នេះជាមូលហេតុធំ១ ធ្វើឲ្យកើតមានព្យុះ Yagi ដែលកំពុងវាយលុកខ្លាំង លើប្រទេសក្បែរខាងកម្ពុជា
Kan DaraSEPTEMBER 14 20243.8 K views

Yagi គឺជាព្យុះដ៏មានឥទ្ធិពលបំផុតនៅអាស៊ីក្នុងឆ្នាំនេះ ដោយគិតត្រឹមថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២៤ វាបានបោកបក់បំផ្លិចបំផ្លាញ ធនធានជាតិនិងបានសម្លាប់មនុស្សរាប់សិបនាក់ នៅបណ្តាប្រទេសធំៗចំនួន៦ ដូចជាប្រទេស ចិន ហ្វីលីពីន វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ។

 

ខ

 

យ៉ាងណាមិញ ព្យុះទីហ្វុង Yagi ក៏ដូចជាព្យុះស៊ីក្លូនត្រូពិចផ្សេងទៀតដែរ វាបង្កើតឡើងដោយសារតែ “លក្ខខណ្ឌបរិស្ថានជាក់លាក់។ សីតុណ្ហភាពផ្ទៃសមុទ្រក្តៅ (ជាធម្មតាលើសពី ២៦.៦ អង្សាសេ) ដោយបណ្តាលឱ្យទឹកហួត។ នៅពេលដែលខ្យល់ក្តៅ សំណើមកើនឡើង វាចាប់ផ្តើមចុះត្រជាក់ ហើយចំហាយទឹកបានប្រមូលផ្តុំទៅជាពពក បញ្ចេញកម្តៅដែលផ្តល់ថាមពលដល់ប្រព័ន្ធព្យុះបន្ថែមទៀត។

 

កក

 

គួរជម្រាបផងដែរថា ព្យុះ Yagi បានធ្វើឲ្យបាក់ដីយ៉ាងខ្លាំងនៅអាស៊ីបូព៌ាក្នុងឆ្នាំ ២០១៨ ដោយនាំមកនូវការធ្លាក់ភ្លៀងជោគជាំ និងខ្យល់បោកបក់ដ៏កាចសាហាវ។ ខណៈក្នុងឆ្នាំ ២០២៤នេះ វាបានសម្លាប់មនុស្សរាប់រយនាក់ និងមានប្រជាជនរាប់សិនម៉ឺននាក់ត្រូវជម្លៀសខ្លួនចេញពីលំនៅដ្ឋានទៅរកទីទួលសុវត្ថិភាពភ្លាមៗ៕

 

Ll

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia