មួយខែសល់លុយ១០០ដុល្លារ ទាំងនេះជារឿងអ្នកគួរធ្វើដើម្បីរកផ្លូវបង្កើនចំណូលឲ្យបានកាន់តែច្រើន
Toeuy HongNOVEMBER 20 20231.3 K views

ពេលខ្លះមនុស្សតែងតែមើលរំលងតួលេខតូចតាច។ ជាក់ស្ដែងអ្នកខ្លះមួយខែសល់១០០ដុល្លារតែមិនដឹងយកលុយនេះធ្វើអីទើបធ្វើឲ្យលុយរបស់ពួកគាត់កាន់តែកើនឡើងជាលំដាប់។ ដោយសារតែគិតថាមួយខែសល់១០០ដុល្លារមិនអាចធ្វើអ្វីបានជាដំកំភួនដូច្នេះពួកគាត់ចេះតែយកលុយចាយហើយលទ្ធផលមិនមានសល់លុយជាដំកំភួនសោះ។

 

ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកគួរគិតគូធ្វើ ប្រើសិនបើមួយខែសល់លុយ១០០ដុល្លារ ហើយបើអនុវត្តធ្វើនោះអ្នកនឹងបណ្ដុះគំនិតបង្កើនចំណូលហើយធ្វើឲ្យអ្នកសល់ទ្រព្យ សល់លុយ។

 

. សន្សំនៅដាក់ធនាគារ

 បើមួយខែសល់១០០ដុល្លារ ហើយមិនទាន់ដឹងថាយកធ្វើអី អ្នកអាចគិតគូយកដាក់សន្សំនៅធនាគារបាន។ ការដាក់សន្សំនៅធនាគារនេះទៀតសោត អ្នកគួរជ្រើសរើសគណនីសន្សំមានកាលកំណត់ដើម្បីសន្សំបានការប្រាក់ខ្ពស់ប្រចាំខែ។ បច្ចុប្បន្នគណនីសន្សំមានកាលកំណត់( Fixed Deposit) បានការប្រាក់ខ្ពស់គឺអ្នកទទួលបានការប្រាក់ចន្លោះពី៧ទៅ៨.៥%ក្នុងមួយឆ្នាំ។ ដូច្នេះមួយខែសល់១០០ដុល្លា អាចដាក់សន្សំនៅធនាគារហើយសន្សំមួយគោលដៅច្បាស់ដូចជាសន្សំទុកវិនិយោគឬសន្សំជាទុនសម្រាប់រកស៊ីជាដើម។  

 

. រៀនជំនាញរយៈពេលខ្លី

មានជំនាញជាច្រើនដែលអ្នកអាចគិតគូរៀនឬបង្កើនជំនាញដែលមានស្រាប់ដើម្បីបង្កើនឥទ្ធិពលរកចំណូលឲ្យបានកាន់តែច្រើននាពេលខាងមុខ។ អ្នកអាចគិតថាតើគួរមានជំនាញអ្វី។ មានជំនាញខ្លះៗដែលអ្នកគិតរៀនបាន ដូចជាជំនាញទីផ្សារឌីជីថល( Digital marketing) ជំនាញ Graphic Design និងជំនាញផ្សេងៗជាច្រើន។ ដូច្នេះអ្នកគួរចាយពេលនិងចាយលុយរៀនជំនាញថ្មីៗបន្ថែមដើម្បីមានឱកាសអាចរកចំណូលបន្ថែមលើចំណូលដែលមានស្រាប់។

 

. បណ្ដុះគំនិត

បណ្ដុះផ្នត់គំនិតត្រង់នេះគឺសំដៅដល់ការចំណាយពេលវេលានិងចំណាយលុយសិក្សាស្រាវជ្រាវនិងចូលរួមវគ្គបណ្ដុះបណ្ដាលដើម្បីឲ្យអ្នកមានគំនិតបើកទូលាយគំនិតអភិវឌ្ឍន៍ខ្លួននិងបង្កើនចំណេះជំនាញជាដើម។ លើសពីនេះអ្នកក៏អាចចាយលុយបណ្ដុះគំនិតតាមរយៈការទិញសៀវភៅអាន។ ត្រូវចាំថាគំនិតមកមុនហើយលុយមកតាមក្រោយដូច្នេះអ្នកត្រូវអានឲ្យច្រើន ស្ដាប់ឲ្យច្រើន ជួបគេឲ្យច្រើនដើម្បីបានគំនិតច្រើន។

 

ទិញហ៊ុនប្រចាំខែ

មួយខែសល់លុយ១០០ដុល្លារគឺសក្ដសមបំផុតសម្រាប់យកមកវិនិយោគលើផ្សារភាគហ៊ុន។ ប្រទេសកម្ពុជាយើងមានផ្សារភាគហ៊ុនដែលមានឈ្មោះថា” ផ្សារមូលបត្រកម្ពុជា” ដែលប្រជាជនទូទៅសុទ្ធតែអាចវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនក្នុងស្រុកធំៗមានដូចជា ធនាគារ អេស៊ីលីដា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងភ្នំពេញនិងក្រុមហ៊ុនជាច្រើនទៀត។

 

ដូច្នេះបើ១ខែសល់១០០ដុល្លារ អ្នកអាចយកមកវិនិយោគទិញភាគហ៊ុនប្រចាំខែបាន។ ផ្សារហ៊ុនជាកន្លែងសម្រាប់ឲ្យពលរដ្ឋអាចបង្កើតចំណូលនិងកសាងទ្រព្យរយៈពេលវែង។ ពេលអ្នកទិញភាគហ៊ុនរបស់ក្រុមហ៊ុននៅលើផ្សារហ៊ុនមានន័យថាអ្នកគឺជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននោះរហូត ហើយពេលក្រុមហ៊ុនគេរកស៊ីចំណេញ អ្នកក៏ទទួលបានប្រាក់ចំណេញទៅតាមហ្នឹងដែរ។ ឧទាហរណ៍បើអ្នកទិញភាគហ៊ុនធនាគារ អេស៊ីលីដានៅលើផ្សារហ៊ុន ពេលធនាគារ អេស៊ីលីដារកស៊ីចំណេញគេចែកប្រាក់ចំណេញទៅតាមភាគហ៊ុនដែលបងប្អូនកាន់កាប់។

 

ត្រង់នេះឧទាហរណ៍ថាអ្នកមានហ៊ុន អេស៊ីលីដាចំនួន៥ពាន់ហ៊ុន ហើយអេស៊ីលីដាចែកភាគលាភ៨០០រៀលក្នុងមួយហ៊ុននោះអ្នកនឹងបានចំណូលភាគលាភសរុប៤លានរៀលដែលជាចំណូលអកម្មដោយមិនបាច់ចំណាយពេលវេលានិងកម្លាំងឡើយ។

 

យ៉ាងណាមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាដូច្នេះបងប្អូនភាគច្រើនមិនទាន់ដឹងថាតើចង់វិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ហើយទិញហ៊ុនគេទិញដោយរបៀបណា។ ដូច្នេះបើចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុន

កុំភ្លេចចូលរួមពិព័រណ៍មុខរបរ២០២៣របស់ Business Cambpdia នៅថ្ងៃទី២ខែធ្នូ២០២៣នៅសាលាតិចណូនិងអាចបើកគណនីជួញដូរភាគហ៊ុនជាមួយ PP Link Securities ដោយឥតគិតថ្លៃនិងអាចសួរនាំក្រុមការងារ PP Link Securities បន្ថែមដើម្បីស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុន។

 

ចង់ដឹងកាន់តែច្បាស់ទាក់ទងនឹងការវិនិយោគលើផ្សារហ៊ុនអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia