ទម្លាប់សន្សំលុយគឺជារឿងល្អ ចុះបន្ទាប់ពីសល់លុយ តើគេនឹងធ្វើអ្វីទៀត ដើម្បីជំនួសឱ្យការទុកលុយចោល ឬការពារកុំឱ្យចាយអស់វិញ? ថ្ងៃនេះ Business Cambodia សូមលើកបង្ហាញរឿងធំៗទាំង៤ ដែលអ្នកត្រូវធ្វើ បើបច្ចុប្បន្នសល់លុយ ១ម៉ឺនដុល្លារ ក្នុងកុងធនាគារ៖
១. ដកពី២ពាន់$ទៅ៣ពាន់$ទុកជាលុយបម្រុងពេលមានអាសន្ន
បើមានលុយ១ម៉ឹនដុល្លារនៅក្នុងកុងធនាគារ ជំហានដំបូងអ្នកត្រូវរក្សាពី២ពាន់ទៅ៣ពាន់ដុល្លារទុកធ្វើជាលុយបម្រុងពេលមានអាសន្នអនក្រ។ ឧទាហរណ៍បើការចំណាយក្នុងការរស់នៅប្រចាំខែរបស់អ្នក៥០០ដុល្លារ នោះលុយបម្រុងពេលមានអាសន្នពី២ពាន់ទៅ៣ពាន់$ គឺអាចជួយផ្គត់ផ្គង់ការចំណាយក្នុងការរស់នៅរបស់អ្នកបានពី៤ទៅ៦ខែក្នុងករណីអ្នកជួបបញ្ហាដែលប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នក។
២. ដាក់សន្សំនៅក្នុងគណនីសន្សំមានកាលកំណត់
ជាជាងទុកលុយ១ម៉ឺនដុល្លារចោលដោយមិនទទួលបានការប្រាក់ខ្ពស់ អ្នកអាចដាក់សន្សំនៅក្នុងគណនីសន្សំមានកាលកំណត់ដើម្បីទទួលបានការប្រាក់ច្រើន។ បច្ចុប្បន្នធនាគារធំៗនៅកម្ពុជាផ្ដល់ការប្រាក់ខ្ពស់ចន្លោះពី៤ទៅ៥%ក្នុងមួយឆ្នាំ។
៣. ដក១ពាន់ទៅ២ពាន់$ វិនិយោគលើខ្លួនឯង
បើមាន១ម៉ឺនដុល្លារក្នុងកុង អ្នកគួរដកពី១ពាន់ទៅ២ពាន់ដុល្លារមកវិនិយោគលើខ្លួនឯងដើម្បីបង្កើនឥទ្ធិពលរកចំណូលបានកាន់តែច្រើនដែលធ្វើឲ្យអ្នកបង្កើនលុយបានកាន់តែច្រើន។ វិនិយោគលើខ្លួនឯងត្រង់នេះគឺសំដៅដល់ការចាយលុយដុសខាត់ចំណេះជំនាញខ្លួនឯងដែលមានស្រាប់និងរៀនជំនាញថ្មីៗដើម្បីបង្កើនសមត្ថភាពក្នុងការរកប្រាក់ចំណូល។
ឧទាហរណ៍នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថល អ្នកអាចចាយលុយរៀនជំនាញឌីជីថលដូចជា ការធ្វើទីផ្សារតាមឌីជីថលជាដើម។ ការចេះជំនាញធ្វើទីផ្សារតាមឌីជីថល ធ្វើឲ្យអ្នកអាចរកចំណូលបានច្រើនពោលគឺបើអ្នកចេញរកស៊ីអ្នកចេះធ្វើទីផ្សារដើម្បីបង្កើនចំណូលពីការលក់។ ហើយបើអ្នកប្រកបអាជីពការងារ ការចេះជំនាញទីផ្សារឌីជីថលធ្វើឲ្យអ្នកបានប្រាក់ខែច្រើនពីអាជីពការងារផងដែរ។
៤. វិនិយោគលើផ្សារហ៊ុនកម្ពុជា
សល់លុយក្នុងកុង១ម៉ឺនដុល្លារគឺអ្នកគួរដកខ្លះមកវិនិយោគលើផ្សារហ៊ុនខ្មែរ ខណៈឆ្នាំ២០២៦នេះ ផ្សារហ៊ុនខ្មែរអាចផ្ដល់ផលចំណេញខ្ពស់ពី៣០ទៅ៦០% ដោយប្រើពេលមិនដល់មួយឆ្នាំឡើយ។
ពេលអ្នកវិនិយោគលើផ្សារហ៊ុន ទិញភាគហ៊ុនក្រុមហ៊ុនធំៗនៅលើផ្សារហ៊ុន អ្នកនឹងមានឱកាសបានចំណូល២ផ្លូវដោយមិនចាំបាច់ចំណាយពេលវេលាឡើយ។ ចំណូលទី១គឺចំណូលពីហ៊ុនឡើងថ្លៃ។ ឧទាហរណ៍បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដានៅតម្លៃ៧០០០រៀលក្នុង១ហ៊ុន ពេលហ៊ុនអេស៊ីលីដាឡើងដល់៨០០០រៀលនោះអ្នកចំណេញ១ពាន់រៀលក្នុង១ហ៊ុន។ ត្រង់នេះឃើញចំណេញ អ្នកអាចលក់យកប្រាក់ចំណេញដូច្នេះអ្នកបានចំណូលដោយមិនបាច់ប្រើកម្លាំងនិងពេលវេលាឡើយដែលនោះគេហៅថាចំណូលអកម្ម។
ចំណែកចំណូលមួយផ្លូវទៀតគឺចំណូលពីភាគលាភ។ ពេលអ្នកទិញហ៊ុនធនាគារ អេស៊ីលីដា អ្នកក្លាយជាម្ចាស់ភាគហ៊ុន អេស៊ីលីដា ដូច្នេះពេល អេស៊ីលីដារកស៊ីចំណេញគេនឹងចែកប្រាក់ចំណេញដល់អ្នកដែលយើងនៅថាភាគលាភ។ ឧទាហរណ៍ អេស៊ីលីដាចែកភាគលាភ៦០០រៀលក្នុង១ហ៊ុន បើអ្នកកាន់ហ៊ុន អេស៊ីលីដា២ពាន់ហ៊ុននោះអ្នកនឹងបានចំណូលភាគលាភសរុបចំនួន១.២លានរៀលស្មើនឹង៣០០ដុល្លារ។ ហើយចំណូលភាគលាភគឺជាចំណូលអកម្មដោយអ្នកគ្រាន់តែទិញហ៊ុនអេស៊ីដាទុក ពេលគេចែកភាគលាភគឺអ្នកបានភាគលាភដោយមិនចាំបាច់ចំណាយពេលវេលាឡើយ។
ដូច្នេះបើអ្នកមានសល់លុយទំនេរបន្ទាប់ពីចំណាយចាំបាច់តែមិនដឹងធ្វើអី អាចដកលុយខ្លះយកមកវិនិយោគលើផ្សារហ៊ុនដើម្បីបង្កើតចំណូលបន្ថែម។ ការប្រើប្រាស់លុយទំនេរយកមកវិនិយោគលើផ្សារហ៊ុនមិនធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់អ្នកឡើយ។ ឧទាហរណ៍១ខែអ្នកសល់២០០ដុល្លារអាចដក៥០$ឬ១០០$មកវិនិយោគប្រចាំខែនោះអ្នកនឹងបានចំណូលបន្ថែមនិងជាប្រភពចំណូលរយៈពេលវែង។
ចង់ចេះវិនិយោគលើផ្សារហ៊ុនត្រូវdownload App CSX Trade ហើយសិក្សាស្វែងក្នុងApp នេះ និងមើលវីដេអូក្នុងផេកនិងយូធូប Cambodia Securities Exchange – CSX ហើយគណនីជួញដូរក្នុងApp CSX Trade ហើយចុងក្រោយគឺរៀនទិញលក់ហ៊ុនក្នុងApp CSX Trade។
ចង់ចេះទិញហ៊ុន តែពិបាកយល់ អាចចុះឈ្មោះចូលរៀន៖https://bakseyacademy.com/courses/stock-market-income
មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy
ហើយបើចង់ដឹងកាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong


