លុយ១ពាន់ដុល្លារវាមិនច្រើនទេសម្រាប់គេអ្នកមានប៉ុន្ដសម្រាប់យើងដែលកើតចេញគ្រួសារមិនធូរធារ ការខំរកលុយរហូតសល់១ពាន់ដុល្លារក្នុងកុងគឺជារឿងដ៏អស្ចារ្យមួយ ហើយលុយ១ពាន់ដុល្លារនេះគឺដើមទុនដ៏សំខាន់ក្នុងការផ្លាស់ប្ដូរជីវិតអ្នកឲ្យធូរធារកសាងភាពមានបានក្នុងជីវិតបាន។
បើអ្នកប្រឹងធ្វើការហើយសន្សំលុយបានរហូតដល់១ពាន់ដុល្លារជាលើកដំបូង ខាងក្រោមនេះគឺជារឿងដែលអ្នកគួរធ្វើជាមួយលុយ១ពាន់ដុល្លារ បើចង់សល់លុយ កើនទ្រព្យ បង្កើតភាពមានបានក្នុងជីវិតរបស់អ្នក៖
១. ដកមួយផ្នែកមកសន្សំទុកការពារពេលមានអាសន្ន
សន្សំបាន១ពាន់ដុល្លារ អ្នកត្រូវដកមួយផ្នែកមកសន្សំទុក ហើយការសន្សំនេះគឺជាការសន្សំបម្រុងទុកការពារពារអាសន្ន។ នៅក្នុងការរស់នៅយើងជួបហេតុការណ៍ផ្សេងៗដែលមិនអាចដឹងមុន ហើយហេតុការណ៍ទាំងនោះសុទ្ធតែត្រូវការលុយដោះស្រាយដូចជា បាត់បង់កាងារ ធ្លាក់ខ្លួនឈឺ និងបញ្ហាផ្សងជាច្រើនទៀត។
ដូច្នេះអ្នកគួរដក១០ទៅ១៥% នៃទឹកប្រាក់១ពាន់ដុល្លាររបស់អ្នកមកសន្សំទុកការពារពេលមានអាសន្នអន់ក្រ។ ការសន្សំបម្រុងទុកការពារពេលមានអាសន្នគឺជួយជីវិតអ្នកមិនឲ្យជួបបញ្ហាលុយកាក់ឬធ្លាក់ក្នុងបញ្ហាបំណុលធ្ងន់ធ្ងរ។
២. វិនិយោគលើខ្លួន
សន្សំបាន១ពាន់ដុល្លារ បើចង់ឲ្យរកលុយបានកាន់តែច្រើននិងមានឱកាសកសាងទ្រព្យបង្កើតភាពមានបាន អ្នកត្រូវចាយលុយខ្លះដើម្បីវិនិយោគលើខ្លួនឯង។ ការវិនិយោគលើខ្លួនគឺជាការវិនិយោគដ៏ល្អបំផុតដែលជួយឲ្យជីវិតអ្នករីកចម្រើនហើយទ្រព្យកាន់តែកើនឡើង។
ការវិនិយោគលើខ្លួនឯងត្រង់នេះគឺមានន័យថាអ្នកអភិវឌ្ឍន៍ចំណេញជំនាញខ្លួនឯងតាមរយៈការដុសខាត់ចំណេះជំនាញដែលមានស្រាប់ឬរៀនជំនាញថ្មីៗដើម្បីអភិវឌ្ឍនខ្លួន។ ឧទារហណ៍ បើចំណេះដឹងភាសាអង់គ្លេសអ្នកនៅស្ទើរមិនអាចប្រើប្រាស់ដើម្បីបង្កើតចំណូលទេនោះ អ្នកអាចចាយលុយនិងពេលវេលាទៅរៀនភាសាអង់គ្លេសបន្ថែមដើម្បីអាចប្រើប្រាស់អង់គ្លេសដើម្បីរកចំណូលបន្ថែមដូចជាធ្វើគ្រូភាសាអង់គ្លេសឬធ្វើអ្នកបកប្រែជាដើម។ ត្រូវចាំថាការវិនិយោគលើខ្លួនឯងគឺជំហានដ៏សំខាន់ដែលនាំអ្នកឲ្យរីកចម្រើន រកលុយបានកាន់តែច្រើនឆ្ពោះទៅរកការកសាងទ្រព្យដើម្បីបង្កើតភាពមានបានក្នុងជីវិត។
៣. ចេញរកស៊ីបើកអាជីវកម្មខ្នាតតូច
មានលុយ១ពាន់ដុល្លារ អ្នកក៏មានឱកាសបើកអាជីវកម្មខ្នាតតូចបានដែរ។ សំខាន់ឲ្យតែអ្នករកឃើញអាជីវកម្មដែលខ្លួនស្រលាញ់ហើយមានទីផ្សារនិងចេះធ្វើទីផ្សារឲ្យអាជីវកម្មអ្នកកាន់តែមានគេស្គាល់ច្រើននោះអ្នកនឹងមានឱកាសពង្រីកកាន់តែធំ កាន់តែជោគជ័យក្នុងការរកស៊ីកសាងភាពជីវភាពកាន់តែធូរធារ។
៤. យកលុយទៅវិនិយោគ
មានលុយ១ពាន់ដុល្លារ អ្នកអាចយកលុយខ្លះទៅវិនិយោគលើវិស័យផ្សេងៗទៅតាមចំណេះដឹងនិងតាមលទ្ធភាពរបស់អ្នកដើម្បីឲ្យលុយកាន់តែកើនឡើងនិងអាចកសាងទ្រព្យរយៈពេលវែង។ ការវិនិយោគមានច្រើន សំខាន់មុននឹងវិនិយោគលើអ្វីមួយអ្នកត្រូវចាយពេលសិក្សាស្វែងពីអ្វីដែលអ្នកបម្រុងវិនិយោគ ដើម្បីដាក់លុយវិនិយោគទៅទទួលបានផលចំណេញជាជាងខាតបង់លុយ។
ការវិនិយោគមានដូចជា វិនិយោគលើមាស វិនិយោគលើរូបិយបណ្ណអន្តរជាតិ វិនិយោគក្នុងអាជីវកម្ម វិនិយោគលើអចលនទ្រព្យ និងវិនិយោគលើផ្សារហ៊ុនជាដើម។
សម្រាប់ការវិនិយោគលើផ្សារហ៊ុន នៅប្រទេសកម្ពុជាយើងក៏មានផ្សារហ៊ុនដែរមានឈ្មោះថា”ផ្សារមូលបត្រកម្ពុជា”ដែលប្រជាជនទូទៅ ទោះជាចំណូលទាបកម្រិតណាក៏វិនិយោគបានដែរហើយក៏មិនចាំបាច់ដេកភ័យខ្លាចចាញ់បោកគេទេ។ អ្នកអាចចាប់ផ្ដើមវិនិយោគលើផ្សារហ៊ុនពីលុយត្រឹម២ម៉ឺនរៀលក៏បាន លុយ៤ម៉ឺនរៀលក៏បានឬច្រើនជាងនេះក៏បានទៅតាមលទ្ធភាពរបស់បងប្អូន។
អ្នកអាចដាក់ផែនការវិនិយោគហ៊ុនប្រចាំខែក៏បាន។ ឧទាហរណ៍អ្នកអាចចាត់ចែងលុយ២០$ ៥០$ ឬ ១០០$វិនិយោគទិញហ៊ុនប្រចាំខែហើយទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលរឹងមាំរកស៊ីចំណេញរាល់ឆ្នាំនិងឈរជើងលើទីផ្សារខ្លាំង។
បងប្អូនអាចវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកដើម្បីបង្កើតចំណូលបន្ថែមតាមរយៈហ៊ុនឡើងថ្លៃឃើញចំណេញលក់យកប្រាក់ចំណេញនិងបានចំណូលពីភាគលាភផងដែរ។
ការវិនិយោគភាគហ៊ុន អ្នកទទួលបានចំណូល២ផ្លូវគឺទីមួយបានចំណូលពីហ៊ុនឡើងថ្លៃ។ ឧទាហរណ៍ អ្នកទិញហ៊ុនរដ្ឋករទឹកក្រុងភ្នំពេញតម្លៃ ៥ពាន់រៀល ក្នុងមួយហ៊ុន ពេលហ៊ុននេះឡើងដល់៧ពាន់រៀល អ្នកចំណេញ២ពាន់រៀល អាចលក់យកប្រាក់ចំណេញបាន។
មួយវិញទៀតគឺចំណូលពីភាគលាភ។ ឧទាហរណ៍ បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាចំនួន ១ម៉ឹនហ៊ុន ហើយធនាគារ អេស៊ីលីដាចែកភាគលាភ ១,០០០រៀលក្នុងមួយហ៊ុន នោះអ្នកនឹងបានចំណូលភាគលាភចំនួន១០លានរៀល ហើយចំណូលពីភាគលាភគឺជាចំណូលអកម្មទោះដេកលក់ឬដើរលេងក៏នៅតែបានចំណុល។
យ៉ាងណាមិញគ្រប់ការវិនិយោគសុទ្ធតែមានហានិភ័យ ហើយភាគហ៊ុននេះគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាយើង ដូច្នេះមុននឹងវិនិយោគ អ្នកត្រូវសិក្សាស្វែងយល់ជាមុនសិន។ ចង់រៀនវិនិយោគលើផ្សារហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬ ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong
ចង់ចេះវិនិយោគលើផ្សារហ៊ុន តែស្មុគស្មាញ ពិបាកយល់ អាចចុះឈ្មោះចូលរៀនតាមនេះ៖https://bakseyacademy.com/courses/stock-market-income
មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy


