វ័យគឺវាបញ្ជាក់ពីពេលវេលាដែលអ្នកត្រូវធ្វើអ្វីមួយដែលសំខាន់ក្នុងជីវិតរបស់អ្នកហើយផ្លាស់ប្ដូររបៀបរស់នៅនិងបើកទំព័រជីវិតថ្មី។ ជាក់ស្ដែងបើអ្នកស្ថិតក្នុងវ័យ៣០ឆ្នាំគឺជាវ័យមួយដែលអ្នកគួរមានគ្រួសារថាមនុស្សប្រុសឬស្រីនោះទេ។
និយាយទាក់ទងនឹងវ័យនេះដែរ ថ្ងៃនេះBusiness Cambodia សូមចែករំលែកនូវរឿងសំខាន់ដែលអ្នកគួរទៅតាមវ័យក្នុងវ័យ ២០ឆ្នាំ ៣០ឆ្នាំនិង៤០ឆ្នាំ។ ហើយបើធ្វើបានជីវិតអ្នកនឹងរីកចម្រើន សល់លុយច្រើន។
១. វ័យ២០ឆ្នាំ
ស្ថិតនៅក្នុងវ័យ២០ឆ្នាំអ្វីដែលអ្នកគួរធ្វើគឺសាកល្បងរឿងគ្រប់យ៉ាង។ វ័យនេះគឺជាវ័យមួយដែលអ្នកមានពេលវេលាច្រើនក្នុងការសាល្បងរឿងជាច្រើនដើម្បីដឹងថាតើអ្វីដែលអ្នកចូលចិត្តធ្វើហើយអ្វីដែលអ្នកមិនចូលចិត្តធ្វើ។ សេដ្ឋី Jack Ma ធ្លាប់លើកឡើងថាវ័យខ្ទង់២០ឆ្នាំគឺជាវ័យដែលសំណាងបំផុតព្រោះអ្នកអាចសាកល្បងនូវរឿងជាច្រើនហើយបើទោះជាបរាជ័យក៏មិនថ្វីដែរព្រោះអ្នកនៅមានពេលវេលាច្រើនក្នុងការរៀនសូត្រដកស្រង់បទពិសោធន៍។
២. វ័យ៣០ឆ្នាំ
វ័យ៣០ឆ្នាំគឺជាវ័យមួយដែលអ្នកកាន់តែមានភាពចាស់ទុំដូច្នេះបើអ្នកស្ថិតនៅក្នុងវ័យនេះអ្នកត្រូវរកអ្វីដែលអ្នកពូកែហើយមានចំណងចំណូលចិត្តទៅវា។ ឧទាហរណ៍បើអ្នកពូកែភសាអង់គ្លេស អ្នកគួរពង្រឹងភាសាអង់គ្លេសរបស់អ្នកឲ្យខ្លាំងដើម្បីប្រើប្រាស់វាជាប្រយោជន៍សម្រាប់ខ្លួនជាពិសេសគឺប្រើប្រាស់ក្នុងការកសាងប្រភពចំណូលតែម្ដង។
៣. វ័យ៤០ឆ្នាំ
ចូលដល់វ័យ៤០ឆ្នាំគឺជាវ័យដែលកាន់តែចាស់ទុំហើយច្បាស់លាស់ អញ្ចឹងបើអ្នកចូលដល់វ័យនេះ អ្នកនឹងមានជំនាញមួយច្បាស់លាស់សម្រាប់ខ្លួនឯង។ ដូច្នេះស្ថិតនៅក្នុងវ័យនេះ អ្នកត្រូវប្រើប្រាស់ជំនាញដែលអ្នកមានដើម្បីរកចំណូលហើយវិនិយោគប្រាក់ចំណូលរបស់អ្នកដើម្បីកសាងទ្រព្យនៅក្នុងជីវិត។


