គមពិភពលោក។ ជាក់ស្ដែងបច្ចុប្បន្នសម័យសេដ្ឋកិច្ចឌីជីថល បើអ្នកជាអ្នកលក់ដូររកស៊ី អ្នកគួរចូលរៀនវគ្គខ្លីរៀនពីជំនាញធ្វើទីផ្សារតាមបែបឌីជីថលដើម្បីអាចមានសមត្ថភាពក្នុងការធ្វើទីផ្សាររកស៊ីលក់ដូរបានចំណូលកាន់តែច្រើន។

 

៥. វិនិយោគលើផ្សារហ៊ុន

 បើសល់លុយប្រចាំខែ១០០ដុល្លារ តែមិនដឹងយកធ្វើអី ផ្សារហ៊ុនគឺជាកន្លែងដ៏សក្តសមបំផុតដែលអ្នកអាចចាត់ចែងលុយមកវិនិយោគភាគហ៊ុនប្រចាំខែបាន។ ផ្សារភាគហ៊ុនប្រទេសយើងមានឈ្មោះថា”ផ្សារមូលបត្រកម្ពុជា” ដែលប្រជាជនទូទៅ ទោះជាចំណូលទាបកម្រិតណាក៏វិនិយោគបានដែរហើយក៏មិនចាំបាច់ដេកភ័យខ្លាចចាញ់បោកគេទេ។ អ្នកអាចចាប់ផ្ដើមវិនិយោគលើផ្សារហ៊ុនពីលុយត្រឹម២ម៉ឺនរៀលក៏បាន លុយ៤ម៉ឺនរៀលក៏បានឬច្រើនជាងនេះក៏បានទៅតាមលទ្ធភាពរបស់បងប្អូន។

 

អ្នកអាចដាក់ផែនការវិនិយោគហ៊ុនប្រចាំខែក៏បាន។ ឧទាហរណ៍អ្នកអាចចាត់ចែងលុយ២០$ ៥០$ ១០០$យកមកវិនិយោគទិញហ៊ុនប្រចាំខែ ហើយទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលរឹងមាំរកស៊ីចំណេញរាល់ឆ្នាំនិងឈរជើងលើទីផ្សារខ្លាំង នោះអ្នកនឹងមានឱកាសបានចំណូល២ផ្លូវ។ ចំណូលទី១គឺបានពីហ៊ុនឡើងថ្លៃ។ ឧទាហរណ៍អ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាតម្លៃ៦ពាន់រៀលក្នុង១ហ៊ុន បើហ៊ុនអេស៊ីលីដាឡើងដល់៧ពាន់រៀលក្នុងមួយហ៊ុន អ្នកចំណេញ១ពាន់រៀល ឃើញចំណេញអាចលក់ហ៊ុនយកប្រាក់ចំណេញបាន។

 

ចំណែកចំណូលមួយផ្លូវទៀតគឺចំណូលពីភាគលាភ។ ឧទាហរណ៍ពេលអ្នកទិញហ៊ុនធនាគារ អេស៊ីលីដា អ្នកក្លាយជាម្ចាស់ភាគហ៊ុន អេស៊ីលីដា ហើយពេល អេស៊ីលីដារកស៊ីចំណេញគេចែកប្រាក់ចំណេញដល់អ្នកដែលហៅថាភាគលាភ។ ឧទាហរណ៍ជាក់ស្ដែង អេស៊ីលីដានឹងប្រកាសចែកភាគលាភនៅខែក្រោយនេះ ដោយម្ចាស់ភាគហ៊ុនទទួលបានភាគលាភចំនួន៥៥៥រៀលក្នុងមួយហ៊ុន។ ត្រង់នេះបើអ្នកកាន់ហ៊ុន អេស៊ីលីដា២ពាន់ហ៊ុននោះអ្នកនឹងបានភាគលាភសរុប១.១១លានរៀល(ប្រមាណជា២៧៧ដុល្លារ)។ លុយភាគលាភគឺជាចំណូលអកម្ម ទិញហ៊ុនហើយអ្នកចាំយកប្រាក់ភាគលាភពេលគេរកស៊ីចំណេញ។

 

ដូច្នេះបើ១ខែ១០០ដុល្លារ គឺចាត់ចែងយកវិនិយោគហ៊ុនដើម្បីបង្កើតចំណូលបន្ថែមនិងប្រភពចំណូលរយៈពេលវែង ពោលគឺដេកលក់ ដើរលេងក៏បានចំណូលដែរ។

 

ចង់ដឹងកាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុន អាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

 

ចង់ចេះវិនិយោគលើផ្សារហ៊ុន តែពិបាកយល់ ចង់ចេះទិញហ៊ុនលឿន អាចចុះឈ្មោះចូលរៀនតាមនេះ៖https://bakseyacademy.com/courses/stock-market-income

មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia