សេដ្ឋកិច្ចពិបាករកលុយ! ពិបាករកលុយបង់សងធនាគារ មន្រ្តីធនាគារ អេស៊ីលីដាប្រាប់ពីរឿងដែលត្រូវធ្វើ បើចង់ធូរស្រាលបំណុល
Toeuy HongAUGUST 23 20261 K views

 

នៅក្នុងជីវិតរស់នៅប របស់មនុស្ស យើងពិបាកចៀស ពីការខ្ចីលុយណាស់ ទោះអ្នកមិនបានខ្ចីលុយគេច្រើនតែពេលខ្លះអ្នក ក៏ត្រូវពឹងពាក់ខ្ចីលុយ មនុស្សជុំវិញខ្លួន ដើម្បីបានលុយប្រើប្រាស់ តាមតម្រូវការ ហើយពេលខ្លះ អ្នកត្រូវការលុយច្រើន អ្នកក៏ត្រូវខ្ចីលុយពីធនាគារ ដើម្បីបានសាច់លុយ មកប្រើប្រាស់តាមតម្រូវការ ជាក់ស្ដែងក្នុង ការរស់នៅ។

 

ទាក់ទងនឹងកា រខ្ចីលុយធនាគារនេះដែរ Business Cambodia បានធ្វើបទសម្ភាសន៍ ជាមួយ លោកស្រី សុខ សោភា នាយិការប្រតិបត្តិជន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា ដោយលោកស្រី បានចែករំលែកជុំវិញប្រធានបទ”ការខ្ចីយធនាគារ” ដោយឆ្លើយ ទៅសំណួរធំៗ ដូចខាងក្រោមនេះ៖

 

១:   បើខ្ចីលុយធនាគារ តែពិបាករកលុយបង់សងធនាគារ តើពួកគាត់គួរធ្វើបែបណា?

 

 លោកស្រីបានលើកឡើងថាក្នុងករណី អ្នកខ្ចីលុយធនាគារ តែពិបាក្នុងការរកលុយបង់សងធនាគារ ប្រចាំ អតិថិជនគួរ ធ្វើការពិភាក្សាជាមួយភ្នាក់ងារធនាគារ ដើម្បីរកដំណោះស្រាយសមស្រប ណាមួយ តែត្រូវជៀសវាង ក្នុងការទៅរកកម្ចីបន្ថែមទៀត ពីប្រភពមិនច្បាស់លាស់ ដែលនាំឲ្យបញ្ហា កាន់តែមាន ភាពស្មុគស្មាញ និងពិបាកដោះស្រាយ។

 

 លោកស្រីបានបន្ថែមទៀតថា ពេលពិបាករកលុយបងសងធនាគារប្រ ចាំខែ ការជួបពិភាក្សាជាមួយធនាគារ ជួយឲ្យអ្នក អាចរកដំណោះស្រាយ ណាមួយ ដែលធ្វើឲ្យអ្នកអាច ធូរស្រាល ពីការបង់សងហើយមិនសូវរងសម្ពាធ រឿងលុយកាក់ ប្រចាំខែឡើយ។

 

ទាក់ទងនឹង ការពិភាក្សាជាមួយធនាគារ អ្នកអាចរកដំណោះស្រាយ បានមួយចំនួនដូច ជាការរៀបចំឥណទានឡើងវិញ( Loan restructure) ដោយអ្នកអាច ស្នើសុំធនាគារ បង់តែការប្រាក់សិន ដើម្បីឲ្យការបង់សងប្រចាំខែកាន់តែតិច អ្នកក៏បានធូរស្រាល ពីបង់សងប្រចាំខែ។ មួយវិញ អ្នកក៏អាច ស្នើសុំពន្យារពេលក្នុងការ បង់សង។

 

ឧទាហរណ៍ រយៈពេលបងសង មានរយៈពេល២ឆ្នាំ អ្នកអាចស្នើពន្យារពេល បង់សងរយៈពេល៥ឆ្នាំ វិញ។ ការបង់សង កាន់តែយូររធ្វើឲ្យ ការបង់សងប្រចាំខែ អ្នកកាន់តែតិច ហើយវាក៏ជួយសម្រួល បានមួយផ្នែកដែរ។

 

ត្រូវចាំថា ពេលខ្ចីលុយធនាគារ បើពិបាកក្នុង ការបង់សង ប្រចាំខែ អ្នកគួរពិភាក្សា ជាមួយ ធនាគារ ដើម្បីរក ដំណោះស្រាយ សមស្រប សំខាន់អ្នកត្រូវ មានទំនួលខុសត្រូវ ចំពោះប្រាក់កម្ចី ដែលអ្នកបានខ្ចី។ ការព្យា យាមគេចវេច ព្រោះតែពិបាក រកលុយបង់សង មិនមែន ជាដំណោះស្រាយ ល្អឡើយ ពោលគឺ មានតែការ ពិភាក្សាទេ ទើបអាច រកផ្លូវចេញ ឲ្យធូរស្រាល ពីបញ្ហា ដែលអ្នក កំពុងជួប។ 

២:   មុននឹងសម្រេចចិត្តស្នើកម្ចីពីធនាគារ តើពលរដ្ឋត្រូវគិតអំពីអ្វីខ្លះ?


-​    អតិថិជន ត្រូវមានភាពច្បាស់លាស់ អំពីគោលបំណង ក្នុងការប្រើប្រាស់ ប្រាក់កម្ចីនោះ ដូចជា យកទៅបង្កើតអាជីវកម្ម   ឬពង្រីកអាជីវកម្ម ។ល។
-      
ប្រើប្រាស់ប្រាក់ កម្ចីឲ្យបានត្រឹមត្រូវ តាមគោលបំណង
-      
អតិថិជន ត្រូវមានប្រាក់ចំណូល និងមានលទ្ធ ភាពគ្រប់គ្រាន់ ក្នុងការចាត់ចែង​ ចំណាយរបស់ខ្លួ នឲ្យត្រឹមត្រូវ ឬស្របតាម អាជីវកម្មរបស់ខ្លួន ឲ្យបានច្បាស់ លាស់
-      
បានដឹង ច្បាស់អំពីកាតព្វកិច្ច និងលក្ខខណ្ឌ នៃ​កិច្ចសន្យា និងការសងប្រាក់ ត្រឡប់
-      
រយ:ពេលកម្ចី ត្រូវស្របតាម តម្រូវការប្រើប្រាស់ ជាក់ស្តែង និងជៀសវាង ការខ្ចីដែលលើស ពីតម្រូវការ និងដែល មានរយ:ពេលវែងពេក។
 

២ :   បើមិន ធ្លាប់មានបទ ពិសោធន៍ខ្ចីលុយធនាគារ តើត្រូវធ្វើដូចម្តេច ទើបស្នើកម្ចី ឆាប់បានជោគជ័យ?

 

   -​ ​   អតិថិជន ត្រូវទំនាក់ទំនង ជាមួយស្ថាប័ន ធនាគារ ដើម្បី ប្រឹក្សាអំពីលទ្ធភាព ទទួលបាន  ប្រាក់កម្ចី
-      
គោលបំណងនៃការប្រើប្រាស់កម្ចី
-      
រយៈ ពេលត្រូវស្នើសុំ
-      
ប្រភព នៃប្រាក់ ចំណូល
-      
លទ្ធភាព និងកាតព្វកិច្ចសងប្រាក់ ត្រឡប់ មកធនាគារវិញ
-      
រៀប ចំឯកសារចាំបាច់នានា ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅ គ្រួសារ/សៀវភៅស្នាក់នៅ និងលិខិត បញ្ជាក់អាពាហ៍ពិពាហ៍ (បើមាន) ឯកសារ បញ្ជាក់ប្រាក់ចំណូល ព័ត៌មាន អំពីអាជីវកម្ម ឬមុខរបរ របាយការ ណ៍ធនាគារ ការរក្សាប្រវត្តិ ប្រតិបត្តិការធនាគារ និងប្រវត្តិឥណទានល្អ (CBC) (ប្រសិនបើមាន) ។
-      
ឬអតិថិជន ដែលមានប្រវត្តិ ប្រើប្រាស់សេវាធនាគារ និងមាន កត់ត្រានូវប្រតិបត្តិការ ដែលមានស្រាប់ មានគុណវុឌ្ឍ គ្រប់គ្រាន់ អាចស្នើសុំ ប្រាក់កម្ចីតាម ប្រព័ន្ធឌីជីថល របស់ធនាគារ ដែលផ្តល់សេវាកម្ចីបានដោយ ខ្លួនឯង ។
 
៣ :   តើពលរដ្ឋគួរខ្ចីបែបណា ទើបអំឡុងពេល បង់សងធនាគារ មិនរងសម្ពាធ ឬ ជួបបញ្ហាលុយកាក់ ?

-    ប្រជាពលរដ្ឋ គួរស្នើសុំប្រាក់កម្ចី នៅពេល មានតម្រូវការ ពិតប្រាកដ ហើយនឹង ប្រើប្រាស់កម្ចី ស្របតាមគោលបំណងច្បាស់លាស់។
-      
ប្រជាពល រដ្ឋត្រូវមានភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងប្រា ក់ចំណូល ប្រាក់បម្រុង និងការចំណាយរបស់ខ្លួន ឬអាជីវកម្ម របស់ខ្លួន ព្រមទាំង ចំណាយមិន លើសពីលទ្ធភាព។
-      
ការប្រើប្រាស់ ប្រាក់កម្ចីប្រកបដោយ ការទទួលខុសត្រូវ និងការរៀបចំ ផែនការហិរញ្ញវត្ថុ ដោយប្រុងប្រយ័ត្ន អាចជួយ ការពារកុំឱ្យមាន សម្ពាធហិរញ្ញវត្ថុ។
 
៤៖ បើខ្ចីលុយធនាគារ តែពិបាករកលុយបង់សងធនាគារ តើពួកគាត់គួរធ្វើបែបណា?


ប្រជាពលរដ្ឋ នឹង មិនជួបប្រទះបញ្ហានេះទេ ប្រសិនបើគាត់ បានអនុវត្តដោយ ខ្ជាប់ខ្ជួនតាមចម្លើយ ទាំង ៣ ខាងលើ។ ប៉ុន្តែក្នុងករណីដែល កើតមានឡើង អតិថិជនគួរ ធ្វើការពិភាក្សា ជាមួយភ្នាក់ងារធនាគារ ដើម្បីរកដំណោះ ស្រាយសមស្របមួយ តែត្រូវ ជៀសវាង ក្នុងការទៅរកកម្ចីបន្ថែមទៀត ពីប្រភព មិនច្បាស់លាស់ ដែលនាំឲ្យបញ្ហាកាន់ តែមានភាពស្មុគស្មាញ និងពិបាក ដោះស្រាយ។
 
៥ ៖ សារចុងក្រោយ ទាក់ទងនឹងការខ្ចីលុយធនាគារ

 

ការខ្ចីប្រាក់ពីធនាគារ គឺជាការទទួលខុសត្រូវ ផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយ។ ប្រជា ពលរដ្ឋគួរ ត្រៀមលក្ខណៈសម្បត្តិឲ្យ បានគ្រប់គ្រាន់ ដូចជា គោលបំណង ក្នុងការប្រើប្រាស់ប្រាក់កម្ចី កាតព្វកិច្ចសងប្រាក់សំណង ប្រាក់ចំណូល ប្រាក់ចំណាយ ប្រាក់សន្សំ និងការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានម៉ត់ចត់ក្នុង អំឡុង ពេលនៃ ការប្រើប្រាស់ប្រាក់កម្ចីនោះ ។

 

 ប្រជាពលរដ្ឋ មិនគួរស្នើសុំប្រាក់កម្ចី ដែលមានរយៈពេលវែង និងលើស ពីតម្រូវការ ជាក់ស្តែងឡើយ ប្រជាពលរដ្ឋ តែគួរប្រើប្រាស់ប្រាក់  កម្ចីដែលមានរយៈពេលខ្លី ដើម្បីចំណាយការប្រាក់តិច និងអាចស្នើសុំប្រាក់កម្ចីថ្មី ដែល ស្របតាម ការលូតលាស់ នៃអាជីវកម្ម/មុខរបរ និងប្រាក់ចំណូល របស់ខ្លួនទើបប្រសើរ។ ត្រូវចាំថា ខ្ចីពេលចាំបាច់ ប្រើឲ្យចំគោលដៅ និងសងឱ្យទាន់ពេលវេលា
 
ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រជាពលរដ្ឋត្រូវ ស្នើសុំកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមាន អាជ្ញាបណ្ណត្រឹមត្រូវ និងទទួលស្គាល់ ពីធនាគារជាតិ នៃ កម្ពុជា។

 

ទាក់ទងការនឹង ការខ្ចីលុយ ធនាគារនេះដែរ សម្រាប់បងប្អូនដែល មានតម្រូវការលុយប្រើការ ចង់ខ្ចីលុយពីធនាគារ អេស៊ីលីដា អាចទាក់ទង ទៅផេក ធនាគារ ACLEDA Bank Plc ឬទាក់ទងទៅ តាមលេខទូរស័ព្ទ 015 999 233 ដើម្បីសួរព័ត៌មាន លម្អិតពី កម្ចីពីធនាគារ អេស៊ីលីដា៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia